ពឹង ឡាយ វណ្ណៈ ដូច យកពងមាន់ទៅផ្ញើរក្អែក ការពិត គឺ ៖
-ម៉ាណែត បានពឹងពាក់ មិត្តជិតស្និទ្ធ ឡាយ វណ្ណៈ អោយជួយរកជួលវីឡាមួយ ដើម្បីលួចលាក់ជួបឡើងថានសួគ៍ជាមួយ ស្រីស្អាត សុវឌ្ឍនា ហើយផ្តាំ ឡាយ វណ្ណៈ អោយជួយមើលថែនាង។ ស្រីបម្រើរបស់ សុវឌ្ឍនា គឺជា អតីតស្រីបម្រើ របស់ ឡាយ ណារិទ្ធិ បងប្រុសរបស់ ឡាយ វណ្ណៈ ។
-ម៉ាណែត បានចំណាយលុយរាប់មឺុនដុល្លារ ដើម្បីអោយ សុវឌ្ឍនា កែសម្ផស កែសុដន់ធំៗ និង កែខ្ទង់ច្រមុះ និង ដើរលេងកំសាន្តនៅបរទេស។
-ម៉ាណែត តែងតែប្រច័ណ្ឌ ជេរបញ្ចោរ និង វាយដំ សុវឌ្ឍនា ជារឿយៗ ។ សុវឌ្ឍនា បានរ៉ាយរ៉ាប់រឿងរ៉ាវនេះប្រាប់ ឡាយ វណ្ណៈ ។ ឡាយ វណ្ណៈ ជាអ្នកលួងលោម បំបោសអង្អែលនាង ពេលនាងមានទុក្ខ ។
-ស្ករ និង ស្រមោច នៅក្បែរគ្នាយូរ ។ ចុងឆ្នាំ ២០១៦ ការលួងលោមបំបោសអង្អែលបំបាត់ទុក្ខ ក្លាយទៅជាការបំបោសអង្អែលពេញដងខ្លួននៅលើគ្រែ ។ ឡាយ វណ្ណៈ បានសារភាព ថា មានទំនាក់ទំនងស្នេហាជាមួយ សុវឌ្ឍនា បានជាងមួយឆ្នាំ ។
-ម៉ាណែត មានការសង្ស័យ តែមិនមានភស្តុតាង ។ នៅថ្ងៃទី ២១ ០១ ២០១៨ កូនចៅរបស់ ម៉ាណែត ហែកយក Password ហ្វេសបួកអាខោន របស់ សុវឌ្ឍនា បាន ឆែករកឃើញ ឆាតឆ្លងឆ្លើយស្នេហារវាង សុវឌ្ឍនា និង ឡាយ វណ្ណៈ ។
-ក្រោយពី ម៉ាណែត បានសម្លាប់ សុវឌ្ឍនា ហើយចាកចេញពីផ្ទះផុតទៅ ស្រីបម្រើបានខលប្រាប់ ឡាយ វណ្ណៈ ។ ឡាយ វណ្ណៈ បានខលទៅប្រាប់ ឡាយ ណារិទ្ធ ។ ឡាយ ណារិទ្ធិ បាននាំប៉ូលិស ពីរ នាក់ទៀត ទៅជាមួយ ពេលចូលទៅដល់ក្នុងបន្ទប់គេង របស់ សុវឌ្ឍនា បានឃើញនាងស្លាប់បាត់ទៅហើយ..
ប្រភព ៖ ដារា ខាន់
0 ความคิดเห็น: