วันอังคารที่ 6 กุมภาพันธ์ พ.ศ. 2561

ធ្វើអោយខ្មែរអស់សំណើចលេង៖ ហង់ ជួន​ណារ៉ុន រដ្ឋ​មន្ត្រី​​ក្រសួង​អប់រំ ស្ដី​បន្ទោស​​អ្នក​គ្រប់​គ្រង​​នៅ​​នាយក​ដ្ឋាន​​ស្រា​វជ្រា​វ​វិទ្យា​សាស្ត្រ ​LOL!


ធ្វើអោយខ្មែរអស់សំណើចលេង៖ ហង់ ជួន​ណារ៉ុន រដ្ឋ​មន្ត្រី​​ក្រសួង​អប់រំ ស្ដី​បន្ទោស​​អ្នក​គ្រប់​គ្រង​​នៅ​​នាយក​ដ្ឋាន​​ស្រា​វជ្រា​វ​វិទ្យា​សាស្ត្រ ​LOL!

បន្ទាប់ពី​លុបឈ្មោះ​លោក រ៉ុង ឈុន ចេញពី​ក្របខ័ណ្ឌ​ក្រសួង​អប់រំ ដោយសារតែមូលហេតុអវត្តមានគ្មានច្បាប់អនុញ្ញាត លោក ហង់ ជួន​ណារ៉ុន រដ្ឋមន្ត្រីក្រសួង​អប់រំ បាន​ស្ដីបន្ទោស​អ្នកគ្រប់គ្រង នៅ​នាយកដ្ឋាន​ស្រាវជ្រាវ​វិទ្យាសាស្ត្រ ដែល​មិនបាន​គ្រប់​បុគ្គលិក​ក្រោម​ឱវាទ​ឱ្យ​បានល្អ បណ្ដែតបណ្ដោយ​ឱ្យ​បុគ្គលិក​ធ្វើ​ខុស​។

​បុគ្គលិក​អប់រំ​ចំនួន​២៤​នាក់ ដែល​ធ្វើការ​នៅ​នាយកដ្ឋាន​ស្រាវជ្រាវ​វិទ្យាសាស្ត្រ ត្រូវបាន​រដ្ឋមន្ត្រីក្រសួង​អប់រំ លោក ហង់ ជួន​ណារ៉ុន ស្ដីបន្ទោស​ដោយសារ​មិនចេះ​គ្រប់គ្រង​កូនចៅ និង​មិនបាន​មក​បំពេញការងា​រ​ជាប់លាប់ ក្រោយពី​លុបឈ្មោះ​លោក រ៉ុន ឈុន អតីត​សមាជិក គ​.​ជ​.​ប និង​ជា​អតីត​ប្រធាន​សមាគម​គ្រូបង្រៀន​ឯករាជ្យ ចេញពី​ក្របខ័ណ្ឌ​ក្រសួង ដោយសារតែ​មូលហេតុ​អវត្តមាន​គ្មាន​ច្បាប់​អនុញ្ញាត​។​

​បុគ្គលិក​អប់រំ​ចំនួន​២៤​នាក់​ដែល​រដ្ឋមន្ត្រី​ស្ដីបន្ទោស​នោះ​រួមមាន​៤​នាក់ ជា​ប្រធាន​នាយកដ្ឋាន និង​ប្រធានការិយាល័យ​នៃ​នាយកដ្ឋាន​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​។ ដោយឡែក​២០​នាក់​ទៀត ជា​បុគ្គលិក​បម្រើ​ការងារ​នៅ​នាយកដ្ឋាន​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​។ នេះ​បើ​យោងតាម​ប្រកាស​ស្ដីបន្ទោស​របស់​ក្រសួង​អប់រំ​ចុះ​ថ្ងៃទី​៣០ ខែ​មករា ឆ្នាំ​២០១៨ ដែលមាន​ការចុះហត្ថលេខា​ដោយ​រដ្ឋមន្ត្រីក្រសួង​អប់រំ លោក ហង់ ជួន​ណារ៉ុន ដោយផ្ទាល់​។​

​សូមបញ្ជាក់ថា លោក រ៉ុន ឈុន ត្រូវបាន​ក្រសួង​អប់រំ​សម្រេច​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​ចាប់​ថ្ងៃទី​០១ មករា ឆ្នាំ​២០១៨ តទៅ ក្រោម​មូលហេតុ​ថា អវត្តមាន​គ្មាន​ច្បាប់​អនុញ្ញាត​។ ប៉ុន្តែ​លោក រ៉ុង ឈុន វិញ ថា​ការ​លុបឈ្មោះ​លោក​ចេញពី​ក្របខ័ណ្ឌ​ ​ដោយ​សារ​តែ​មូលហេតុ​អវត្តមាន​គ្មាន​ច្បាប់​បែបនេះ គឺ​មិន​សម​ហេតុផល និង​ត្រឹមត្រូវ​តាមច្បាប់​នោះទេ​។​

​លោក រ៉ុន ឈុន បាន​អះអាងថា នៅពេល​លោក​ទៅម្រើ​ការងារ​នៅ គ​.​ជ​.​ប លោក​បាន​សុំច្បាប់​ពិសេស ហើយ​ក្រោយពី​លាឈប់​បម្រើ​ការងារ​នៅ គ​.​ជ​.​ប លោក​បានដាក់​ពាក្យស្នើសុំ​នៅ​ថ្ងៃទី​០៣ ខែ​មករា ឆ្នាំ​២០១៨ ដើម្បី​បាន​ចូល​បម្រើ​ការងារ​ជា​ក្របខ័ណ្ឌ​ក្រសួង​អប់រំ​វិញ នៅ​ថ្ងៃទី​០១ ខែ​កុម្ភៈ ឆ្នាំ​២០១៨​។ ចំពោះ​ការ​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​ដោយសារតែ​មូលហេតុ​អវត្តមាន​គ្មាន​ច្បាប់​នេះ លោក​នឹង​ពិនិត្យ​ពិចារណា​ដើម្បី​ប្ដឹងតវ៉ា​ក្នុង​រឿងនេះ​ផងដែរ​៕


ប្រភព៖ វិទ្យុវាយោ
Previous Post
Next Post

post written by:

0 ความคิดเห็น: