ក្ដៅៗ៖ ខ្មែរ សុវណ្ណភូមិ ផ្ញើលិខិតចំហជូនលោក ខៃ ប្រសិទ្ធ អោយរៀបចំពាក្យបណ្តឹងទៅប៉ូលិសសហព័ន្ធអូស្រ្តាលី និងតុលាការអូស្រ្តាលីជាបន្ទាន់ ដើម្បីចាប់ខ្លួនហ៊ុន!
ខ្មែរ សុវណ្ណភូមិ៖ លិខិតចំហជូនលោក ខៃ ប្រសិទ្ធ
ខ្មែរ សុវណ្ណភូមិ សូមលើកទឹកចិត្តដល់លោក ខៃ ប្រសិទ្ធ អតីតតារាសំដែងក្នុងចិត្ត សម្រាប់ ខ្មែរ សុវណ្ណភូមិ ក៏ដូចជាពលរដ្ឋខ្មែរភាគច្រើនផងដែរ សូមលោករៀបចំពាក្យបណ្តឹងទាក់ទងនឹងរបបលោក ហ៊ុន សែន ដែលបានគំរាមកំហែង និងធ្វើបាបលោក និងជាពិសេសករណីឃាតកម្មលើលោកស្រី ពិសិដ្ឋ ពីលីកា អតីតភរិយារបស់លោក ដែលត្រូវបានគេដឹងថាមានជាប់ពាក់ព័ន្ធជាមួយលោក ហ៊ុន សែន។
សូមលោករៀបចំពាក្យបណ្តឹងទៅប៉ូលិសសហព័ន្ធអូស្រ្តាលី និងតុលាការអូស្រ្តាលីជាបន្ទាន់ ដើម្បីស្វែងរកយុត្តិធម៌ជូនខ្លួនលោក និងអតីតភរិយារបស់លោកដែលជនល្មោភកាម ហ៊ុន សែន បានប្លន់យកទៅ និងសំលាប់ចោល។ សូមបញ្ជាក់ថាហេតុថាលោក ហ៊ុន សែន នឹងធ្វើដំណើរមកកាន់ប្រទេសអូស្រ្តាលីសម្រាប់កិច្ចប្រជុំអាស៊ាន-អូស្រ្តាលីនាថ្ងៃទី ១៧ -១៨ មិនា ២០១៨ ខាងមុខនេះហើយវាជាឧ៌កាសដ៏ល្អបំផុតសម្រាប់រូបលោកដើម្បីស្វែងរកយុត្តិធម៌តាមផ្លូវច្បាប់ក្នុងប្រទេសអូស្រ្តាលី។
លោកអាចទាក់ទងនឹងស្ថាប័នតុលាការអូស្រ្តាលីក្នុងតំបន់ដែលលោករស់នៅដើម្បីផ្តល់ប្រឹក្សាទាក់ទងនឹងបណ្តឹងនេះក្នុងករណីលោកត្រូវការ ឬទាក់ទងនឹងពលរដ្ឋខ្មែរនៅអូស្រ្តាលីដែលមានជំនាញខាងច្បាប់ដើម្បីជួយលោកបានគ្រប់ពេល។
ខ្មែរ សុវណ្ណភូមិ សង្ឃឹមថាលោកនឹងគិតពិចារណារឿងនេះ ហើយរៀបចំបណ្តឹង។
ដោយសេចក្តីគោរព និងរាប់អានដ៏ខ្ពង់ខ្ពស់អំពីខ្ញុំ។
ខ្មែរ សុវណ្ណភូមិ
0 ความคิดเห็น: