วันจันทร์ที่ 26 กุมภาพันธ์ พ.ศ. 2561

ក្ដៅៗខ្មែរនឹងស្ងួតមាត់ដាច់ពោះពុំខាន!៖ សហភាពអឺរ៉ុបនឹងផ្តាច់កូតាអនុគ្រោះពន្ធដល់កម្ពុជានៅថ្ងៃទី ២៦កុម្ភៈ ថ្ងៃនេះហើយ! ពលករ/ពលការិនីខ្មែរជាង៧សែននាក់នឹងអស់ការងារធ្វើ !!


ក្ដៅៗខ្មែរនឹងស្ងួតមាត់ដាច់ពោះពុំខាន!៖ សហភាពអឺរ៉ុបនឹងផ្តាច់កូតាអនុគ្រោះពន្ធដល់កម្ពុជានៅថ្ងៃទី ២៦កុម្ភៈ ថ្ងៃនេះហើយ! ពលករ/ពលការិនីខ្មែរជាង៧សែននាក់នឹងអស់ការងារធ្វើ !!

បន្ទាន់ពីទណ្ឌកម្មសហរដ្ឋអាមេរិក ប្រទេសអាល្លើម៉ង់ ដល់វេនទណ្ឌកម្មសហភាពអឺរុបនឹងធ្លាក់មកលើរដ្ឋអំណាចលោក ហ៊ុន សែន ថ្ងៃចន្ទទី ២៦ ខែកុម្ភះនេះ

បន្ទាន់ពីទណ្ឌកម្មសហរដ្ឋអាមេរិក ប្រទេសអាល្លើម៉ង់ ដល់វេនទណ្ឌកម្មសហភាពអឺរុបនឹងធ្លាក់មកលើរដ្ឋអំណាចលោក ហ៊ុន សែន ថ្ងៃចន្ទទី ២៦ ខែកុម្ភះនេះ

យោងតាមប្រភពព័ត៌មានបានពីក្រុមរដ្ឋមន្ត្រីការបរទេសសហភាពអ៊ឺរ៉ុប នឹងជួបប្រជុំគ្នា នៅថ្ងៃចន្ទទី ២៦ ខែកុម្ភៈនេះ ដើម្បីអនុម័តក្នុងសម្លេងជាឯកច្ឆន្ទ កំណត់ឲ្យស្ថាប័នមានសមត្ថកិច្ចអ៊ឺរ៉ុប អនុវត្តទណ្ឌកម្មប្រឆាំងរបបដឹកនាំ នៅកម្ពុជា។ ទណ្ឌកម្មនោះមាន ព្យួរពន្ធលើទំនិញនាំចេញពីកម្ពុជាចូលទៅកាន់ ទីផ្សារ អឺរ៉ុប ផ្អាកការផ្ដល់ទិដ្ឋការ ដល់មន្ត្រីរដ្ឋាភិបាល ឈានទៅបង្កកទ្រព្យសម្បត្តិ របស់មន្ត្រីគ្រាក់ៗទាំងនោះស្របតាមទណ្ឌកម្មដែលប្រទេសអាល្លើម៉ងបានធ្វើកន្លងមក។

កិច្ចប្រជុំកំពូលដែលនឹងធ្វើឡើង ក្នុងក្របខណ្ឌក្រុមប្រឹក្សាទទួលបន្ទុកកិច្ចការបរទេស នៃសហភាពអ៊ឺរ៉ុប (Conseil Affaires Etrangères) ក៏មានវត្តមានចូលរួម របស់លោក ហ្សង់ អ៊ីវ ឡឺឌ្រីយ៉ង់ (Jean-Yves Le Drian) រដ្ឋមន្ត្រីការបរទេស នៃប្រទេសបារាំងដែរ។ បើតាមសេចក្ដីប្រកាសព័ត៌មានដដែល បានបញ្ជាក់ថា ក្រុមរដ្ឋមន្ត្រី នៃបណ្ដាប្រទេសនៅអ៊ឺរ៉ុប នឹងត្រូវអនុម័ត ទៅលើសេចក្ដីសម្រេចមួយចំនួន ទាក់ទងនឹងស្ថានភាពនយោបាយធ្លាក់ចុះដុនដាបនៅកម្ពុជា ភូមា និងនៅម៉ាឌីវ។

អ្នកស្រី ហ្វេដឺរីកា ម៉ូហ្គេរីនី (Federica Mogherini) អនុប្រធានគណៈកម្មការអ៊ឺរ៉ុប តំណាងជាន់ខ្ពស់នៃសហភាពអ៊ឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេសនិងនយោបាយ សន្តិសុខ ឲ្យចាប់ផ្ដើមអនុវត្តយន្ដការ ដែលសហភាពអ៊ឺរ៉ុបមានដើម្បីដាក់ទណ្ឌកម្ម ប្រឆាំងរបបដឹកនាំនៅកម្ពុជា។

ប្រតិកម្មរបស់បណ្ដាប្រទេស ក្នុងសហភាពអ៊ឺរ៉ុប បានបង្ហាញយ៉ាងច្បាស់ជាចម្លើយ ទៅនឹងភាពមិនអើពើ របស់របបដឹកនាំក្រុងភ្នំពេញ ដែលសហភាពអឺរុបបានអំពាវនាវម្ដងហើយម្ដងទៀត សហភាពអ៊ឺរ៉ុប ទទូចឲ្យរដ្ឋាភិបាល កម្ពុជា វិលត្រឡប់មករកដំណើរការនៃលទ្ធិប្រជាធិបតេយ្យ និងការបោះឆ្នោតជាតិមួយ ដោយសេរីនិង យុត្តិធម៌ អាចទទួលយកបាន។

សហភាពអឺរុបក៏បានរំឮកកម្ពុជាផងដែរថាការបោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្ត្រ នៅក្នុងឆ្នាំ២០១៨នេះ នឹងមិនអាចចាត់ទុកថាជាការបោះឆ្នោតដោយសេរី ត្រឹមត្រូវនិងប្រកបដោយប្រជាធិបតេយ្យបានទេ បើគ្មានវត្តមានចូលរួម របស់គណបក្សប្រឆាំងដ៏សំខាន់ជាងគេទេនោះ ៕

unemployment n. និព្ភតិកម្ម, និក្កម្មភាព ភាពឥតការងារ


ប្រភព៖ khmerleaking

Previous Post
Next Post

post written by:

0 ความคิดเห็น: