วันเสาร์ที่ 3 กุมภาพันธ์ พ.ศ. 2561

ក្ដៅៗហុយៗបែកធ្លាយរឿងធំ៖ ម៉ម សារិន ប្រធានខុទ្ទកាល័យ គ៨៥ ស៊ីដាច់លុយអ្នកសូកយកតួរនាទីជាសមាជិកគណៈកម្មាធិការកណ្តាលបក្សប្រជាជន!


គណបក្ស​កាន់​អំណាចនៃរបប ហ៊ុន សែន ​បាន​សម្រេច​​បង្កើន​ចំនួន​សមាជិក​គណៈកម្មាធិការ​កណ្ដាល ឬ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​របស់​ខ្លួន​ឡើង​ដល់​ជិត ៩០០​នាក់ ក្នុង​មហាសន្និបាត​បក្ស​រយៈពេល​បី​ថ្ងៃ​ ​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ ​កាលពី​ថ្ងៃ​ទី​១៩​ ដល់​ថ្ងៃ​ទី​២១​ ខែ​មករា​ ឆ្នាំ​២០១៨ កន្លងទៅ ដែលការបង្កើនចំនួននេះត្រូវបានមជ្ឈដ្ឋានទូទៅមើលឃើញថា ជា​យុទ្ធសាស្ត្រ​ពង្រឹង​អំណាច​ត្រកូល "ហ៊ុន" នៅ​ក្នុង​បក្ស ជា​ជាង​ដើម្បី​ពង្រឹង​គណបក្ស ។ ចំពោះ​ប្រយោជន៍​ជាតិ​វិញ ក៏​ប្រហែលជា​កាន់តែ​យ៉ាប់​ថែម​ទៀត ព្រោះ​ថា មន្ត្រីៗ​ដែល​ធ្លាប់​រក​លុយ​ក្រៅ​បាន​កាន់​តែ​ចំណាយ​ច្រើន​ជួយ​បក្ស​ចុះ​មូលដ្ឋាន ដូច្នេះ​ពួកគេ​ក៏​ខំ​បូម​រក​ក្រៅ​បន្ថែម​ដើម្បី​បង្គ្រប់​ការ​ចំណាយ​ក្នុង​ការ​ចុះ​ពង្រឹង​បក្ស​របស់​គេ​ដែរ... ហើយ​អ្នក​ដែល​រងគ្រោះ និង​ខាតបង់​នោះ គឺ​ប្រជាជាតិ និង​ប្រជាជន​ខ្មែរ ។

ការបញ្ចូលចំនួនសមាជិកគណៈកម្មាធិការកណ្តាលថ្មី នៃបក្សប្រជាជននេះ ក៏មានបែកធ្លាយនូវអំពើពុករលួយសូកប៉ាន់ ដែលប្រព្រឺត្តដោយ ម៉ម សារិន ប្រធានខុទ្ទកាល័យ គ៨៥ ហើយត្រូវបានមន្ត្រីជាន់ខ្ពស់ក្នុងរបប ហ៊ុន សែន ផ្តល់ពត៌មាននេះឲ្យ ឆាំ ឆានី ដែលមានខ្លឹមសារទាំងស្រុងដូចតទៅ៖

“ ពត៌មានបែកធ្លាយពីក្រុមយុវជន​ក្នុង​កម្មវិធី​ "ខ្ញុំ​ សសយក"

បន្ទាប់​ពីកម្មវិធី​ "ខ្ញុំ​ សសយក"​ នៅកោះពេជ្រ​ កាលពីថ្ងៃសោរ៍មុន​បានបញ្ចប់​ ក្រុមយុវជន​មួយក្រុម​ បានបន្តជួបជុំគ្នា​ និយាយ​ពីរឿង​ ចូលជាសមាជិក​ គណៈកម្មាធិការកណ្តាល​ គណបក្សប្រជាជនកម្ពុជា ។

យុវជន​ក្នុង​ក្រុម​បានលើកឡើង​ថា​ ឪពុកខ្ញុំ​បាន​ប្រគល់​លុយ​ ប្រាំម៊ឺនដុល្លារ​ ជូន​ទៅ​លោក​ ម៉ម​ សារិន​ ប្រធានខុទ្ទការល័យ​ គ៨៥​ ថាយក​ទៅជូនសម្តេច​ ដើម្បីបានចូល​សមាជិកគណៈកម្មធិការ​កណ្តាល​ តែ​បែរជាគ្មានឈ្មោះទៅវិញ ។

យុវជន​ក្នុង​ក្រុមដទៃ​ទៀត​ ក៏បានលើកឡើង​ប្រហែលគ្នាដែរ​ គឺ​ឪពុករបស់ខ្លួន​ជាមេខេត្ត ជា​អនុរដ្ឋលេខាធិការ​ ជាអគ្គនាយក​...​ បានប្រគល់លុយ​តាមរយៈលោក​ ម៉ម​ សារិន​ ដែរ​ តែ​អត់​បានចូលដូចគ្នា​ ។ ពួកគេថា​ គេបាន​ព្យាយាម​​ទារលុយ​ នោះមក​វិញ​ តែលោក​ ម៉ម​ សារិន​ ថា​លុយនោះ​បាន​ប្រគល់ជូនសម្តេច​ប្រធាន​អស់ហើយ​ ចាំចូល​លើកក្រោយទៀត ។

ក្រុម​យុវជន​ ក៏បានបន្ថែមថាៈ​ បើ​ពួក​ហ្អែង​បានចូលហើយ​ ធ្វើគ្នាហ្អែងទៅ​ កុំ​ហៅ​ពួកអញទៀត​ ចាំមើល​២០១៨​ បោះ​ទម្លាក់​ពួកហ្អែងវិញ ៕ ប្រភព៖ ឆាំ ឆានី



Previous Post
Next Post

post written by:

0 ความคิดเห็น: