วันศุกร์ที่ 2 กุมภาพันธ์ พ.ศ. 2561

រឿងគួរអស់សំណើចតែសើចមិនចេញ៖ យុគសម័យដៃចោរក្ដោបកម្ពុជរដ្ឋខ្មែរអស់ដីដើរ! ចោរយួនចោះស៊ីរូងក្នុង!!


មហាជនជាច្រើនបានបង្ហាញការតក់ស្លុត និងហួសចិត្ត បន្ទាប់ពីឃើញបង្គោលព្រំដែនខ្មែរ យួន ផុសនៅលើដីខ្មែរ ជិតសរសរផ្ទះពលរដ្ឋនៅភូមិប៉ាកណាម​ ឃុំព្រែកជ្រៃ​ ស្រុកកោះធំ​ ខេត្តកណ្តាល ។

ទន្ទឹមនឹងភាពតក់ស្លុតនេះ អ្នកប្រើប្រាសបណ្តាញសង្គមជាច្រើនបានឆ្ងល់ថា តើនៅពេលដែលពលរដ្ឋម្ចាស់ផ្ទះចេញពីផ្ទះទៅប្រកបមុខរបបទទួលទាន ឬក៏កូនក្មេងតូចៗរត់លេង ឬទៅបត់ជើងតូច ធំ គឺត្រូវតែប្រើលិខិតឆ្លងដែនខ្មែរ យួន ?

ការបោះបង្គោលព្រំដែនខ្មែរ យួន លេខ ២៤៥ នៅជាប់សរសរផ្ទះពលរដ្ឋក្នុងភូមិប៉ាកណាម​ ឃុំព្រែកជ្រៃ​ ស្រុកកោះធំ​ ខេត្តកណ្តាល នេះ នៅមិនទាន់មានការបកស្រាយពីរបបដឹកនាំរបស់ ហ៊ុន សែន ឡើយ ។

ចាប់តាំងពីរបប ហ៊ុន សែន បានព្រមព្រៀងបោះបង្គោលព្រំដែនជាមួយយួនក្នុងរយះពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានធ្វើឲ្យពលរដ្ឋខ្មែរម្ចាស់ដីជាច្រើនដែលរស់នៅតាមព្រំដែនខ្មែរ យួន ដូចជា កំពង់ចាម ត្បូងឃ្មុំ ស្វាយរៀង តាកែវ កំពត រតនគីរី បណ្ឌលគីរី ក្រចេះ និងខេត្តកណ្តាល ជាដើម ធ្វើការតវ៉ាយ៉ាងខ្លាំងដោយការបោះបង្គោលព្រំដែនខ្មែរ យួន នេះ បានធ្វើឲ្យបាត់បង់ដីភូមិ ផ្ទះសម្បែង ដីស្រែ ចំការ កេរដូនតា របស់ពួកគាត់ តែយើងមិនដែលឃើញពលរដ្ឋយួនតវ៉ាពីការបាត់បង់ដីស្រែ ចំការ ផ្ទះសម្បែង របស់ពួកគេឡើយ បើទោះជារបប ហ៊ុន សែន អះអាងថា ការបោះបង្គោលព្រំដែនមានដីយួនបាត់មកខ្មែរ ដូចដែលដីខ្មែរបាត់ទៅយួនដែរក៏ដោយ តែភាពជាក់ស្តែងយើងមិនដែលឃើញខ្មែរបានដីពីយួន សូម្បីតែមួយចំអាមឡើយ ។

គួររំលឹកថា សកម្មជនព្រំដែនជាច្រើនដែលប្រឆាំងតវ៉ានិងរដ្ឋាភិបាលរបប ហ៊ុន សែន ក្នុងរឿងព្រំដែន និងសន្ធិសញ្ញាបំពេញបន្ថែម២០០៥ ដែលធ្វើឲ្យខ្មែរបាត់បង់ទឹកដី និងកោះត្រល់ផងនោះ ត្រូវបានបានរបប ហ៊ុន សែន ចាប់ដាក់ពន្ធនាគារ និងមួយចំនួនទៀតបានបង្ខំចិត្តភៀខ្លួនចេញពីកម្ពុជា បន្ទាប់ពីរបប ហ៊ុន សែន តាមធ្វើទុក្ខបុកម្នេញ គម្រាមសម្លាប់ និងចាប់ខ្លួនពួកគេ ៕ (ប្រភព ៖ ឆាំ ឆានី)


*របបដៃចោររវល់តែប្លន់កាប់ចាក់សម្លាប់ក្រុមខ្មែរសង្គ្រោះជាតិ ដណ្ដើមអំណាចដើម្បីតែអញ គ្រួសារអញ ចោរយួនខ្លាំងខ្មូតឡើងដៃ ចោះស៊ីរូងក្នុង ​ធ្វើ​ផ្លូវ​ចូល​មក​ដឹកឈើ យ៉ាងអនាធិបតេយ្យ ចុចស្ដាប់ទៅដឹងហើយ។

Previous Post
Next Post

post written by:

0 ความคิดเห็น: