วันอาทิตย์ที่ 8 เมษายน พ.ศ. 2561

អំពើហិង្សាលើស្ត្រីភេទ ស្ត្រីជាប្រពន្ធ ជាកូន និងជាស្រីកំណាន់ ហាក់បីដូចជាកើនឡើងគួរអោយព្រឺក្បាលនិងគួរឲ្យខ្លាច នៅក្នុងសង្គមខ្មែរ !!


ប៉ុន្មានខែដើមឆ្នាំ២០១៨នេះ ឃើញថាព័ត៌មានទាក់ទងអំពើហិង្សាលើស្ត្រីភេទ ស្ត្រីជាប្រពន្ធ ជាកូន និងជាស្រីកំណាន់ ហាក់បីដូចជាកើនឡើងៗ កាន់តែធ្ងន់ធ្ងរឡើងៗ គួរអោយព្រឺក្បាល និងគួរឲ្យខ្លាចនៅក្នុងសង្គមខ្មែរ ដូចជារឿងចាប់រំលោភ ឃាតកម្ម ប្តីអាករសំលាប់ប្រពន្ធកូន វាយដំ ។ល។ និង ។ល។ ដោយមានហេតុកើតឡើងដ៏ព្រៃផ្សៃបំផុត ទាំងនេះត្រូវបានចុះផ្សាយស្ទើររាល់ថ្ងៃគ្រប់ទំព័រសារព័ត៌មាន និងបណ្តាញសង្គម។ បញ្ហានេះមិនពិបាកយល់ទេ ពោលវាកើតឡើងដោយសារតែ ៖


១. ពលរដ្ឋខ្វះការអប់រំ។
២.គ្រឿងស្រវឹងជាមោទនភាពជាតិ និងគ្រឿងញៀនវាយលុកសង្គមគ្រប់ទីកន្លែង។
៣. មន្រ្តីអនុវត្តច្បាប់ពុករលួយ និងគ្មានសមត្ថភាព មេដឹកនាំមិនខ្វល់តែកាងអំណាច។


៤. ការមើលគំរូគ្នា រាស្រ្តមើលមន្រ្តី មន្រ្តីមើលមេដឹកនាំ។ មេដឹកនាំខូច ហិង្សា ក្បត់ប្រពន្ធ សំលាប់ស្រីស្នេហ៍ និងប្រើហិង្សាវាយដំប្រពន្ធ ឬស្រីស្នេហ៍អត់មានទោស អ្នកខាងក្រោម ឬរាស្រ្តក៏មិនខ្លាចយកគំរូតាមដែរ។


ជារួមបញ្ហានេះមិនអាចកែប្រែបានទេប្រិសនបើរបបនេះនៅតែបន្តដឹកនាំ ហើយទង្វើហិង្សាមកលើស្រ្តីនឹងត្រូវកើនឡើងទ្វេរដងនាពេលអនាគតមិនអាចចៀសផុតបានឡើយ ៕ ​(Khmer Leaking News)






Previous Post
Next Post

post written by:

0 ความคิดเห็น: