មិនមែនជារឿងធម្មតាទេ ដែលលោក ហ៊ុន ម៉ាណែត និង លោក ហ៊ុន សែន ប្រើវិធីការស្រដៀងគ្នា គឺ តាមយាយីភាគីប្រឆាំងដើម្បីបិទបាំងទង្វើទុច្ចរិតរបស់ខ្លួន ហើយកាលពីពេលថ្មី ៗ ក្រោយពីមានការចុះផ្សាយរឿងឃាតកម្មអ្នកស្រី ចេវ សុវឌ្ឍនា ដែលមានលោក ហ៊ុន ម៉ាណែត ចូលទៅពាក់ព័ន្ធ ។
លោក ហ៊ុន ម៉ាណែត បានខឹងសម្បាយ៉ាងខ្លាំងរហូតដល់សរសេរសារប្រតិកម្មយ៉ាងក្តួលក្តៅ និង ប្រលែងក្រុមការងារ Cyber War Room ប្រឆាំងតតាំងនឹងលោក ឆាំ ឆានី ដែលបានបែកស្បែកហែកមុខទង្វើឧក្រិដ្ឋបិទមុខរបស់លោក ហ៊ុន ម៉ាណែត ស្រដៀងនឹងសាច់រឿងអាណាចក្រជំនួញត្រកូលហ៊ុន ត្រូវបានបកអាក្រាតដោយ Global Witness ក្រោយមក លោក បណ្ឌិត កែម ឡី យកទៅវិភាគក្នុងវិទ្យុអាស៊ីសេរី ហើយត្រូវបានបាញ់សម្លាប់នៅកណ្តាលទីក្រុងភ្នំពេញក្នុងហាងស្តារម៉ាត ទាំងវិទ្យុអាស៊ីសេរីក៏ត្រូវបង្ខំចិត្តដកការិយាល័យរបស់ខ្លួនចេញផងដែរ ។
ទោះបីជាទាំងឪពុកទាំងកូនខិតខំបង្វែងដានទង្វើឧក្រិដ្ឋរបស់ខ្លួនយ៉ាងណាក៏ដោយ ក៏មិនអាចបំភ័ន្តសកម្មជនទាំង ៣ បានដែរ ព្រោះសកម្មជនទាំង ៣ ដឹងច្បាស់ដល់ល្បិចស៊ីបាយលាបមាត់ពពែរបស់លោក ហ៊ុន សែន និង ហ៊ុន ម៉ាណែតយ៉ាងច្បាស់ សមដូចពាក្យដែលគេនិយាយថា ឆ្កែចេះតែព្រុស មនុស្សចេះតែដើរ គឺ ទោះបីឪពុកនិងកូនប្រឹងព្រុសបង្វែងដានយ៉ាងណា ក៏មិនអាចលុបលាងទង្វើឧក្រិដ្ឋរបស់ខ្លួន ជ្រះដែរ ។
ឪកូន ហ៊ុន សែន និង មន្ត្រីធំៗក្នុងរបប តេជោតិរច្ឆាន មួយចំនួនធ្លាប់បានប្តឹង និង គម្រាម ឆាំ ឆានី ជាច្រើនដង ដោយពួកគេគិតថាបណ្តឹង និង ការគម្រាមនេះអាចធ្វើឲ្យ ឆាំ ឆានី ខ្លាចឈប់រិះគន់ពួកគេ និងអ្នកខ្លះគិតថា អាចចាប់ខ្លួន ឆាំ ឆានី ទៀតផង ។
តែទាំងបណ្តឹង ទាំងការគម្រាមរហូតពេលនេះ មិនអាចរារាំង ឬ បន្លាចឲ្យ ឆាំ ឆានី ខ្លាចនិងឈប់រិះគន់ពួកគេបានឡើយ គឺ ដូចពាក្យថា ឆ្កែចេះតែព្រុស មនុស្សចេះតែដើរ អញ្ចឹង ៕
ប្រភព៖ Chham Chhany, Khmer Leaking News
0 ความคิดเห็น: