ក្ដៅៗ៖ បែកធ្លាយសារសំងាត់ផ្ញើត ៗ គ្នារបស់លោកបណ្ឌិត ដាំ ឆ័ត្ត្ររីយ៍ ប្រធានក្រុមអង្គការអ្នកច្បាប់ប្រចាំនៅការិយាល័យ www.unoitc.org
យើងខ្ញុំបណ្ឌិត ដាំ ឆ័ត្ត្ររីយ៍ ប្រធានក្រុមអង្គការអ្នកច្បាប់ប្រចាំនៅការិយាល័យ (www.unoitc.org), និង ជាសមាជិកឧត្តមក្រុមប្រឹក្សាស្នូល នៃការិយាល័យច្បាប់ Greenspan Associates Lobby Powerhouse ។
បច្ចុប្បន្នជាសមាជិកអង្គការ Knight of Malta, Club of Rome and The Committee of 300 អន្តរជាតិ និងជា Federal Reserve Systems Level 5 Licensee holder as Grand Master of International Institutional Combine Collateral Commitment Holder in the world. ជាអតីតៈទីប្រឹក្សាសេដ្ឋកិច្ចរបស់ សម្តេចធម្មពោធិសាល ជា ស៊ីម ជាអតីតប្រធាន គណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា ជាអតីតៈ ជំនួយការ ពិសេស របស់អតីតៈប្រធានាធិបតីសហរដ្ឋអាមេរិក George W.Bus ដោយយល់ឃើញ ថាលោក ហ៊ុន សែន បច្ចុប្បន្នជា នាយករដ្ឋមន្ត្រី អាយ៉ងយួន ក្បត់ជាតិខ្មែរ បានរំលោភអំណាចយ៉ាងព្រៃផ្សៃ បំបិទសិទ្ធិសេរីភាពគ្រប់បែបយ៉ាង មកលើប្រជាពលរដ្ឋខ្មែរ ជាម្ចាស់នគរ បំបិទចុកមាត់មិនអោយនិយាយស្តី និងមិនអោយដឺងឮ អំពីបញ្ហាផែនទី និង បញ្ហាព្រំដែននៃ ប្រទេសកម្ពុជា និង ប្រទេសយួន ។
ហើយថែមទាំងគំរាមចាប់ដាក់គុក ដោយចាត់ទុកថាការ និយាយស្តីអំពីបញ្ហាទាំងនេះជាបទល្មើសឧក្រិដ្ឋជាក់ស្តែង តាមរយៈសេចក្តីថ្លែងការណ៍របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីអាយ៉ងយួន ស្តីពីបញ្ហាផែនទី និង បញ្ហាព្រំដែនកម្ពុជា ដែលបានផ្សាយតាម ទូរទស្សន៍ជាតិកម្ពុជា នាថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៥ និង លិខិតសម្ងាត់លេខ ៤៦១៥ របស់ គណបក្សប្រជាជនកម្ពុជា ចុះហត្ថលេខា ដោយ លោក សាយ ឈុំ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៥ ជំរាបជូនដល់ប្រធាន គណៈ កម្មាធិការគណបក្ស គ្រប់រាជធានី ខេត្ត អោយធ្វើ ញ្ញត្តិគាំទ្រ អោយ បានផុសផុល និង ណែនាំអោយមជ្ឈដ្ឋាននានា ដូចជា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រូបង្រៀន ព្រះសង្ឈ អាជីវករ កម្មករ កសិករ សិស្ស និស្សិត អង្គការសង្គម ទាំង អស់ អោយគាំទ្រ សេចក្តីថ្លែងការណ៍ របស់លោក ហ៊ុន សែន អាយ៉ងយួននេះ ។
យើងខ្ញុំ បណ្ឌិត ដាំ ឆ័ត្ត្ររីយ៍ ក្នុងនាមជាកូនខ្មែរ និង ជាតំណាងអោយ កូនខ្មែរ ស្នេហាជាតិ ម្ចាស់ទឺក ដី នៃនគរខ្មែរទាំងអស់ មានសិទ្ធិស្របច្បាប់ តាមរដ្ឋ ធម្មនុញ្ញ ខ្មែរ និង មាត្រានៃ កិច្ចព្រម ព្រៀងសន្តិភាព ទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ ១៩៩១ ទាក់ទិនទៅនឺង អធិបតេយ្យភាព ឯករាជ្យ បូរណភាព និង ភាពមិនអាចរំ លោភបាននៃដែនដី អព្យាក្រិតភាព និង ឯកភាពជាតិកម្ពុជា យើងខ្ញុំ មាន សិទ្ធិ សេរីភាពបញ្ចេញមតិ មានកាតព្វកិច្ច និង ភារៈកិច្ច ក្នុងការ ការពារ អធិបតេយ្យភាព បូរណភាពទឺកដី ខ្ញុំសូមធ្វើការបដិសេធ ប្រឆាំងជាដាច់អហង្ការ និង ថ្កោលទោស ចំពោះទង្វើ រំលោភអំណាច ក្បត់ជាតិរបស់អាយ៉ងយួនលោក ហ៊ុន សែន នេះ។
ប្រទេសខ្មែរជាប្រទេសរបស់ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នាមិនមែនជាប្រទេសរបស់អាយ៉ងយួនលោក ហ៊ុន សែន តែម្នាក់ឯង ដែលខ្លួនឯងបានធ្វើ សទ្ធិសញ្ញាបំពេញ បន្ថែមជាមួយយួន ឆ្នាំ១៩៧៩ ១៩៨២ ១៩៨៣ ១៩៨៥ និង ២០០៥ ធ្វើអោយបាត់ បង់ទឺក ដី និង ការបើកទទួលស្គាល់ផែនទី និង ព្រំដែនកម្ពុជា ដែលជាផែន ទីមិន ត្រឹមត្រូវ ពិតប្រាកដនោះឡើយ ។
សេចក្តីថ្លែងការណ៍ បែបផ្តាច់ការ រំលោភបំពាន អធិបតេយ្យភាព បូរណភាពដែនដី ដើម្បីផ្គាប់ចិត្តលុតជង្គង់នៅមុខ ចៅហ្វាយ យួននិងចិន បែបនេះ យើង ខ្ញុំ ជាកូនខ្មែរ ស្នេហាជាតិ ជាម្ចាស់ ទឺកដី ទាំងអស់នៃនគរខ្មែរ មិនសុខចិត្តជាដាច់ខាត និង សូម ប្រកាសជាឧឡារិកថា មិនទទួលស្គាល់ និង បដិសេធដាច់អហង្ការចំពោះ សេចក្តី ថ្លែងការណ៍ របស់បុគ្គលក្បត់ជាតិ អាយ៉ង ឈ្មោះ លោក ហ៊ុន សែន នេះ។
ម្យ៉ាងទៀត យើងខ្ញុំ ទាំងអស់គ្នា ក៏សូមប្រកាសថ្លែងការណ៍នេះ ចំពោះមេដឺកនាំ ប្រទេសយួន និង ប្រទេសកុម្មុយនីស្តចិន សូមមេត្តាដកខ្លួន អោយឆ្ងាយ អំពី សេច ក្តីថ្លែងការណ៍ របស់អាយ៉ងលោក ហ៊ុន សែន ដូចបានពោលខាងលើ ប្រសិនបើ ប្រទេសយួន និង ប្រទេសចិន ឬ ប្រទេសដទៃផ្សេងៗ ចូលមកពាក់ព័ន្ធ គាំទ្រនូវ អំពើ ឧក្រិដ្ឋកម្មជាក់ស្តែង តាមរយៈសេចក្តីថ្លែងការណ៍របស់បុគ្គលលោក ហ៊ុន សែននេះ យើងខ្ញុំ ជាកុលបុត្រ កុលធីតា កូនខ្មែរម្ចាស់នគរ ប្តេជ្ញាជាសាកលថា ប្រាកដ ជាមានបញ្ហាជាមួយយើងក្នុងរឿងទឺកដីខ្មែរនេះ ពុំខានឡើយ ព្រោះថា សូមអ្នកដឺកនាំ ប្រទេស យួនក្តី ប្រទេសចិនក្តី ជ្រាបថា ប្រទេសនីមួយៗ សុទ្ធតែមានចំណុចខ្សោយទាំងអស់ កុំបានចិត្តប្រមាថមើលងាយ មើលថោកដល់ ព្រលឺងខ្មែរខ្លាំងពេក ល្មមៗបានហើយ កុំធ្វើបាបអោយខ្មែរទាល់ច្រក រហូតទ្រាំ លែងបាន ប្រើសិទ្ធិដែលធម្មជាតិផ្តល់អោយទាំងអស់គ្នា។
អាស្រ័យនូវមូលហេតុបានជំរាបជូនខាងលើ សូមបងប្អូនរួមឈាម ប្រជាពលរដ្ឋខ្មែរ ទាំងក្នុង និង ក្រៅប្រទេស ក៏ដូចជា សហគមន៍អន្តរជាតិ ជាពិសេសប្រទេស ហត្ថលេខីចូលរួមទាំងអស់ នៃកិច្ចព្រម ព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ មេត្តាជ្រាបជាព័ត៌មាន។ ទីចេញពីបុរី United Arab Emiret ៕ បណ្ឌិត ដាំ ឆ័ត្ត្ររីយ៍
0 ความคิดเห็น: