ស្ថានការណ៍ព្រំដែនខ្មែរ-ថៃ នៅតំបន់មុំបី នៅតែបន្តផុយស្រួយ!!
ក្រោយការជួបគ្នា ដើម្បីដោះស្រាយបញ្ហាក្រោយពីទ័ពខ្មែរ និងទ័ពថៃប៉ះទង្គិចគ្នាមួយប្រាវនៅតំបន់ចុងបូកឬមុំបី កងទ័ពខ្មែរនិងកងទ័ពថៃបានចេញសេចក្ដីថ្លែងការណ៍រៀងៗខ្លួន។ បើយើងពិនិត្យសេចក្ដីថ្លែងការណ៍ទាំង ២ នេះ យើងនឹងឃើញថា ខ្មែរ និងថៃ មានការយល់ខុសគ្នាត្រង់ចំណុចតូចមួយ តែជាចំណុចដែលមានផលវិបាកធំធេង។
នៅត្រង់ចំណុចទី៤ នៃសេចក្ដីថ្លែងការណ៍របស់ទ័ពខ្មែរបានបញ្ជាក់ថា ទ័ពខ្មែរនឹង «មិនដកថយ ឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នានោះទេ» ដោយខ្មែរសំអាងថា វាជាទីតាំងដែលទ័ពខ្មែរ បានឈរជើងតាំងពីមុនចុះអនុស្សារណៈយោគយល់គ្នា នៅឆ្នាំ ២០០០ មកម្ល៉េះ។
ចំណែកនៅក្នុងសេចក្ដីថ្លែងការណ៍របស់ទ័ពថៃវិញ ថៃបែរជាសរសេរថា ភាគីទាំងពីរបានយល់ព្រមដកទ័ពចេញពីតំបន់ប៉ះទង្គិចគ្នានេះទៅវិញ (withdraw forces from the clash site)។
ចំណុចនេះមានន័យថា ខ្មែរ និងថៃយល់មិនដូចគ្នារឿងដកទ័ពចេញពីកន្លែងប៉ះទង្គិចគ្នានេះទេ។ ដូច្នេះ ស្ថានការណ៍នៅទីនោះនៅតែបន្តផុយស្រួយ ដែលអាចបាញ់គ្នាម្តងទៀត ប្រសិនបើកម្ពុជាមិនប្តឹងថៃ ករណីនៅតំបន់មុំបីនេះ ទៅតុលាការអន្តរជាតិ ៕
0 comments: