កងកម្លាំងពិសេសរុស្ស៊ីពាក់ស្រោមមុខក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងភេរវកម្ម នៅក្នុងក្រុង Makhachkala តំបន់ Dagestan ប្រទេសរុស្ស៊ី កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៤។ |
ក្ដៅៗ៖ មនុស្ស៥នាក់ត្រូវបានបាញ់សម្លាប់នៅខាងក្រៅព្រះវិហារសាសនាគ្រិស្តមួយក្នុងតំបន់ Dagestan
ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីបានឲ្យដឹងថា ខ្មាន់កាំភ្លើងម្នាក់បានបើកការបាញ់ប្រហារទៅលើមនុស្សម្នាដែលចាកចេញពីព្រះវិហារសាសនាគ្រិស្តមួយក្នុងតំបន់កូកាសប៉ែកខាងជើងនៃតំបន់ Dagestan ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់៥នាក់ និងធ្វើឲ្យមនុស្ស៤នាក់ទៀតរងរបួស។
ទីភ្នាក់ងារសារព័ត៌មាន Tass បានឲ្យដឹងថា ការបាញ់ប្រហារនោះបានកើតឡើងកាលពីថ្ងៃអាទិត្យនៅខាងក្រៅព្រះវិហារសាសនាគ្រិស្តមួយក្នុងទីក្រុង Kizlyar។ ជនដៃដល់ត្រូវបានបាញ់សម្លាប់ដោយប៉ូលិស។
លោក Alexander Shuvalov អភិបាលក្រុង Kizlyar បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន Tass ថា «ខ្មាន់កាំភ្លើងត្រូវបានបាញ់ស្លាប់» ហើយលោកបានបន្ថែមថា ប៉ូលិសពីរនាក់គឺស្ថិតក្នុងចំណោមជនរងគ្រោះដែលរងរបួស។
មូលហេតុនៃការបាញ់ប្រហារនេះនៅមិនដឹងនៅឡើយទេ។
តំបន់ Dagestan គឺជាតំបន់ដែលសម្បូរទៅដោយអ្នកកាន់សាសនាឥស្លាម៕ (ប្រភព៖ វីអូអេខ្មែរ)
0 ความคิดเห็น: