วันพฤหัสบดีที่ 5 เมษายน พ.ศ. 2561

 សង្ក្រាន្តឆ្នាំថ្មី បីឆ្កែចូលរាំ ៖ ដល់វគ្គថ្មីឡងសម្តី ហ៊ុន ម៉ាណែត ឆ្កែ ៗ ឆ្មា ៗ ឪពុកព្រុស កូនក៏ព្រុស ឆ្លងតាមគ្នានិងគ្នាជាហ្វូងជាហ្វាយ !

បែបនេះហើយដែល ហ៊ុន ម៉ាណែត និយាយថា ឆ្កែព្រុស មនុស្សដើរ

ហ៊ុន សែន គំរាមចេះតែគំរាមទៅ ហ៊ុន ម៉ាណែត ប្តឹងក៏ចេះតែប្តឹងទៅ តែអ្វីដែល ឆាំ ឆានី ត្រូវធ្វើដើម្បីបុព្វហេតុជាតិ និង ពលរដ្ឋ គឺ ឆាំ ឆានី នៅតែបន្តធ្វើ ចឹងហើយបានជា ហ៊ុន ម៉ាណែត និយាយរឿងឆ្កែព្រុស មនុស្សដើរ ដែលការនិយាយរបស់ ហ៊ុន ម៉ាណែត នេះចង់បញ្ជាក់ថា ឆ្កែឪ កូន ហ៊ុន សែន ហ៊ុន ម៉ាណែត នៅតែព្រុស មនុស្ស ឆាំ ឆានី នៅតែដើរ ៕ ប្រភព៖ Chham Chhany



គូសបញ្ជាក់ប្រភពព័ត៌មានពីវិទ្យុស៊ីសេរី បានអោយដឹងថា៖  លោក ហ៊ុន ម៉ាណែត ប្ដឹង​ម្ចាស់​គណនី​ហ្វេសប៊ុក​ម្នាក់​បរិហារកេរ្តិ៍​លោក​និង​គ្រួសារ

កូន​ប្រុស​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្ដឹង​ម្ចាស់​គណនី​ហ្វេសប៊ុក (Facebook)ឈ្មោះ ឆាំ ឆានី (Chham Chhany) ពី​បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ។


ក្នុង​ពាក្យ​បណ្ដឹង​របស់ កូន​ប្រុស​ច្បងលោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត ដែល​ដាក់​ទៅ​អគ្គស្នងការ​នគរបាល​ជាតិ​នៅ​ថ្ងៃ​ទី​២២ ខែ មករា នេះ អោយ​ដឹង​ថា ម្ចាស់​គណនី​ហ្វេស​ប៊ុក​រូប​នោះ​បាន​បង្ហោះ​អត្ថ​បទ​ដែល​មាន​ចំណង​ជើង​ថា ឧក្រិដ្ឋជន​ព្រៃឈើ​កាច់កុង​គ្នា​ព្រោះ​ចង់​កាន់​កាប់​តំបន់​កាប់​ឈើ បាន​ផល​ត្រកូល​ហ៊ុន។


លោក ហ៊ុន ម៉ាណែត លើក​ឡើង​ថា ក្នុង​អត្ថបទ​នោះ​ឈ្មោះ ឆាំ ឆានី បាន​ប្រឌិត​រឿង​ខុស​ពី​ការពិត ដែល​ធ្វើ​អោយ​ប៉ះពាល់​ដល់​សេចក្ដី​ថ្លៃថ្នូរ​របស់​លោក និង​ក្រុម​គ្រួសារ។


ក្នុង​ពាក្យ​បណ្ដឹង​ដដែល​នោះ​ក៏​​បាន​ចម្លង​អត្ថបទ​របស់​ ឈ្មោះ ឆាំ ឆានី មក​ដាក់​ដែរ។ អត្ថបទ​នោះ​បង្ហាញ​ថា ភរិយា​លោក ហ៊ុន សែន អ្នកស្រី ប៊ុន រ៉ានី ជា​ខ្នង​បង្អែក​របស់​ឈ្មួញ​រកស៊ី​ឈើ សឹង សំអុល ចំណែក​លោក ហ៊ុន ម៉ាណែត នៅ​ពី​ក្រោយ​ឈ្មួញ​ឈ្មោះ លឹម ប៊ុណ្ណា ហើយ​ការ​ចាត់​វិធានការ​នានា ទៅ​លើ​អ្នក​រកស៊ី​ទាំង​នេះ​គ្រាន់​តែ​ជា​ការ​ខ្ចី​ដៃ ឬ​ជា​ឧបាយ​ធ្វើ​យ៉ាង​ណា​អោយ​ចំណេញ​ដល់​អ្នក​ដែល​កំពុង​នៅ​ពីក្រោយ​ឈ្មួញ​ឈើ​ទាំង​នេះ។

បើ​ទោះ​ជា​យ៉ាងណា លោក ហ៊ុន ម៉ាណែត ដែល​ថា​ព័ត៌មាន​នេះ​ត្រូវ​គេ​ប្រឌិត បាន​ទាមទារ​អោយ​អាជ្ញាធរ​ស្វែង​រក​ម្ចាស់​គណនី ឈ្មោះ ឆាំ ឆានី មក​ផ្ដន្ទាទោស​តាម​ច្បាប់៕





ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់ ឪពុក ៖ ព្រោះតែបិទបាំងបទឧក្រិដ្ឋអ្នកស្រីរូបស្រស់ ចេវ សុវឌ្ឍនា លោក ហ៊ុន ម៉ាណែត បញ្ចេញសារឆ្កែកាចបន្លាចអ្នករិះគន់ !

មិនមែនជារឿងធម្មតាទេ ដែលលោក ហ៊ុន ម៉ាណែត និង លោក ហ៊ុន សែន ប្រើវិធីការស្រដៀងគ្នា គឺ តាមយាយីភាគីប្រឆាំងដើម្បីបិទបាំងទង្វើទុច្ចរិតរបស់ខ្លួន ហើយកាលពីពេលថ្មី ៗ ក្រោយពីមានការចុះផ្សាយ​រឿងឃាតកម្មអ្នកស្រី ចេវ សុវឌ្ឍនា ដែលមានលោក ហ៊ុន ម៉ាណែត ចូលទៅពាក់ព័ន្ធ ។


លោក ហ៊ុន ម៉ាណែត បានខឹងសម្បាយ៉ាងខ្លាំងរហូតដល់សរសេរសារប្រតិកម្មយ៉ាងក្តួលក្តៅ និង ប្រលែងក្រុមការងារ Cyber War Room ប្រឆាំងតតាំងនឹងលោក ឆាំ ឆានី ដែលបានបែកស្បែកហែកមុខ​ទង្វើឧក្រិដ្ឋ​បិទមុខរបស់លោក ហ៊ុន ម៉ាណែត ស្រដៀងនឹងសាច់រឿងអាណាចក្រជំនួញត្រកូលហ៊ុន ត្រូវបានបកអាក្រាតដោយ Global Witness  ក្រោយមក លោក បណ្ឌិត កែម ឡី យកទៅវិភាគក្នុងវិទ្យុអាស៊ីសេរី ហើយត្រូវបានបាញ់សម្លាប់នៅកណ្តាលទីក្រុងភ្នំពេញក្នុងហាងស្តារម៉ាត ទាំងវិទ្យុអាស៊ីសេរីក៏ត្រូវបង្ខំចិត្តដកការិយាល័យ​របស់ខ្លួនចេញផងដែរ  ។


មិនមែនជារឿងចៃដន្យទេ ព្រោះអ្វី ៗ សុទ្ធតែកើតឡើងក្រោយការបកអាក្រាតត្រកូលហ៊ុនទាំងអស់ ចំណែកលោក ហ៊ុន សែន ជាឪពុក កាលទៅអូស្រ្តាលីបានខិតខំបង្វែងដានពត៌មានឃាតកម្មលោកបណ្ឌិត កែម ឡី ទៅឲ្យ CIA អាមេរិក រហូតដល់លោកឯកអគ្គរដ្ឋទូតអាមេរកប្រចាំទីក្រុងភ្នំពេញចេញមកប្រតិកម្មខ្លាំង ៗ ហើយស្នើឲ្យស៊ើបអង្កេតករណីឃាតកម្មលោក បណ្ឌិត កែម ឡី ឡើងវិញ ប៉ុន្តែក៏បាត់ស្ងាត់​សំឡេងទៅ ម្យ៉ាងទៀត លោក ហ៊ុន សែន ព្យាយាមបំពុលពត៌មានដើម្បីបង្វែងចំណាប់អារម្មណ៍របស់មហាជនរឿងកូនប្រុស ហ៊ុន ម៉ានី ប្រព្រឹត្តទារុណកម្មផ្លូវភេទដល់ស្រ្តីជាច្រើនរូប ។

ទោះបីជាទាំងឪពុកទាំងកូនខិតខំបង្វែងដានទង្វើឧក្រិដ្ឋរបស់ខ្លួនយ៉ាងណាក៏ដោយ ក៏មិនអាចបំភ័ន្តសកម្មជនទាំង ៣ បានដែរ ព្រោះសកម្មជនទាំង ៣​ ដឹងច្បាស់ដល់ល្បិចស៊ីបាយលាបមាត់ពពែរបស់លោក ហ៊ុន សែន និង ហ៊ុន ម៉ាណែតយ៉ាងច្បាស់ សមដូចពាក្យដែលគេនិយាយថា ឆ្កែចេះតែព្រុស មនុស្សចេះតែដើរ គឺ ទោះបីឪពុកនិងកូនប្រឹងព្រុសបង្វែងដានយ៉ាងណា ក៏មិនអាចលុបលាងទង្វើឧក្រិដ្ឋរបស់ខ្លួន ជ្រះដែរ ។

ឪកូន ហ៊ុន សែន និង មន្ត្រីធំៗក្នុងរបប តេជោតិរច្ឆាន មួយចំនួនធ្លាប់បានប្តឹង និង គម្រាម ឆាំ ឆានី ជាច្រើនដង ដោយពួកគេគិតថាបណ្តឹង និង ការគម្រាមនេះអាចធ្វើឲ្យ ឆាំ ឆានី ខ្លាចឈប់រិះគន់ពួកគេ និងអ្នកខ្លះគិតថា អាចចាប់ខ្លួន ឆាំ ឆានី ទៀតផង ។


តែទាំងបណ្តឹង ទាំងការគម្រាមរហូតពេលនេះ មិនអាចរារាំង ឬ បន្លាចឲ្យ ឆាំ ឆានី ខ្លាចនិងឈប់រិះគន់ពួកគេបានឡើយ គឺ ដូចពាក្យថា ឆ្កែចេះតែព្រុស មនុស្សចេះតែដើរ អញ្ចឹង ៕





ប្រភព៖ Chham Chhany,  Khmer Leaking News

ប្រតិកម្មឆេះដុំទាំងប្រសេចប្រសាច ហ៊ុន ម៉ាណែត មួម៉ៅក្តៅក្រហាយរឿងបែកធ្លាយឃាតកម្មអ្នកស្រីរូបស្រស់សោភា ចេវ សុវឌ្ឍនា ប្រលែងហ្វូងឆ្កែកាចខាំប្រហារវីរជនទាំងបី !

ផ្តាំ មក ម៉ាណែត និង កូនចៅ មាន ម៉ឹង ពន្លក ដែលជាប្តីស្រ្តីឈ្មោះ ស ស៊ីលៀប ឃាតករលោក ឈុត វិទ្ធី ជាដើម !

ក្នុងរឿងនេះ យើងចង់ផ្តាំថា ៖

១៖ សុជីវធម៌ឋាននរករបស់ ហ៊ុន_ម៉ាណែត បានប្រៀបធៀបនឹង«សត្វឆ្កែ» នូវសកម្មជន ៣ នាក់ គឺ ឆាំ_ឆានី, ប៉ាង_សុខឿន និង #ម៉ែន_ណាត បន្ទាប់ពីបែកធ្លាយរឿង ម៉ាណែត ពាក់ព័ន្ធរឿងឃាតកម្មនាង ចេវ សុវឌ្ឍនា ដោយសំដីសំដៅរបស់ ម៉ាណែត ក្នុងរឿង«សត្វឆ្កែ»នេះ គឺបញ្ជាក់អំពីចិត្តគំនិតរបស់ ម៉ាណែត ដែលស្រដៀងស្ទើរទាំងស្រុងនឹងមនុស្សគ្មានសុជីវធម៌ ហ៊ុន សែន។ តាមទ្រឹស្តីពុទ្ធសាសនា មនុស្សរបៀប ហ៊ុន ម៉ាណែត ឬ ហ៊ុន សែន នេះ គេឲ្យឈ្មោះថា «មនុស្សតិរច្ឆានោ»។


២. បង្ហាញថា ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់ ។ ទោះរៀនដល់ណា បើឪពុកពាល កូនក៏ពាលដែរ ។

៣. សម្រាប់ការសិក្សា ម៉ាណែត មិនអាចបានរៀនជ្រៅជ្រះ និងមានសញ្ញាប័ត្រខ្ពស់ជាងពួកយើងទេ ហើយក៏មិនមានបទពីសោធន៍រៀននៅបរទេសច្រើនជាងយើងដែរ។ លើសពីនេះ គឺយើងមិនមែនជាពូជ«តិរច្ឆានោ» ដូច ម៉ាណែត។


៤. ទោះធៀបយើងជាឆ្កែ បើឆ្កែជាឆ្កែនៅអឺរ៉ុប។ ឆ្កែនៅអឺរ៉ុបជីវិតរស់នៅមានច្បាប់ការពារត្រឹមត្រូវ គ្មានអ្នកណាអាចបំពានបានទេ រស់នៅថ្លៃថ្នូរ មានពេទ្យមើលថែ ដេកក្នុងផ្ទះ និងឆ្កែជាច្រើនមានធានារ៉ាប់រង ពោលគឺប្រសើរជាងជីវិតរាស្រ្តខ្មែរភាគច្រើនៅកម្ពុជា នៃ របបត្រកូលសព្វថ្ងៃខ្លាំងណាស់។ ឆ្កែនៅអឺរ៉ុប មិនដូចឆ្កែខ្មែរ ឬឆ្កែយួនទេ។ ឆ្កែរយួន (ត្រកូលហ៊ុន) បើមិនព្រុស ហើយមិនចេះដើរខាំគេបន្ថែមទេគឺអត់អីស៊ី ម្ចាស់យកទៅស្លការី (យួនចូលចិត្តស៊ីសាច់ឆ្កែណាស់) មិនព្រុសម្ចាស់លក់ចោល ម្ចាស់ទាត់ ធាក់គ្មានច្បាប់ការពារ គ្មានប័ណ្ណធានារ៉ាប់រង ហើយក៏គ្មានគ្រូពេទ្យផ្ទាល់សម្រាប់មើលថែរដែរ។ ជាការពតិ សាកត្រកូលហ៊ុនលែងព្រុស និងដើរខាំខ្មែរដើម្បីការពារប្រយោជន៍យួននៅកម្ពុជាសាកមើល បើមិនយួនយកទៅស្លការីទាំងពូជទេ ហ៊ានភ្នាល់។


៥. ពួកយើង អត់រស់ដោយសារអ្នកណាចិញ្ចឹមទេ អត់មានអ្នកណាត្រួតយើងទេ យើង មានការងារធ្វើត្រឹមត្រូវ មានប្រាក់ខែ (ច្រើនជាងប្រាក់ខែ នាយករដ្ឋមន្រ្តីខ្មែរទៅទៀត) បង់ពន្ធជូនរដ្ឋហើយលុយពន្ធរបស់ពួកយើងក៏មានមួយផ្នែកជួយមកកសាងកម្ពុជាដែរ។ ជាក់ស្តែង ស៊ុយអែត បានជួយកម្ពុជារាប់រយលានដុល្លាដល់ ផ្នែកអប់រំ ផ្នែកធនធានមនុស្ស ផ្នែកកុមារ ផ្នែកស្រ្តី ដោះមីន ដែលចិន និងសូវៀតដាក់សំលាប់ខ្មែរ។ ចុះត្រកូលហ៊ុនជួយស្អីខ្លះដល់ខ្មែរក្រៅពីប្រើអំណាចយួនបន្តុបមកជិះជាន់ខ្មែរ កាប់សំលាប់ខ្មែរ ដើរខ្ចីលុយបរទេសមកបោកខ្មែរថាខ្លួនពូកែកសាងជាតិ និងលួចលុយជាតិ លួចលុយជំនួយបរទេសលួចលុយខ្ចីពីបរទេស លួចលុយរាស្រ្តខ្មែរបង់ពន្ធយកធ្វើមានបានកប់ពពក តើមានស្អីដូចពួកយើងដែរទេ?


៦. ពួកយើងមានសមត្ថភាពរស់ខ្លួនឯង ឯករាជ្យ អត់ត្រូវការមេដឹកនាំណាឲ្យលុយមួយសេនទេ មានតែពួកយើងអោយទៅពួកគេវិញ និងលើសពីនេះគឺស្អាតស្អំ មិនដែលលួចជាតិ សូម្បីតែ១សេនក៏គ្មានដែរ គឺគ្មានប្រវត្តិទេ ហើយក៏មិនដែលប្រព្រឹត្តថោកទាបដូចត្រកូលហ៊ុនទាំងឪទាំងកូនរឿងស្រីញី ដើរពង្រាយកូនចោលដូចសត្វ ខ្លះមានទាំងសំលាប់ចោលទៀតក៏មាន។


៧. ពួកយើងមិនបំភ្លៃ មិនលាបពណ៌អ្នក ណាឡើយ ព្រោះព័ត៌មានពួកយើងមានប្រភព ហើយបើចង់ដឹងថាពិតឬមិនពិត សូមត្រកូលហ៊ុនក្លាហានឲ្យរាស្រ្តខ្មែរចូលរួមផ្លាស់ប្តូរដោយភាពស្មោះត្រង់ តាមលទ្ធិប្រជាធិបតេយ្យទៅ នោះនៅពេលយើងមានរដ្ឋាភិបាលមួយដឹកនាំដោយការប្រើច្បាប់ជាមូលដ្ឋាន មានតុលាការឯករាជ្យ យើងនឹងយករឿងទាំងនេះមកស៊ើបឡើងវិញទាំងអស់។ ហើយនៅពេលនោះកុំចោទ ឬយកលេសចោទថា «យើងធ្វើនយោបាយទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រីអោយ បើត្រកូល ហ៊ុន ស្អាតស្អំពិតមែនសូមកុំខ្លាច» ។


ដូច្នេះត្រូវយល់ ហើយសូមផ្តាំផងដែរដល់កូនចៅ ម៉ាណែត ថា អ្នកទាំងអស់គ្នាប្រឹងស្រែកការពារ ម៉ាណែត បានត្រឹម ម៉ាណែត ឬត្រកូលហ៊ុន មើលងាយប៉ុណ្ណោះ ព្រោះអ្នកទាំងអស់គ្នាដឹងហើយ ថា ម៉ាណែត គីតអី ហើយអ្នកទាំងអស់គ្នាជាស្អីជាមួយ ម៉ាណែត។ ពោល ម៉ាណែត ឬត្រកូល ហ៊ុន គិតថាអ្នកទាំងអស់គឺជាឆ្កែរបស់ ម៉ាណែត ពិតៗ ព្រោះម្នាក់ៗខំព្រុសការពារ ម៉ាណែត


ដោយសារតែខ្លួនសុទ្ធតែជាកូនចៅរបស់ ម៉ាណែត ទាំងអស់ ហើយមិនបើស្រែកការពារ ម៉ាណែត ទេ អ្នកទាំងអស់គ្នានឹងអត់លិឍ បាត់ដំណែង បាត់ការងារ បាត់លុយផឹក បាត់លុយជប់លៀង ចង់រកស៊ីអី ចង់ពឹងពាក់អីក៏មិនបាន ឬ ជាប់គុកក៏មាន ។ល។ និង។ល។









ប្រភព៖ ខ្មែរ សុវណ្ណភូមិ

วันพุธที่ 4 เมษายน พ.ศ. 2561

ក្ដៅៗហុយៗ៖ ម៉ាណែត កើតប្រតិកម្មឆេះដុំ ផ្តុំកូនចៅវាយលុក ទាំងកំហឹង! ពីរឿងព័ត៌មានបែកធ្លាយករណីឃាតកម្មអ្នកស្រី ចេវ សុវឌ្ឍនា

ម៉ាណែត ឆេះដុំ ផ្តុំកូនចៅវាយលុក ទាំងកំហឹង!

គ្រាន់តែ ខ្មែរ សុវណ្្ណភូមិ ដាក់ផ្សាយអត្ថបទ «អ្នកណាជាឃាតករពិតលើស្រីស្រស់ ចេវ សុឌ្ឍនា?
មួយសន្ទុះ ម៉ាណែត ឆេះដុំភ្លាម ហើយក៏សរសេររឿងស្អីដែលគេហៅថាសត្វឆ្កែ...មកផ្សាយភ្លែត សំដៅវាយប្រហារតបមកអ្នកណាបងប្អូនអាចដឹងបាន។ ភ្លាមនោះ យើងឃើញកូនចៅ ម៉ាណែត យកទៅដាក់ផ្សាយបន្តគ្រប់ៗគ្នា ហើយមិនតែប៉ុណ្ណោះបានយកអត្ថបទរបស់ ម៉ាណែត ទៅដាក់ជាខុមមិននៅកន្លែង ខ្មែរ សុវណ្ណភូមិ ឆាំ ឆានី និង ម៉ែនណាត យ៉ាងគគ្រឹកគគ្រេង។ ពិតជាត្រដុះត្រសង និងមានរចនាសម្ព័ន្ធការងារប្រទាក់ក្រឡាគ្នាមែន។


បញ្ជាក់៖ ត្រូវរៀនស្គាល់ពួកយើងឲ្យច្បាស់បន្តិចទៅ ពួកយើងមិនមែនជាឆ្កែដូចត្រកូលហ៊ុន ដែលជាឆ្កែយួនទេ សូមកុំចង់ធៀប ហើយក៏មិនដែលរស់ដោយការអោយបរទេសណាមកបន្តុប ឬក៏រស់ដោយសារការលួចជាតិដូចត្រកូលហ៊ុនដែរ។ ត្រូវចាំ ថាពួកយើងនេះតាំងពីតូចមកមិនដែលរស់ដោយសារអ្នកណាទេ ពោលមានសមត្ថភាពរស់ដោយខ្លួនឯងសូម្បីតែសេដ្ឋកិច្ច (ទោះយើងមិនជាអ្នកមានមហាសេដ្ឋីក៏ដោយ) ហើយក៏គ្មានជនណាម្នាក់មកត្រួតក្បាលពួកយើងបានដែរ។ ពោលមានតែម្យ៉ាងគត់ដែលអាចត្រួតយើងបាន គឺ«អំពើល្អស្មោះត្រង់នឹងជាតិ» ដែលគ្រប់គ្រង និងត្រួតសកម្មភាពរបស់ពួកយើងបានមិនឲ្យក្បត់ពីឧត្តមគតិរបស់ពួកយើង។ (ប្រភព៖ ខ្មែរ សុវណ្ណភូមិ)


តោះអានប្រតិកម្មឆេះដុំរបស់លោក ហ៊ុន ម៉ាណែត រឿងពត៌មានបែកធ្លាយករណីឃាតកម្មអ្នកស្រី ចេវ សុវឌ្ឍនា ៖ ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់ ឪពុក ៖ បិទទ្វារវ៉ៃឆ្កែ​ កូន ៖ ឆ្កែចេះតែព្រុះ មនុស្សចេះតែដើរ Like father, Like son.

ខាងក្រោមនេះជាប្រសាសន៍ដ៏ថ្លៃថ្លារបស់លោកបណ្ឌឹតផ្នែកយោធាមកពីអង់គ្លេសនិងអាមេរិក។ គាត់បានយកមនុស្សទៅប្រៀបប្រដូចនឹងសត្វឆ្កែ។ ពេលបានឃើញប្រសាសន៍នេះ ខ្ញុំនឹកឃើញដល់ប្រសាសន៍របស់ឪពុករបស់គាត់ ដែលប្រៀបធៀបប្រជាពលរដ្ឋខ្មែរទៅនឹងសត្វឆ្កែដូចគ្នា ដែលកាលនោះគាត់ថា នឹងបិទទ្វាវាយឆ្កែ គឺចង់មានន័យថា និងបិទច្រក កំទេចពលរដ្ឋខ្មែរណាដែលប្រឆាំងនឹងនយោបាយរបស់គាត់។ ពេលនេះ កូនប្រុសសំណព្វចិត្តរបស់គាត់ បានរៀនតាមគាត់ មិនអោយខុសសូម្បីតែបន្តិច។


បញ្ជាក់ថា ពេលនេះ លោកបណ្ឌឹតដែលមានប្រសាសន៍ប្រៀបមនុស្សទៅនឹងសត្វឆ្កែនេះ មានអំណាចកាន់តែខ្លាំង សូម្បីតែអភិបាលខេត្តក៏គោរពកោតខ្លាចគាត់ ដូចឪពុកគាត់ដែរ គឺ មកពីគាត់បានអំណាចពីឪពុក។

បើជនរួមជាតិខ្មែរ ទទួលយកលោកបណ្ឌឹតជាមេដឹកនាំបន្ទាប់ពីឪពុករបស់គាត់ វាសនាខ្មែរមិនខុសពីពេលនេះទេ អាចថាវេទនាជាងនេះផងក៏ថាបាន ព្រោះលោកបណ្ឌឹត មានប្រសាសន៍ប្រៀបប្រដូចយើងទៅនឹងសត្វឆ្កែពីពេលនេះទៅហើយ។


ខាងក្រោមនេះជាមតិយោបល់របស់លោក Hun Manet

សួស្តីបងប្អូនទាំងអស់គ្នា។

សូមជូនរឿងខ្លីមួយសម្រាប់អានលេងល្ងាចថ្ងៃអាទិត្យ ដែលដកស្រង់ចេញពីការជជែកគ្នាលេងរវាងខ្ញុំនិងមិត្តខ្ញុំម្នាក់ ពីរឿងឆ្កែចេះតែព្រូស និងមនុស្សចេះតែដើរ។

ម្សិលមិញមិត្តរបស់ខ្ញុំម្នាក់គាត់សួរខ្ញុំប៉ុន្មានសំណួរ ហើយខ្ញុំបានឆ្លើយប្រាប់គាត់៖


សំណួរទី១៖ ខ្ញុំឃើញឆ្កែតាជាតិពីរបីក្បាល វាព្រូសអីក៏ព្រូសយ៉ាងនេះបង? ខ្ញុំឆ្លើយប្រាប់មិត្តខ្ញុំថា ខ្ញុំឃើញតើសតែមិនសូវចាប់អារម្មណ៏ព្រោះវាអាដែលៗ។ វាមិនមានអ្វីជារឿងចម្លែកទេ ដែលឆ្កែវាព្រូស ព្រោះជាធម្មជាតិរបស់ឆ្កែ បើសិនវាមិនព្រូសបានវាមិនធម្មតា។ បើវាមិនព្រូសបានអីម្ចាស់របស់វាអោយបាយស៊ី ព្រោះម្ចាស់វាគិតថាចិញ្ចឹម ឆ្កែអត់បានប្រយោជន៏ ព្រោះនៅស្ងាត់ពេក អត់ធ្វើអីសោះ។


សំណួរទី២៖ ចុះបើវាព្រូសអត់ដឹងអីចឹង បងឯងមិនធុញទេ? ខ្ញុំប្រាប់ថាចុះយើងជាមនុស្សយើងមានកិច្ចការមនុស្សច្រើនណាស់ដែលត្រូវធ្វើ ចាំបាច់ទៅឈឺក្បាលហាលថ្ងៃអីជាមួយពួកឆ្កែដែលវាព្រូសនោះ។ ឆ្កែវាតែងតែព្រូសហើយ អោយតែឃើញមនុស្សដែលមិនមែនជាម្ចាស់របស់វាឬអ្នកដែលវាស្គាល់។ វាព្រូសដាក់គេដាក់ឯងគ្រប់តែគ្នាហ្នឹង វាមិនចាំបាច់មានហេតុផលទេ។ ពេលខ្លះ អត់មានមនុស្ស គ្រាន់តែខ្យល់បក់ស្លឹកឈើ ក៌វាព្រូសដែរ។


សំណួរទី៣៖ ចឹងបងធ្វើម៉េចបើវាព្រូសអត់ឈប់? ខ្ញុំប្រាប់ថាមានធ្វើម៉េច បើឆ្កែវាព្រូសអោយវាព្រូសតែវាទៅព្រោះជាធម្មជាតិរបស់វា ហើយណាមួយដើម្បីមេវាអោយបាយស៊ី។ សម្រាប់មនុស្សយើង យើងគិតតែពីការងាររបស់មនុស្សយើងទៅ។ បើយើងរវល់តែគិតពីរឿងឆ្កែព្រូស ហើយទៅតជាមួយវា មានតែ ១)យើងលើកឆ្កែអោយស្មើមនុស្ស ឬ ២) យើងជាមនុស្សដាក់ខ្លួនអោយស្មើឆ្កែ។ ជម្រើសណាមួយ ក៏គ្មានចំណេញដែរនាំអោយតែយើងខាតពេលធ្វើការងារមនុស្សលោក។


សំណួរទី៤៖ ចុះបងឯងគិតថាវាព្រូសដល់ពេលណាបានឈប់? ខ្ញុំឆ្លើយថា តាមតែវាទៅ វាព្រូសហត់ពេលណាវាឈប់ពេលហ្នុងទៅ។ ហើយបើវាមិនចេះហត់ អោយវាព្រូសទាល់តែងាប់ខ្លួនវាក៌តាមតែវាចុះ។ យើងគិតតែពីផ្តោតទៅលើការងារមនុស្សយើងទៅបានហើយ ព្រោះការងារមនុស្សមានច្រើនណាស់ដែលត្រូវធ្វើ។ ដូចពាក្យចាស់ថា៖ ឆ្កែចេះតែព្រូស មនុស្សចេះតែដើរ ។


សូមបញ្ជាក់ថា ប្រតិកម្មរបស់លោក ហ៊ុន ម៉ាណែតនេះ កើតឡើងបន្ទាប់ពីការចុះផ្សាយរឿងឃាតកម្មអ្នកស្រី ចេវ សុវឌ្ឍនា ដែលមាន ហ៊ុន ម៉ាណែត ចូលទៅពាក់ព័ន្ធ ហើយគោលបំណងរបស់ហ៊ុន ម៉ាណែត គឺ ត្រូវការបំបិទមាត់មតិរិះគន់របស់មហាជនលើត្រកូលហ៊ុន ដែលយកអំណាចរដ្ឋបំរើក្រុមគ្រួសារ និង ពង្រឹងឥទ្ធិពលកៀបសង្កត់មន្រ្តីតូចតាច និង ពលរដ្ឋទូទៅ ស្រដៀងនឹងឪពុករបស់លោកដែរ គឺ តែងតែមិន​ពេញ​ចិត្ត​ចំពោះមតិរិះគន់របស់ភាគីប្រឆាំង ៕ ​






ប្រភព៖ Khmer Leaking News