កក្រើកប្រឹថពីទៀតហើយបងប្អូនអើយ! បងប្អូនពលករខ្មែរ នៅកូរ៉េខាងត្បូងស្វាគមន៍ ចន ចន្ទ័ ឡើងញាក់សាច់! រីឯ Chham Chhany ថាចង់ទៅកូរ៉េម្តងដែរ...!
មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ឡើងកក្រើកប្រឹថពីក្នុងពិភពយុទ្ធសិល្ប៍ខ្មែរ នៅសុខៗក៏កើតខ្យល់ព្យុះរន្ទះភ្លើងផ្គរ ក្នុងបណ្ដាញសង្គមហ្វេសប៊ុករបស់អ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ ត្រូវបងប្អូនប្រជាពលករខ្មែរ នៅកូរ៉េខាងត្បូងស្វាគមន៍អ្នកនាង ឡើងញាក់សាច់ តែម្ដង។
នេះបើយោងតាមទំព័រហ្វេសប៊ុករបស់លោក ឆាំ ឆានី បានអោយដឹងយ៉ាងដូច្នេះថា៖ បងប្អូនពលករខ្មែរ នៅកូរ៉េខាងត្បូងស្វាគមន៍ ចន ចន្ទ័ ឡើងញាក់សាច់ ។
បញ្ជាក់៖ មាន Comment ច្រើនណាស់ ហើយប្រើពាក្យធ្ងន់ៗដូចកាដូដំថ្មអញ្ចឹង តែខ្ញុំសូមយកមកផុសតែប៉ុណ្ណឹងសិនចុះ ព្រោះខ្លាចនាងប្តឹង ។
បន្ទាប់មកលោក ឆាំ ឆានី ក៏បានបង្ហោះសារលើទំព័រហ្វេសប៊ុករបស់លោក ចំអកអ្នកនាង ចន ចន្ទ័បន្ថែមទៀតថា៖ ឃើញបងប្អូនពលករខ្មែរនៅកូរ៉េខាងត្បូងស្វាគមន៍ ចន ចន្ទ័ ឡើងកប់ៗចឹង ខ្ញុំដូចជាចង់ទៅកូរ៉េម្តងដែរ ក្រែងមានវាសនាបានជួបនាង សុំការរៀនសូត្របទពិសោធន៍ពីនាង ។
នាងជាតារាតាំងពីទស្សនិកជនបាត់មុខមិនបាន រហូតដល់ទស្សនិកជនឃើញមុខមិនបាន ដែលសូម្បីតែឈ្មោះក៏មិនចង់ឮចឹង ទៅរកឯណាបានបទពិសោធន៍ដ៏មានតម្លៃមហាសាលយ៉ាងនេះនោះ បើមិនស្វែងជួបសុំការរៀនសូត្រពីនាងវាជារឿងដ៏គួរឲ្យស្តាយពេកហើយ ៕ “ និយាយមែនៗចឹង តិចនាងប្តឹងទៅ ? " ៕
0 ความคิดเห็น: