วันอังคารที่ 27 กุมภาพันธ์ พ.ศ. 2561

ត្រកូលហ៊ុនស្ដុកស្ដម្ភព្រោះបុគ្គលនេះឯង៖ បទបញ្ជាមិនមែនជាច្បាប់ ទើបចាប់លឹម ប៊ុណ្ណាមិនបាន ឧកញ៉ាឈ្មួញឈើបម្រើត្រកូលហ៊ុន!


ត្រកូលហ៊ុនស្ដុកស្ដម្ភព្រោះបុគ្គលនេះឯង៖ បទបញ្ជាមិនមែនជាច្បាប់ ទើបចាប់លឹម ប៊ុណ្ណាមិនបាន ឧកញ៉ាឈ្មួញឈើបម្រើត្រកូលហ៊ុន!


បន្ទាប់ពីសម្តេចជោ បានព្រមានខ្លាំងៗឲ្យអាជ្ញាធរនិងសមត្ថកិច្ចខេត្តត្បូងឃ្មុំ ចាត់វិធានការលើឈ្មួញឈើធំៗ ដូចជា ឧកញ៉ា លីម ប៊ុណ្ណា ហៅ ខ្នា និង ឧកញ៉ា សឹង សំអុល រហូតដល់បញ្ចាឲ្យ លោក សៅ សុខា ប្រើ BM បាញ់កំទេចរថយន្តដឹកជញ្ជួនឈើមក  ឧកញ៉ាល្បីឈ្មោះរូបនេះបានធ្វើពុតជាងាកទៅប្រកបរបរកសិកម្ម ដូចជា ធ្វើស្រែ និង ចិញ្ចឹមត្រី ជាដើម ដើម្បីបន្លំភ្នែកមហាជនថា លោកបានឈប់រកស៊ីឈើហើយ តែធាតុពិត ឧកញ៉ា លីម ប៊ុណ្ណា នៅតែជាអ្នកនៅពីក្រោយខ្នងឈ្មួញក្នុងការដឹកជញ្ជូនឈើពីខេត្តស្ទឹងត្រែង ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី ចេញទៅស្រុកយួនតាមច្រកព្រំដែនក្នុងស្រុកស្នួល ខេត្តក្រចេះ ក៏ដូចជាច្រកព្រំដែនក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដដែល ។

ប្រភពអនាមិកបានឲ្យដឹងថា ក្រោយពីមានការព្រមានពីសំណាក់ ប្រមុខរាជរដ្ឋាភិបាល លោកឧកញ៉ា លីម ប៊ុណ្ណា  បានរក្សាភាពស្ងៀមស្ងាត់​មួយរយៈពេលខ្លី មិនដឹកជញ្ជូនឈើចេញទៅ​ស្រុកយួន ដូចកាលពីមុន​ទៀតទេ ។ ការដែលឧកញ៉ា លីម ប៊ុណ្ណា ងាកទៅធ្វើកសិកម្មនោះ គ្រាន់តែជាល្បិចបង្វែងដានក្រសែភ្នែកមហាជនប៉ុណ្ណោះ ។ តាមពិត បច្ចុប្បន្ន ឧកញ៉ា លីម ប៊ុណ្ណា នៅតែជាអ្នកនៅពីក្រោយខ្នង​ឈ្មួញដទៃទៀតក្នុងការដឹកជញ្ជូនឈើដដែល ។


តាមប្រភពឈ្មួញមួយចំនួនបង្ហើបឲ្យដឹងថា អ្នកដឹកជញ្ជូនឈើចេញពីខេត្តស្ទឹងត្រែង ឆ្លងកាត់ខេត្តក្រចេះ ចេញទៅស្រុកយួនតាមច្រកព្រំដែនក្នុងស្រុកស្នួល ខេត្តក្រចេះ ដូចជា ឧកញ៉ា ជ័យ និង មេឈ្មួញ សាន ចយ ជាដើមសុទ្ធតែយកឧកញ៉ា លីម ប៊ុណ្ណា ហៅខ្នា ធ្វើជាខ្នងបង្អែកយ៉ាងរឹងមាំ​ព្រោះឧកញ៉ា លឹម ប៊ុណ្ណា មាន ប៊ុន រ៉ានី ជាខ្នងបង្អែក ។ ប្រភពដដែលបានឲ្យដឹងទៀតថា ឈ្មួញដែលដឹកជញ្ជូនឈើចេញ​ពីខេត្ត​មណ្ឌលគិរី ទៅស្រុកយួនតាមច្រកព្រំដែនក្នុងស្រុកស្នួល ខេត្តក្រចេះ និងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដូចជាឧកញ៉ា សី, ឧកញ៉ា សឹង សំអុល, ឧកញ៉ា តុប វីដា និងមេឈ្មួញ ស្រេង ម៉េង ហៅ ម៉េង ៣ ពូថៅ ជាដើម​សុទ្ធតែ​មានឧកញ៉ា លីម ប៊ុណ្ណា ហៅខ្នា ជាខ្នងបង្អែកដើម្បីការពារមុខរបររបស់ពួកគេ ។

តាមរូបភាពខាងក្រៅ គឺ ឧកញ៉ា លីម ប៊ុណ្ណា ហៅខ្នា បានបញ្ឈប់សកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួន ហើយងាកទៅប្រកបរបរកសិកម្មនិងរបរផ្សេងៗទៀតជំនួសវិញ ប៉ុន្តែជាក់ស្ដែង ឧកញ៉ា លីម ប៊ុណ្ណា ហៅខ្នា គឺជាអ្នកនៅពីក្រោយខ្នងឈ្មួញឈើដទៃទៀតដែលកំពុងសម្រុកដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងពេញបន្ទុក។ យើងមិនអាចសុំការបំភ្លឺពីឧកញ៉ាទាំងនោះបានទេ ។

គួររំលឹកដែរថា កន្លងមក សម្តេចជោធ្លាប់ព្រមានខ្លាំងៗឲ្យអាជ្ញាធរនិងសមត្ថកិច្ចខេត្តត្បូងឃ្មុំ ចាត់វិធានការលើឈ្មួញឈើធំៗដូចជា ឧកញ៉ា លីម ប៊ុណ្ណា ហៅខ្នា និងឧកញ៉ា សឹង សំអុល ជាដើម ​ក៏ប៉ុន្តែមន្ត្រី​អាជ្ញាធរនិងសមត្ថកិច្ចខេត្តត្បូងឃ្មុំ ក៏ដូចជាក្រសួងនិងស្ថាប័នពាក់ព័ន្ធ មិនហ៊ានប៉ះពាល់ក្រុមឧកញ៉ាដែលជាមេឈ្មួញបំផ្លាញព្រៃឈើទាំងនេះទេ។ បច្ចុប្បន្ន ឧកញ៉ា លីម ប៊ុណ្ណា ហៅខ្នា គឺជាអ្នកនៅពីក្រោយ​ខ្នងក្រុមឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួនដោយស្ងប់ស្ងាត់ ចំណែកឧកញ៉ា សឹង សំអុល កំពុងប្រើប្រាស់រូបភាព​កាប់ឈើនិងដឹកជញ្ជូនឈើចេញពីដីសម្បទានក្រុមហ៊ុនម៉ាស្ទ័រខេសាន់ ក្នុងស្រុកកោះ​ញែក ខេត្តមណ្ឌលគិរី ចេញទៅស្រុកយួនយ៉ាងគគ្រឹកគគ្រេង។

បញ្ហានេះគឺជារឿងដែលក្រសួងនិងស្ថាប័នពាក់ព័ន្ធ គួរពិនិត្យឡើងវិញជាបន្ទាន់ព្រោះមានសេចក្ដីរាយការណ៍ថា ថ្វីបើឧកញ៉ា លីម ប៊ុណ្ណា ហៅខ្នា ផ្អាកសកម្មភាពដឹកជញ្ជូនឈើ​ចេញទៅស្រុក​យួនមួយ​រយៈ​ពិតមែន ប៉ុន្តែឧកញ៉ា លីម ប៊ុណ្ណា ហៅខ្នា គឺជាអ្នកនៅពីក្រោយខ្នងក្រុមឈ្មួញដទៃទៀតដែលបន្តសកម្មភាពកាប់ឈើយ៉ាងមហន្តរាយ ហើយដឹកជញ្ជូនឈើចេញទៅស្រុកយួនទាំងយប់ទាំងថ្ងៃ៕








ប្រភព៖ Khmerleaking

Previous Post
Next Post

post written by:

0 ความคิดเห็น: