ក្ដៅៗហុយៗ៖ ស្ត្រីខ្លឹមអូរចារ កញ្ញាស៊ិនចាន់ពៅរ៉ូហ៊្សេត ត្រូវបានអភិបាលក្រុងបាត់ដំបង អញ្ជើញចូលរួមប្រជុំពិភាក្សាការងាររដ្ឋបាល!!
ក្ដៅៗហុយៗ៖ ស្ត្រីខ្លឹមអូរចារ កញ្ញាស៊ិនចាន់ពៅរ៉ូហ៊្សេត ត្រូវបានអភិបាលក្រុងបាត់ដំបង អញ្ជើញចូលរួមប្រជុំពិភាក្សាការងាររដ្ឋបាល!!
កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨ អភិបាលក្រុងបាត់ដំបងបានធ្វើលិខិតអញ្ជើញ ស្ត្រីខ្លឹមអូរចារ កញ្ញា ស៊ិនចាន់ពៅរ៉ូហ៊្សេត អតីតចៅសង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កូតារបស់គណបក្សសង្រ្គោះ ដើម្បីចូលរួមប្រជុំពិភាក្សាការងាររដ្ឋបាលមួយចំនួន ដោយចុះកាលបរិច្ឆេទនៃការប្រជុំពិភាក្សា នៅវេលាម៉ោង ១០ព្រឹក ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ។
ស្ត្រីខ្លឹមអូរចារ ក៏បានចូលទៅកាន់សាលាក្រុងបាត់ដំបង តាមការអញ្ជើញ (កោះហៅក៏មិនថាអាវ៉ា) របស់អភិបាលក្រុងបាត់ដំបង ដើម្បីពិភាក្សាការងារជាមួយនឹងគណៈអភិបាលក្រុងបាត់ដំបង ការងាររដ្ឋបាលដែលត្រូវពិភាក្សានោះ មិនមែនជារឿងក្រពះរបស់ប្រជាពលរដ្ឋអូរចារនោះទេ! ញាតិបងប្អូនអើយ តែជារឿងភ័យខ្លាចស្រមោលខ្លួនឯងរបស់រដ្ឋាភិបាលបច្ចុប្បន្ន គឺអញ្ជើញ (កោះហៅ) អោយកញ្ញា ដោះផ្លាកមួយផ្ទាំងចោល ដែលកញ្ញាបានសរសេរឌឺដងដាក់លោកឈាង វុន ដែលបានចោទហាងលក់ដូរនំបញ្ចុករបស់កញ្ញា ថាជាកន្លែងគាំទ្រចលនាពួកឧទ្ទាម ដែលបង្កើតឡើងលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ ។
ឆ្លើយតបតាមសំណើសុំរបស់លោកអភិបាលក្រុងបាត់ដំបង ស្ត្រីខ្លឹមអូរចារ ថារីករាយនឹងដោះផ្លាកមួយផ្ទាំងនេះចោលបាន ។ ដោយស្ត្រីខ្លឹមអូរចារ បានសរសេរសារបង្ហោះនៅលើបណ្ដាញសង្គម អាខោនហ្វេសប៊ុករបស់កញ្ញាប្រាប់ជាសាធារណៈអោយបានដឹងបានជ្រាប មានយ៉ាងដូច្នេះថា៖ "ស្លាកមួយផ្ទាំងនេះខ្ញុំអាចដកចេញបាន ព្រោះជាសេចក្តីត្រូវការរបស់អជ្ញាធរ ខ្ញុំត្រូវតែគោរព។ ខ្ញុំបានសំណូមលោកអភិបាលក្រុងវិញថា៖ “សុំឈប់គំរាមខ្ញុំ” ពីព្រោះកន្លងមកគេចោទហាង នាងខ្ញុំជាកន្លែងចេញចូលចលនាឧទ្ទាមធ្វើអោយខ្ញុំប៉ះពាល់មុខរបររកស៊ីរបស់ខ្ញុំ គឺលក់អត់ដាច់ ។ ដូច្នេះស្លាកនេះខ្ញុំដាក់ដើម្បីការពារខ្លួនខ្ញុំ និងហាងរបស់ខ្ញុំហើយកុំអោយភ្ញៀវគាត់ព្រួយបារម្ភទៀត"៕
0 ความคิดเห็น: