រឿងរ៉ាវអាស្រូវផ្លូវភេទរបស់ហ៊ុន ម៉ានី បែកធ្លាយចេះតែទម្លាយទៅមុខទុកជាមេរៀន ពីប្រភពច្បាស់ការណ៍ថា ហ៊ុន ម៉ានី បង់លុយបំបិទមាត់ស្រ្តីរងគ្រោះម្នាក់ក្នុងចំណោម៤នាក់
អ្នកធំស្រុកខ្មែរកលិយុគតេជោរ កាលណាមានរឿងរ៉ាវអាស្រូវស្អុយរលួយប៉ះពាល់អ្នកដទៃធ្ងន់ធ្ងរ ក៏យកលុយញុកមាត់ជនរងគ្រោះជាដំណោះស្រាយ អាជ្ញាធររដ្ឋក៏មិនយកច្បាប់ជាដំណោះស្រាយទេ នេះឯងហៅថា អនីតិរដ្ឋ ជារដ្ឋឥតយកច្បាប់ជាស្តង់ដារ ប៉ុន្តែយកលុយជាដំណោះស្រាយ ហេតុនោះឯង អំពើអយុត្តិធម៌ទើបចេះតែកើតមានឡើងដោយគ្មានថ្ងៃបញ្ចប់ ភាគច្រើនកើតចេញពីអ្នកមានលុយ មានអំណាច ។
រឿងខ្វាចខ្ញាំខាំជាំនេះក៏ដូចគ្នាអ៊ីចឹង បានលេចឮរហាក់រហៀងមកថា លោក ហ៊ុន ម៉ានី យកលុយបំបិទមាត់ស្រ្តីម្នាក់ក្នុងចំណោម ៤ នាក់ ២០ ម៉ឺនដុល្លារ ប៉ុន្តែដោយសារលុយនេះ មិនប្រាកដថាអ្នករងគ្រោះអាចរស់នៅបានសុខសាន្តក្រោមរបបសព្វថ្ងៃនេះទេ ។
ពីប្រភពច្បាស់ការណ៍នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោក ឆាំ ឆានី បានបញ្ចេញរឿងនេះថា
បង់លុយ២០ម៉ឺនដុល្លារ ទុកជាការហាត់ប្រាណ ?
ប្រភពមួយបានឲ្យដឹងថា ស្រី្តម្នាក់ក្នុងចំណោម៤នាក់ ដែល ហ៊ុន ម៉ានី ខាំ ត្រូវ ហ៊ុន ម៉ានី បង់លុយឲ្យចំនួន២០ម៉ឺនដុល្លារដើម្បីបញ្ចប់រឿង ។
ប្រភពបន្តរថា ថ្វីត្បិតតែពេលនេះភាគីទាំងពីរព្រមបញ្ចប់ដោយលុយកាក់ក៏ពិតមែន តែថ្ងៃក្រោយភាគីខាងស្រីមិនប្រាកដថារស់នៅបានសុខទេ ព្រោះសារជាតិត្រកូល ហ៊ុន នេះវាកាចសាវព្រៃផ្សៃណាស់ វាអាចនឹងធ្វើរឿងអាក្រក់ទៅលើភាគីខាងស្រីក្នុងរូបភាពណាមួយមិនខាន ។
យ៉ាងណាក៏ដោយ ឆាំ ឆានី សូមជូនពរឲ្យប្អូនស្រី និងក្រុមគ្រួសារ ជួបតែសំណាងល្អ កុំមានរឿងអកុសលណាមួយកើតមានដល់ប្អូននិងក្រុមគ្រួសារឲ្យសោះ ៕
ប្រភព៖ Chham Chhany
0 ความคิดเห็น: