วันศุกร์ที่ 16 กุมภาพันธ์ พ.ศ. 2561

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ចេញប្រកាសសេចក្តីអំពាវនាវដល់ស្រ្តីរងគ្រោះដោយការជួញដូរផ្លូវភេទ ទាមទារយុត្តិធម៌ និងសងជំងឺចិត្ត៖


ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ចេញប្រកាសសេចក្តីអំពាវនាវដល់ស្រ្តីរងគ្រោះដោយការជួញដូរផ្លូវភេទ ទាមទារយុត្តិធម៌ និងសងជំងឺចិត្ត៖

ដើម្បីទាមទារយុត្តិធម៌ ទាមទារការបង់ទឹកចិត្ត និងការខាតបង់នានាមកវិញ សូមស្រ្តីរងគ្រោះទាំងឡាយ ដែលត្រូវអ្នកតំណាងរាស្រ្ត ហ៊ុន ម៉ានី ជាកូនរបស់លោក ហ៊ុន សែន បានបំពានលើសេចក្តីទុកចិត្ត កេងប្រវញ្ចផ្លូវភេទ និងបំផ្លាញសេចក្តីថ្លៃថ្នូរនានា ព្រមទាំងគេចពីការទទួលខុសត្រូវ សូមមានសេចក្តីក្លាហានចេញមកបកស្រាយ និងទាមទារយុត្តិធម៌ ចំពោះករណីអំពើថោកទាបរបស់លោក ហ៊ុន ម៉ានី ដែលសង្គមស្អប់ខ្ពើមផងនេោះ។

ទង្វើរបស់លោក ហ៊ុន ម៉ានី និងក្រុមម៉ែយ៉ែម គឺជាការជួញដូរផ្លូវភេទ ដែលច្បាប់បានហាមប្រាម ដូច្នេះសាម៉ីខ្លួន និងអ្នកពាក់ព័ន្ធ គួរតែត្រូវបានកោះហៅទៅបំភ្លឺ និងត្រូវតែប្រឈមចំពោះមុខច្បាប់ ដូចដែលតុលាការ របស់លោក ហ៊ុន សែន និងអង្គភាពប្រឆាំងអំពើពុករលួយរបស់លោក ឱម យិនទៀង បានអនុវត្តចំពោះមន្រ្តីបក្សប្រឆាំង នាឆ្នាំកន្លងទៅ ពីព្រោះថាច្បាប់ ត្រូវមានប្រសិទ្ធអនុវត្តស្មើភាពគ្នា មិនថាជាពលរដ្ឋ ឬកូននាយករដ្ឋមន្រ្តីឡើយ។

ជាថ្មីម្តងទៀត យើងខ្ញុំសូមអំពាវនាវដល់ក្រុមស្រ្តីរងគ្រោះទាំងឡាយ ដែលរងគ្រោះដោយអំពើជួញដូរផ្លូវភេទ ពីពួកមន្រ្តីធំៗ ពីក្រុមអ្នកមានទ្រព្យ ដូចជាករណីលោក ហ៊ុន ម៉ានី ជាឧទាហរណ៍នេះជាដើម សូមចេញមកទាមយុត្តិធម៌ និងទាមទារការសងជំងឺចិត្ត​គ្រប់មធ្យោបាយដោយសន្តិវិធី និងផ្លូវច្បាប់ ដើម្បីចូលរួមការពារកិត្តិយសរបស់ស្រ្តីខ្មែរផង ប្រពៃណីវប្បធម៌ផង និងពង្រឹងផ្លូវច្បាប់ផង។

អត្ថបទដោយ ម៉ែន ណាត នៃក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា /ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨

(រូបថតរបស់ ហ៊ុន ម៉ានី ជាមួយ ដួង ហ្សូរីដា និងស្រ្តីរងគ្រោះ /ហើយនិងរូបថតក្រុមការងារ នៃក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា /ព្រមទាំងរូបថតអាណាព្យាបាលរបស់ ហ៊ុន ម៉ានី)






Previous Post
Next Post

post written by:

0 ความคิดเห็น: