រូបភាពជុំវិញពិភពលោកថ្ងៃទី ១០ ខែ មេសា ឆ្នាំ២០១៨ មានមកពីប្រទេសដូចជា សហរដ្ឋអាមេរិក អូស្រ្តាលី ប៉ូឡូញ ចិន បារាំង ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី។
1. កាតក្រដាសជាច្រើនត្រូវបានគេកាត់ជារូបរាងរបស់នាយកប្រតិបត្តិនៃក្រុមហ៊ុនហ្វេសប៊ុកលោក Mark Zuckerberg នៅក្នុងបាតុកម្មរបស់អង្គការ Avaaz.org នៅខាងក្រៅវិមាន Capitol ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
2. Tajay Gayle នៃប្រទេសហ្សាម៉ាអ៊ីកប្រកួតនៅក្នុងការប្រកួតលោតចម្ងាយឆ្ងាយផ្នែកបុរសឆ្នាំ២០១៨របស់កីឡា Gold Coast Commonwealthនៅឯកីឡដ្ឋាននៅ Gold Coast ប្រទេសអូស្រ្តាលី។
ផ្កាកំពុងរីកស្គុះស្គាយដែលបង្ហាញពីការចូលមកដល់នៃរដូវផ្ការីក នៅជ្រលងភ្នំ Chocholowska Valley ក្បែរទីក្រុង Zakopane ប្រទេសប៉ូឡូញ។
3. ផ្កាកំពុងរីកស្គុះស្គាយដែលបង្ហាញពីការចូលមកដល់នៃរដូវផ្ការីក នៅជ្រលងភ្នំ Chocholowska Valley ក្បែរទីក្រុង Zakopane ប្រទេសប៉ូឡូញ។
4. សត្វក្អែកមួយក្បាលចឹករោមពីសត្វខ្លាឃ្មុំផេនដាដើម្បីធ្វើសំបុកនៅក្នុងសួនសត្វក្នុងទីក្រុងប៉េកាំងប្រទេសចិនកាលពីថ្ងៃទី០៩ មេសា ២០១៨។
5. បាតុករប្រមូលផ្តុំគ្នានៅតាមផ្លូវខណដែលមន្រ្តីប៉ូលិសប្រដាប់អាវុធបារាំងធ្វើដំណើរតាមរថក្រោះអំឡុងការប៉ះទង្គិចក្នុងប្រតិបត្តិការជម្លៀសប្រជាជនក្នុងតំបនZAD (Deferred Development Zone) ក្បែរទីក្រុង Nantes ប្រទេសបារាំង។
6. សត្វបង្គួយមួយក្បាលលេបសត្វរុយនៅទីក្រុង Putrajaya ខាងក្រៅទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី។
7. ភ្ញៀវទេសចរជាតិនិងអន្តរជាតិចុះពីទូកមួយនៅកោះ Nusa Penida ដែលឆ្នេរសមុទ្រពោរពេញដោយសំរាមនៅ Bali ប្រទេសឥណ្ឌូណេស៊ី។
8. យុវជនក្មេងៗទម្លាក់កម្ទេចក្រដាសនិងប៉េងប៉ោងនៅក្នុងវិមានគណប្រតិភូរដ្ឋ Maryland ក្នុងទីក្រុង Annapolis សហរដ្ឋអាមេរិកដើម្បីអបអរសម័យប្រជុំពេញអង្គឆ្នាំ២០១៨។
ប្រភព ៖ VOA Khmer World Photo
0 ความคิดเห็น: