วันจันทร์ที่ 19 กุมภาพันธ์ พ.ศ. 2561

3កម្លោះធំនៅជើងភ្នំ Galdhøpiggen រួមមានលោក លោក ឆាំ ឆានី ខ្មែរ សុវណ្ណភូមិ និង ម៉ែន ណាត បើកយុទ្ធនាការប្រឆាំងការជួញដូរ និងទារុណកម្មផ្លូវភេទ!


3កម្លោះធំនៅជើងភ្នំ Galdhøpiggen រួមមានលោក លោក ឆាំ ឆានី ខ្មែរ សុវណ្ណភូមិ និង ម៉ែន ណាត បើកយុទ្ធនាការប្រឆាំងការជួញដូរ និងទារុណកម្មផ្លូវភេទ!

ដោយមើលឃើញពីភាពឃោរឃៅរបស់អ្នកមានអំណាច មានលុយ មានបុណ្យសក្កិខ្ពស់ក្នុងរបប ហ៊ុន សែន ដែលតែងតែធ្វើបាបដល់ស្ត្រីទន់ខ្សោយ តាមរយះនៃការគម្រាមកំហែង ល្បួងលូងលោម ទិញសេវាកម្មផ្លូវភេទដោយបង្ខំ និងធ្វើទារុណកម្មផ្លូវភេទយ៉ាងធ្ងន់ធ្ងរទៅស្រ្តីជាច្រើន ដូចករណី ហ៊ុន ម៉ានី បានធ្វើមកលើ ស៊ិន សក្កដា ណា សាឌី អាយីង និង ម្ចាស់គណនីហ្វេសបុក Mai Fa ជាដើម ។

ក្រុមការងារយើងខ្ញុំ បាននិងកំពុងរៀបចំឯកសារពាក់ពន្ធ័ជាច្រើន ដែលមានបញ្ជីឈ្មោះជនប្រព្រឹត្ត អ្នកជួញដូរ ដួង ហ្សូរីដា ខាំ ភូរិ និងស្ត្រីងរងគ្រោះដាក់ជូនទៅ សហភាពអន្តរសភា Inter-Parliamentary Union អង្គការអន្តរជាតិលើកកំពស់សិទ្ធិស្ត្រី និងក្រុមអង្គការប្រយុទ្ធប្រឆាំងការជួញដូរនិងទារុណកម្មផ្លូវភេទ ជាច្រើនទៀតដូចជា UN Commission on Human Rights UN Special Rapporteur on Human Rights in Cambodia CEDAW Committee ជាដើម ។

ក្នុងយុទ្ធនាការនេះ យើងខ្ញុំសូមអំពាវនាវដល់ស្ត្រីរងគ្រោះទាំងអស់ មេត្តាចូលរួមសហការ ដោយផ្ញើរមកនូវភស្តុតាងដែលក្រុមមន្ត្រីធំៗក្នុងរបប ហ៊ុន សែន បានប្រព្រឹត្ត ដោយការទិញដូរ ប្រើហឹង្សារលើខ្លួន មកឲ្យក្រុមការងារយើងខ្ញុំ ឆាំ ឆានី ខ្មែរសុវណ្ណភូមិ ម៉ែន ណាត ដើម្បីយើងខ្ញុំមានភស្តុតាងគ្រប់គ្រាន់រៀបចំឯកសារជូនទៅស្ថាប័នពាក់ព័ន្ធ ។

យើងខ្ញុំសូមបញ្ជាក់ថា យើងខ្ញុំនឹងរក្សារការសម្ងាត់ និងសុវត្តិភាពជូនអ្នកផ្តល់ឯកសារ ភស្តុតាងទាំងអស់ ហើយក្រុមការងារយើងខ្ញុំអាចនិងទៅជួបផ្ទាល់ ក្នុងករណីចាំបាច់ ៕ ((ប្រភព៖ ឆាំ ឆានី))




Previous Post
Next Post

post written by:

0 ความคิดเห็น: