วันศุกร์ที่ 6 เมษายน พ.ศ. 2561

ក្ដៅៗហុយៗ៖ បែកធ្លាយផែនការសំងាត់មួយទៀតហើយ រឿងព្រួញមួយបាញ់បានសត្វពីរ ដែល ហ៊ុន សែន ឲ្យសើរើករណីឃាតកម្មអ្នកស្រីរូបស្រស់សោភា ចេវ សុវឌ្ឍនា !


ព្រួញមួយ បាញ់បានចាបពីរ  ៖ មានមូលហេតុពីរ ដែល ហ៑ុន សែន បានសម្រេចចិត្តអោយក្រសួងមហាផ្ទៃ សើរើករណីធ្វើ”អត្តឃាត”របស់ ស្រីស្អាត ចេវ សុវឌ្ឍនា ឡើងវិញ​ គឺ


១) ក្រោយពី ផេកល្បីៗ(ម៉ែន ណាត ប៉ាង សុខឿន ឆាំ ឆានី ដារ៉ា ខាន់)បានកកូរកកាយរឿងរ៉ាវនេះស្ទើរតែរាល់ថ្ងៃ ថា សុវឌ្ឍនា មិនអាចចងកសម្លាប់ខ្លួនបានទេ ហើយ ម៉ាណែត មានជាប់ពាក់ព័ន្ធ ក្នុងករណីសម្លាប់នាងផងដែរ (ដារ៉ា ខាន់ បានចោទចំៗថា គ្មាននរណាថ្លើមធំ ហ៑ានសម្លាប់ប្រពន្ធចុងរបស់ ម៉ាណែត ក្រៅពី ម៉ាណែតទេ) បានធ្វើអោយកេរ្ត៏ឈ្មោះ”ស្អាតស្អំ” របស់ ម៉ាណែត ប្រលាក់ភក់។


ហ៑ុន សែន មានគោលបំណងផ្ទេរតំណែងទៅអោយ ម៉ាណែត ហេតុនេះហើយ ក្នុងនាមជា រាជទាយាទ កេរ្ត៏ឈ្មោះរបស់ ម៉ាណែត ត្រូវតែ “ស្អាតស្អំ”ជានិច្ច។ ដូច្នេះហើយ ដើម្បីលាងភក់អោយជ្រះស្រឡះពីខ្លួន របស់ ម៉ាណែត មានតែមធ្យោបាយមួយគត់ គឺ រកឃាតករសប្បនិម្មិត ជំនួស ម៉ាណែត។


២) សងសឹក និង ចង់កម្ទេចឥទ្ធិពលត្រកូល ឡាយ។ មូលហេតុ ដែល ម៉ាណែត បានជ្រុលដៃវ៉ៃ ហើយឈានទៅដល់សម្លាប់ សុវឌ្ឍនា គឺ មកពីប្រច័ណ្ឌ ហើយថ្លើមធំ ឡាយ វណ្ណៈ គឺជាមូលហេតុធ្វើអោយ ម៉ាណែត ប្រច័ណ្ឌ។

សារុបសេចក្ តី ៖ ព្រួញរបស់ ហ៑ុន សែន បាញ់បានតែចាបទី ២ ទេ (ឡាយ វណ្ណៈ និង បងប្រុស ឡាយ ណារិទ្ធ ជាប់គុក) រីឯចាបទី១ មិនត្រឹមតែហើរគេចផុតទេ គឺ ថែមទាំង ហើរមកជុះអាចម៏ដាក់ក្បាល ម៉ាណែត ថែមទៀតផង។

ព្រោះអី រឹតតែសម្តែងល្ខោនណាស់ ចម្លើយរបស់សាក្សីមិនសាកសមនឹងអ្វីៗ ដែលអាចកើតឡើងបាន មហាជនរឹតតែឃើញច្បាស់ណាស់ ថា ម៉ាណែត ពិតជាជាប់ពាក់ព័ន្ធករណីសម្លាប់ ស្រីស្អាត ចេវ សុវដ្ឍនា មែន ៕





ប្រភព ៖ ដារា ខាន់, Khmer Leaking News

Previous Post
Next Post

post written by:

0 ความคิดเห็น: