วันอังคารที่ 3 เมษายน พ.ศ. 2561

តោះបងប្អូនខ្មែរអើយ កុំបង្អង់ឡើយ អញ្ជើញនាំគ្នាមកអានវគ្គស្រែករោទិ៍ដូចឆ្កែត្រូវថ្មោងរបស់ ឡាយ ណារិទ្ធិ និង ឡាយ វណ្ណៈ អ្នករងទោសជំនួសត្រកូលហ៊ុន !


តោះបងប្អូនខ្មែរអើយ កុំបង្អង់ឡើយ អញ្ជើញនាំគ្នាមកអានវគ្គស្រែករោទិ៍ដូចឆ្កែត្រូវថ្មោងរបស់ ឡាយ ណារិទ្ធិ និង ឡាយ វណ្ណៈ អ្នករងទោសជំនួសត្រកូលហ៊ុន !

ពីស្នងការរងជាន់ផ្អៀងខេត្តតាកែវក្លាយជាអ្នកទោស…..គិតៗទៅវាសនាមុស្សយើង ពិតជាមិនទៀងទាត់មែន…ប៉ុន្មានថ្ងៃមុនលោកស្នងការរង ខេត្តតាកែវ ឡាយណារិទ្ធ គឺជាមន្ត្រីខ្លាំងនៅខេត្តតាកែវ តែប៉ុន្មានថ្ងៃក្រោយ គាត់បានក្លាយជាអ្នកទោសដៃជាប់ខ្នោះ ដែលវាសនានិងសេរីភាព មិនបានស្មើនឹងអ្នកសុំទានផង ពោលគឺគាត់បានក្លាយជាអនុប្រជាជនទៅហើយ….នេះហើយជាផលកម្ម…បើយើងសាងតែអំពើរល្អ ទោះជាក្រក៏មានសេចក្តីសុខដែរ មែនទេបងប្អូន?



មួយប៉ប្រិចភ្នែក លោក ឡាយ ណារិទ្ធ ដែលជាបុរសមានអំណាចគ្មានដែនកំណត់លើសគេនៅក្នុងខេត្តតាកែវ និងជាបងប្រុសលោក ឡាយ វណ្ណៈ បានយំស្រែករកយុត្តិធម៌។ ពេលគាត់នៅជាស្នងការរងនគរបាលខេត្តតាកែវ គាត់ប្រើអំណាចធ្វើបាបគេឯងតាមចិត្ត អំណាចលើសស្នងការទៅទៀត ព្រោះតែអាងខ្នងប្អូនប្រុសជាអភិបាលខេត្ត។ តែពេលនេះ គាត់បានក្លាយជាអនុប្រជាជនជាបណ្តោះអាសន្នទៅហើយ។

អ្វីដែលខ្ញុំចង់ផ្តោតសំខាន់ចំពោះរឿងនេះ គឺមន្ត្រីរាជការ ជាពិសេសកងកម្លាំងមានសមត្ថកិច្ច ត្រូវធ្វើការបំរើរាស្ត្រដោយពិតប្រាកដប្រកបដោយសីលធម៌និងវិជ្ជាជីវៈ ព្រោះបើរំលោកភអំណាច ដោយធ្វើអំពើអាក្រក់ហួសហេតុពេក ពេលធ្លាក់ខ្លួនជាអ្នកទោស គ្មានអ្នកសោកស្តាយទេ មានតែគេត្រេកអរទៅវិញ។


វគ្គស្រែករកយុត្តិធម៌

លោកស្នងការរង ឡាយ ណារិន្ទ ពីមុនកាលនៅមានអំណាច គាត់សប្បាយក្អេងក្អាងណាស់ តែពេលនេះគាត់បានស្រែកហើយស្រែកទៀតថា «អយុត្តិធម៌ណាស់ៗៗៗ!»។


និយាយរួមគ្មានអ្នកណាអាចជួយយើងបានទេព្រោះអ្វីៗវាជាសមិទ្ធិផលដែលយើងគ្រប់គ្នា (ជាពិសេសអ្នកដឹកនាំ/មន្រ្តី) ជាអ្នកកសាងឡើង។ ដូច្នេះ អ្នកដឹកនាំ /មន្រ្តីគួរខឹតខំកសាងសង្គមដែលខ្លួនដឹកនាំឲ្យស្អាតស្អំ ទើបយើងរស់នៅបានសុខ និងបានទទួលយុត្តិធម៌ទាំងអស់គ្នា ។


ហើយនៅចុងក្រោយ លោក ឡាយ វណ្ណៈ បានផ្តាំផ្ញើដល់អ្នកផ្សេង កុំឲ្យដូចគាត់

បណ្តាំ ឡាយ វណ្ណៈ ជូនដល់អស់លោកមន្រ្តី និង ឧកញ៉ា ខ្មែរទាំងឡាយ !

ទី ១ នេះជាមេរៀនេជីវិត ដែលខ្ញុំសូមផ្តាំមកអស់លោកឯកឧត្តម ឬលោកឧកញ៉ាដែលប្រាថ្នាមានទំនាក់ទំនងស្នេហាលួចលាក់ជាមួយស្រីណាម្នាក់ ឬ មុនសម្រេចឡើងគ្រែ ដោះខោអាវ ស្រាតសំលៀកបំពាក់ឡើង​ឋានសួគ៌ជាមួយស្រីស្រស់ណាមួយ សូមឯកឧត្តម ឬលោកឧកញ៉ា មេត្តាស៊ើបអង្កេតជាមុន ឬសួរពួកនាងៗជាមុនដោយត្រង់ថា «តើពួកនាងធ្លាប់មានទំនាក់ទំនង ឬកំពុងមានទំនាក់ទំនងស្នេហាលួចលាក់​ជាមួយ​ត្រកូលហ៊ុន ដែរឬទេ? បើពួកនាងឆ្លើយថា «មាន» សូមអស់លោកឯកឧត្តម ឬលោកឧកញ៉ា មេត្តាចៀសអោយឆ្ងាយ។


ទី២ បើពួកនាង«មិនឆ្លើយ» ក៏សូម អស់លោកឯកឧត្តម ឬលោកឧកញ៉ា ចៀសអោយឆ្ងាយដែរ។ ទី៣ បើពួកនាងឆ្លើយថា«គ្មាន» នោះសូមអស់លោកឯកឧត្តម ឬលោកឧកញ៉ាមេត្តាលេងតាមសប្បាយចុះ កុំឲ្យតែប្រពន្ធដឹងបានហើយ។ នេះជារឿងអស់លោកឯកឧត្តម ឬលោកឧកញ៉ាត្រូវយល់ដឹង បើមិនដូច្នេះទេ អស់លោកឯកឧត្តម ឬលោកឧកញ៉ា នឹងមានវាសនាដូចរូបខ្ញុំជាក់ជាមិនខានឡើយ។

សូមជូនពរអស់លោកឯកឧត្តម ឬលោកឧកញ៉ាទាំងអស់កុំឲ្យជួបរឿងដូចខ្ញុំ ។

ឡាយ វណ្ណៈ  អតីតចៅហ្វាយខេត្តតាកែវ




ប្រភព ៖ ខ្មែរ សុវណ្ណភូមិ

Previous Post
Next Post

post written by:

0 ความคิดเห็น: