วันเสาร์ที่ 24 กุมภาพันธ์ พ.ศ. 2561

ក្ដៅៗហ៊ុនសែនអាចនឹងចូលដេកគុកនៅអូស្ត្រាលី៖ សមាជិក​សភា​អូស្ត្រាលី​ស្នើ​រដ្ឋាភិបាល​អូស្ត្រាលី​ប្រាប់​លោក ហ៊ុន សែន ឲ្យ​ដក​ការ​គំរាម​វាយ​បាតុករ ​ទៅ​វិញ​ជាបន្ទាន់ ព្រោះ..


ក្ដៅៗហ៊ុនសែនអាចនឹងចូលដេកគុកនៅអូស្ត្រាលី៖ សមាជិក​សភា​អូស្ត្រាលី​ស្នើ​រដ្ឋាភិបាល​អូស្ត្រាលី​ប្រាប់​លោក ហ៊ុន សែន ឲ្យ​ដក​ការ​គំរាម​វាយ​បាតុករ ​ទៅ​វិញ​ជាបន្ទាន់ ព្រោះ..

សមាជិកសភា​អូស្ត្រាលី ស្នើ​ឲ្យ​រដ្ឋាភិបាល​អូស្ត្រាលី ប្រាប់​ទៅ​លោក ហ៊ុន សែន ឲ្យ​ដក​ការ​គំរាម​វាយ​បាតុករ​ទៅ​វិញ​ជាបន្ទាន់ ព្រោះ​ការ​គំរាមកំហែង​បែប​នេះ គឺ​បំពាន​សិទ្ធិសេរីភាព និង​លទ្ធិប្រជាធិបតេយ្យ ដែល​ប្រទេស​អូស្ត្រាលី ប្រកាន់​ខ្ជាប់​ម៉ឺងម៉ាត់​បំផុត។ ប៉ុន្តែ មន្ត្រី​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី មិន​ចាប់​អារម្មណ៍​ទៅ​នឹង​ប្រតិកម្ម​លើ​រឿង​នេះ​ទេ  ព្រោះ​លោក​យល់​ថា សម្ដី​គំរាម​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​ស្រប​ច្បាប់។

សមាជិកសភា​អូស្ត្រាលី ពី​ខាង​គណបក្ស​ពលករ លោក ម៉ាក បាត់លើរ៍ (Mark Butler) បាន​ថ្លែង​សារ​ធ្ងន់ៗ តប​ទៅ​នឹង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​គំរាម​ប្រព្រឹត្ត​អំពើ​ហិង្សា​ទៅ​លើ​អ្នក​តវ៉ា​ខ្មែរ​នៅ​អូស្ត្រាលី។ ថ្លែង​នៅ​ក្នុង​សារ​តាមរយៈ​វីដេអូ​ឃ្លិប ដែល​ផ្សាយ​តាម​ទំព័រ​ហ្វេសប៊ុក របស់​លោក​នៅ​ថ្ងៃ​សុក្រ ទី​២៣ ខែ​កុម្ភៈ​នេះ លោក ម៉ាក បាត់លើរ៍ ពន្យល់​ប្រាប់​ទៅ​លោក ហ៊ុន សែន ឲ្យ​យល់​អំពី​លទ្ធិប្រជាធិបតេយ្យ​នៅ​ប្រទេស​អូស្ត្រាលី ដោយ​លោក​បញ្ជាក់​ថា ពលរដ្ឋ​ខ្មែរ-​អូស្ត្រាលី មាន​សិទ្ធិ​ធ្វើ​បាតុកម្ម​ដោយ​សន្តិភាព ដោយ​គ្មាន​ការ​គំរាមកំហែង​ណា​មួយ​បាន​ឡើយ។

លោក ម៉ាក បាត់លើរ៍៖ «កាល​ពី ២៤​ម៉ោង​មុន​នេះ លោក ហ៊ុន សែន បាន​ថ្លែង​គំរាម​វាយដំ​ជនជាតិ​អូស្ត្រាលី​ណា​ដែល​ចូលរួម​បាតុកម្ម​ប្រឆាំង​នឹង​វត្តមាន​លោក ហ៊ុន សែន នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន នៅ​ខែ​មីនា។ ការ​គំរាមកំហែង​បែប​នេះ គឺ​មិន​អាច​ទទួល​យក​បាន​ជា​ដាច់​ខាត។ ប្រជាពលរដ្ឋ​អូស្ត្រាលី បាន​សម្តែង​ការ​មិន​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​រួច​ទៅ​ហើយ ចំពោះ​ការ​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា  ដូចជា​ចាប់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដាក់​ពន្ធនាគារ ដោយ​ផ្អែក​លើ​ការ​ប្រឌិត​បទ​ចោទ​ទៅ​លើ​រូប​លោក ដោយ​គ្រាន់​តែ​លោក​ថ្លែង​សារ​ជា​សាធារណៈ​នៅ​ប្រទេស​អូស្ត្រាលី កាល​ពី​ច្រើន​ឆ្នាំ​កន្លង​ទៅ​ហើយ និង​ការ​រម្លាយ​គណបក្ស​ប្រឆាំង និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​អង្គការ​សង្គម​ស៊ីវិល​ជាដើម។ ប្រជាពលរដ្ឋ​អូស្ត្រាលី ពិត​ជា​សម្តែង​ការ​ហួស​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ទង្វើ​របស់​លោក ហ៊ុន សែន។ ហេតុ​ដូច្នេះ​ហើយ ទើប​មាន​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​នឹង​ចូលរួម​តវ៉ា​ប្រឆាំង​វត្តមាន​លោក ហ៊ុន សែន នៅ​ខែ​មីនា​នោះ។ ខ្ញុំ​សុំ​ផ្ញើ​សារ​នេះ​ដោយ​ផ្ទាល់​ទៅ​លោក ហ៊ុន សែន ឲ្យ​លោក​ជ្រាប​ថា ពលរដ្ឋ​អូស្ត្រាលី ទាំង​អស់​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការ​ធ្វើ​បាតុកម្ម​តវ៉ា​ដោយ​សន្តិវិធី ដោយ​គ្មាន​ការ​គំរាមកំហែង​ណា​មួយ​នោះ​ឡើយ។ នេះ​គឺ​ជា​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ​មួយ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​ប្រទេស​អូស្ត្រាលី។ ដូច្នេះ រដ្ឋាភិបាល​អូស្ត្រាលី ត្រូវ​តែ​បញ្ជាក់​ឲ្យ​ច្បាស់​ទៅ​របប​លោក ហ៊ុន សែន ដើម្បី​កុំ​ឲ្យ​លោក ហ៊ុន សែន នៅ​មន្ទិល​ក្នុង​រឿង​នេះ។ រដ្ឋាភិបាល​អូស្ត្រាលី ត្រូវ​ប្រាប់​ទៅ​លោក ហ៊ុន សែន ថា ការ​គំរាមកំហែង​បែប​នេះ មិន​អាច​ទទួល​យក​បាន​ជា​ដាច់​ខាត ហើយ​ជា​ការ​ចាំបាច់​បំផុត​ដែល​លោក ហ៊ុន សែន ត្រូវ​តែ​ដក​ការ​គំរាម​វាយ​បាតុករ​ទៅ​វិញ​ជា​បន្ទាន់»។

កាល​ពី​ថ្ងៃ​ទី​២១ កុម្ភៈ លោក ហ៊ុន សែន បាន​ថ្លែង​សារ​គំរាម​យ៉ាង​ហិង្សា​នៅ​ចំពោះ​មុខ​កម្មករ​រោងចក្រ​កាត់ដេរ​រាប់​ពាន់​នាក់ នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ។ ដោយ​ខឹងសម្បា​នឹង​ពលរដ្ឋ​ខ្មែរ-​អូស្ត្រាលី ដែល​គ្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​វត្តមាន​របស់​លោក ដែល​គ្រោង​ទៅ​ចូល​រួម​ប្រជុំ​ពិសេស​អាស៊ាន-​អូស្ត្រាលី លោក ហ៊ុន សែន ព្រមាន​មិន​អត់ឱន​ឲ្យ​ជា​ដាច់​ខាត​ចំពោះ​នរណា​ហ៊ាន​តវ៉ា រហូត​ហ៊ាន​ធ្វើ​រូប​ទីងមោង​តំណាង​រូប​លោក ហើយ​ហ៊ាន​ដុត​រូប​ទីងមោង​នោះ​ចោល។ បើ​ហ៊ាន​លោក​នឹង​តាម​ធ្វើ​បាប​ដល់​ណា​ក៏​ហ៊ាន​ដែរ៖ «សុំ​ផ្ដាំ​ទៅ​អា​អ្នក​ត្រៀម​ធ្វើ​បាតុកម្ម បើ​ហ៊ាន​តែ​ធ្វើ​រូប ហើយ​ដុត​រូប ច្បាស់​ជា​មាន​រឿង​ហើយ ហើយ​ខ្ញុំ​ប្ដូរផ្ដាច់​ពេល​ហ្នឹង បើ​ហ៊ាន​តែ​ធ្វើ​រូប​ទីងមោង រូប​ខ្ញុំ​យក​ទៅ​ដុត អញ​តាម​វ៉ៃ​ដល់​ផ្ទះ​ប្រាប់​ឲ្យ​ហើយ។ អា​នេះ​និយាយ​ឲ្យ​ច្បាស់! សិទ្ធិ​របស់​ឯង​មាន បើ​សិទ្ធិ​អ្នក​ឯង​មាន​ដុត​គេ គេ​មាន​សិទ្ធិ​វ៉ៃ​អ្នក​ឯង​វិញ មាន​ទាស់​ខុស​អី។ អាហ្នឹង​សិទ្ធិ​ទៅ​សិទ្ធិ​មក។ អ្នក​ឯង​ប្រើ​ដល់​ហិង្សា​លើ​រូប​កាយ​គេ អ្នក​ឯង​ចាត់​ទុក​ថា អា​ហ្នឹង​រូប ហ៊ុន សែន រួច​ហើយ​យក​ទៅ​ដុត។ តាម​ដល់​ផ្ទះ អត់​ទេ ក្របួច​យក​តែម្ដង!»។

សារ​គំរាម​នេះ ក៏​រង​ប្រតិកម្ម​យ៉ាង​ចាស់​ដៃ​ពី​នាយក​ប្រចាំ​តំបន់​អាស៊ី នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ដែរ។  លោក ប្រ៊ែដ អាដាម ចាត់​ទុក​ថា សម្ដី​លោក ហ៊ុន សែន ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​ភាព​ជា​អ្នកដឹកនាំ​បែប​ជា​ជើង​កាង​ដ៏​សាហាវ និង​គ្រោះថ្នាក់​បំផុត ដែល​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី និង​ប៉ូលិស​អូស្ត្រាលី មិន​ត្រូវ​ឲ្យ​រួច​ខ្លួន​នោះ​ឡើយ៖ «ពេល​នេះ ដល់​ពេល​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី អាច​ដាក់​ពាក្យ​ប្ដឹង​លោក ហ៊ុន សែន ទៅ​ស្ថាប័ន​ប៉ូលិស​អូស្ត្រាលី រឿង​លោក ហ៊ុន សែន គំរាម​ប្រើ​អំពើ​ហិង្សា​លើ​ពួក​គាត់។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ អាជ្ញាធរ​អូស្ត្រាលី ត្រូវ​តែ​ចាត់ការ​លើ​រឿង​នេះ​ឲ្យ​បាន​ខ្លាំងក្លា​បំផុត»។

មន្ត្រី​នាំពាក្យ​របប​លោក ហ៊ុន សែន មិន​ចាប់​អារម្មណ៍ និង​ប្រតិកម្ម​ទៅ​នឹង​សារ​គំរាម​របស់​លោក ហ៊ុន សែន ទេ ព្រោះ​លោក​ចាត់​ទុក​ថា ជា​សិទ្ធិសេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​របស់​អ្នក​ទាំង​នោះ។ លោក ផៃ ស៊ីផាន បាន​ប្រឹង​ការពារ​សម្ដី​របស់​មេកា​យ​របស់​លោក និង​បាន​ចោទ​ជា​សំណួរ​ទៅ​វិញ​ថា បើ​ចោទ​ថា សម្ដី​លោក ហ៊ុន សែន ដែល​ថា​នឹង​តាម​វ៉ៃ​អ្នក​តវ៉ា​ដល់​ផ្ទះ ថា​ជា​អំពើ​ហិង្សា ចុះ​ការ​ដុត​រូប​លោក ហ៊ុន សែន មិន​ហិង្សា​ទេ​យ៉ាង​ម៉េច?


​ពលរដ្ឋ​ខ្មែរ-​អូស្ត្រាលី ឯ​ណោះ​ក៏​ហួស​ចិត្ត​នឹង​សម្ដី​របស់​លោក ហ៊ុន សែន ខ្លាំង​ណាស់​ដែរ។  តំណាងរាស្ត្រ​អូស្ត្រាលី ដើម​កំណើត​ខ្មែរ លោក ហុង លីម ហៅ​លោក ហ៊ុន សែន ថា​អាក្រក់​ជាង​សត្វ​តិរច្ឆាន​ទៅ​ទៀត។ លោក​អះអាង​ថា លោក​និង​ពលរដ្ឋ​ខ្មែរ​អូស្ត្រាលី ដទៃ​ទៀត កំពុង​ប្រមូល​ភស្តុតាង និង​បកប្រែ​សម្ដី​លោក ហ៊ុន សែន ដែល​មាន​ធាតុ​ផ្សំ​នៃ​បទល្មើស​ទៅ​ជា​ភាសា​អង់គ្លេស ដើម្បី​ដាក់​ពាក្យ​ប្ដឹង​ទៅ​ប៉ូលិស​អូស្ត្រាលី និង​ប៉ូលិស​អន្តរជាតិ ដើម្បី​ចាត់​ការ​លោក ហ៊ុន សែន ទៅ​តាម​ផ្លូវ​ច្បាប់ ជា​ប្រយោជន៍​ក្នុង​ការ​ការពារ​សិទ្ធិ​សេរីភាព និង​សុវត្ថិភាព​ជូន​ប្រទេស និង​ពលរដ្ឋ​អូស្ត្រាលី​ទាំង​មូល៕


តំណាងរាស្ត្រ​អូស្ត្រាលី ពី​ខាង​គណបក្ស​ពលករ លោក ម៉ាក បាត់លើរ៍ (Mark Butler)។ Photo courtesy of Mark Butler's facebook
ប្រភព៖ វិទ្យុអាស៊ីសេរី, ចុចស្ដាប់សំឡេង
Previous Post
Next Post

post written by:

0 ความคิดเห็น: