ព័ត៌មានក្តៅៗថ្ងៃនេះ លោកឡាយ វណ្ណៈ ត្រូវបានឃាត់ខ្លួនតាមដីកាបង្គាប់របស់សាលាដំបូងរាជធានីភ្នំពេញរំលងដែនសមត្ថកិច្ចតុលាការខេត្ត !
ខេត្តតាកែវ៖ លោក ឡាយ វណ្ណៈ ត្រូវបានឃាត់ខ្លួនហើយ នៅម៉ោង ៣ និង ៣០ នាទី រសៀលថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០១៨ នេះ តាមដីកាបង្គាប់ឲ្យឃាត់ខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីឃាតកម្មដ៏អាថ៌កំបាំងអ្នកស្រី ចេវ សុវឌ្ឍនា នៅខាងមុខវិទ្យាល័យ ជា ស៊ីម សង្កាត់រការ ក្រុងដូនកែវ ខេត្តតាកែវ ។
នេះយោងទៅតាមសម្តីមន្ត្រីនគរបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដែលប្រាប់ទៅបណ្តាញព័ត៌មាន Fresh News ភាគីរដ្ឋាភិបាល ។
សូមបញ្ជាក់ថា រឿងក្តីឃាតកម្មនេះកើតឡើងនៅខេត្តតាកែវ ប៉ុន្តែដីកាបញ្ជាចេញពីភ្នំពេញ នេះជាភាពខុសប្រក្រតីមួយដែលមហាជនគួរសង្កេត ព្រោះសំណុំរឿងក្តីនេះគួរតែស្ថិតនៅក្នុងដែនសមត្ថកិច្ចនៃតុលាការខេត្តតាកែវ ហើយតុលាការខេត្តក៏មិនបានផ្ទេរសំណុំរឿងក្តីនេះទៅឲ្យសាលាដំបូងរាជធានីភ្នំពេញដែរ យើងជឿថា ក្រោយពី Khmer Leaking News ចុះផ្សាយពត៌មាននេះ ប្រាកដជានឹងមានការផ្ទេរដែនសមត្ថកិច្ចតាមក្រោយដើម្បីឲ្យត្រូវតាមដំណើរការយុត្តិធម៌ និង សមហេតុសមផល ។
ជឿថា រឿងក្តីនេះ អ្នកមានអំណាចកំពូលត្រូវការប្រឌិតបិទបាំងឃាតកម្មអ្នកស្រី ចេវ សុវឌ្ឍនា តុលាការទើបលេងល្ខោនរំលងក្បាលគ្នាឯង ៕
ប្រភព៖ Khmer Leaking News, Chham Chhany
0 ความคิดเห็น: