មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា៖ ការសុំឱ្យដោះលែងសកម្មជន និងអ្នកការពារសិទិ្ធមនុស្ស
នៅសប្តាហ៍ទី ៥ នេះ ក្រុមសង្គមស៊ីវិល នឹងបន្តលើកឡើងពីការចាប់ខ្លួនយុវជនចលនាមាតាធម្មជាតិចំនួន ៦នាក់ ដែលកំពុងប្រឈមមុខនឹង “បទរួមគំនិតក្បត់” និង ២នាក់ក្នុងចំណោមអ្នកទាំងនោះ ក៏កំពុងជាប់ចោទបន្ថែមពី “បទប្រមាថចំពោះអង្គព្រះមហាក្សត្រ” ។
ផ្ទុយស្រឡះពីសកម្មជនបរិស្ថាននានានៅទូទាំងពិភពលោក ដែលតែងទទួលបានការគាំទ្រ និងលើកទឹកចិត្តពីសំណាក់សាធារណជន និងអាជ្ញាធររដ្ឋ នៅពេលដែលអ្នកទាំងនោះឈរជួរមុខ និងមានភាពសកម្មនិយមក្នុងកិច្ចការពារបរិស្ថាន និងធនធានធម្មជាតិ សកម្មជនបរិស្ថាននៅប្រទេសយើងដូចជាអ្នកទាំង ៦ មិនសូវទទួលបានការគាំទ្រ យកចិត្តទុកដាក់ និងលើកទឹកចិត្តពីអាជ្ញាធររដ្ឋនោះទេ ។ ប៉ុន្តែអ្នកទាំង ៦ បែរជាទទួលរងការគំរាមកំហែង បំភិតបំភ័យ និងចាប់ខ្លួនដាក់ពន្ធនាគារដោយមិនត្រឹមត្រូវទៅវិញ ។
ប្រសិនបើអ្នកទាំងនេះ ត្រូវបានតុលាការ ផ្តន្ទាទោសដាក់ពន្ធនាគារ តើអ្នកណា នឹងបន្តភាពសកម្មនិយម របស់ពួកគេ ដើម្បីសិទិ្ធ និងផលប្រយោជន៍គ្រូបង្រៀន និងបញ្ហាសង្គម តទៅទៀត ?
សូមគាំទ្រ និងលើកទឹកចិត្តសកម្មភាពដើម្បីប្រយោជន៍សង្គម និងប្រជាពលរដ្ឋនៅក្នុងប្រទេសយើង ។ សូមចែករំលែករូបភាពខាងក្រោមនេះ !
ដោះលែងអ្នកការពារសិទិ្ធមនុស្ស / Free Human Rights Defenders
Cambodian Center for Human Rights l មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា