วันพุธที่ 11 เมษายน พ.ศ. 2561

ខ្មែរ សុវណ្ណភូមិ៖ សុំនិយាយ រឿងសំបុត្រឡានក្រុងឡើងថ្លៃ និងនាយករដ្ឋមន្រ្តី(ចោរ) យកឡានដឹកFree Free បន្តិច!


ខ្មែរ សុវណ្ណភូមិ៖ សុំនិយាយ រឿងសំបុត្រឡានក្រុងឡើងថ្លៃ និងនាយករដ្ឋមន្រ្តី(ចោរ) យកឡានដឹកFree Free បន្តិច!

រឿងនេះមានចំណុចដូចតទៅ៖

១. ចំណុចវិជ្ជមាន
- វាបង្ហាញពីទឹកចិត្តឈឺឆ្អាល គិតគូរដល់រាស្រ្តពីសំណាក់មេដឹកនាំប្រទេស។

២. ចំណុចអវិជ្ជមាន៖
- វាបង្ហាញពីអសមត្ថភាពរបស់មេដឹកនាំក្នុងការអនុវត្តច្បាប់ និងគ្រប់គ្រប់ប្រទេសជាតិឲ្យដើរតាមគន្លងសេដ្ឋកិច្ចទីផ្សារសេរីពិតប្រាកដ ដោយនាំប្រទេសឲ្យធ្លាក់ក្នុងគន្លងរបបទីផ្សារអនាធិបតេយ្យ។
- វារឹតតែបង្ហាញពីភាពអនាធិបតេយ្យនៃការដឹកនាំ ដោយរដ្ឋយកក្រុមហ៊ុនជាសត្រូវ ផ្អែកតាមអារម្មណ៍បុគ្គល និងប្រយោជន៍នយោបាយ តែមិនយកច្បាប់មកអនុវត្តន៍ ឬរកដំណោះស្រាយតាមរបៀបជាអ្នកដឹកនាំពិតប្រាកដ។ ជាក់ស្តែងក្រោយពីការប្រកាសផ្តល់រថយន្តក្រុងនៅថ្ងៃទី៣ មេសា ប្រហែលប្រហែល ២០ ទៅ៣០គ្រឿងសម្រាប់ផ្តល់សេវាដល់ពលរដ្ឋដោយឥតគិតថ្លៃ ថ្ងៃនេះ ហ៊ុន សែន បានគំរាមដល់ក្រុមហ៊ុនឯកជនថាបើនៅឡើងថ្លៃខ្លួននឹងបន្ថែមឡានក្រុងឲ្យដល់២០០គ្រឿងដើម្បីដឹកពលរដ្ឋនាពេលបុណ្យចូលឆ្នាំខាងមុខ។


- ហ៊ុន សែន មិនបានប្រាប់រាស្រ្តខ្មែរថាក្រសួងណាជាអ្នកទទួលខុសត្រូវ យកប្រាក់ពីស្ថាប័នណាមកចំណាយក្នុងរឿងនេះ ចំណាយអស់ខ្ទង់ប៉ុន្មាន និងជាពិសេស ក៏មិនបានសិក្សា ប៉ាន់ស្មាន ថា មានមនុស្សប៉ុន្មានត្រូវដឹក ត្រូវការរថយន្តក្រុងប៉ុន្មាន ដឹកប៉ុន្មានជើង ខេត្តណាមនុស្សប៉ុន្មាន ជាមូលដ្ឋានដែរ។ ពោលធ្វើតាមនឹកឃើញ តាមភ្នែកជាក់ស្តែង តាមអារម្មណ៍ទាំងអស់។ នេះជាវិបត្តិស្រុកខ្មែរដែលមិនអាចដោះស្រាយបានស្ទើរគ្រប់រឿងក្រោមការដឹកនាំរបស់ ហ៊ុន សែន ព្រោះអ្វីៗត្រូវធ្វើឡើងតាមអារម្មណ៍របស់មេដឹកនាំ ប្រយោជន៍នាយោបាយនិងគ្មានតម្លាភាពអ្វីទាំងអស់។

បញ្ជាក់៖ រឿងរដ្ឋាភិបាលយករថយន្តក្រុងជួយដឹកពលរដ្ឋFree Free ធ្លាប់កើតមានក្នុងប្រទេសជាច្រើនដើម្បីជួយសម្រួលផលលំបាកដល់ពលរដ្ឋដូចគ្នា តែខុសគ្នាត្រង់ស្ថានភាពគឺមិនមែនរឿងគេអសមត្ថភាពដោះស្រាយបញ្ហាសំបុត្រឡានឡើងថ្លៃពេលបុណ្យដូច ហ៊ុនសែន ទេ។ ពោលជាស្ថានភាពគ្រោះអាសន្នអ្វីមួយ។ ហើយទោះក្នុងស្ថាននេះក៏ដោយ រដ្ឋាភិបាលគេ មានការសិក្សារច្បាស់លាស់ភ្លាមៗបញ្ជាក់បានពីចំនួនរថយន្តត្រូវការប្រើ ពីខ្ទង់ថវិការត្រូវចំណាយ និងស្ថាប័នត្រូវទទួលខុសត្រូវផងដែរ ហើយប្រកាសប្រាប់ពលរដ្ឋអោយដឹងដោយគ្មានលាក់បាំងថែមទៀត។ សម្រាបើ ហ៊ុន វិញ គ្មានទេរឿងបែបនេះ ពោលតាមអារម្មណ៍ខ្លួន និងប្រយោជន៍នយោបាយទាំងអស់។


ដោយ៖ ខ្មែរ សុវណ្ណភូមិ

Previous Post
Next Post

post written by:

0 ความคิดเห็น: