วันอังคารที่ 10 เมษายน พ.ศ. 2561

ហួរ ហាប់ ឃាតករដៃឆៅពាក់ព័ន្ធនឹងការសំលាប់លោក ឈុត វុទ្ធី រស់នៅគឃ្លើន ត្រូវបានដំឡើងស័ក្កិ រីឯក្រុមគ្រួសារជនរងគ្រោះរស់នៅយ៉ាងខ្លោចផ្សា ក្នុងរបបពេជ្ឈឃាតតេជោរសែន !


ហួរ ហាប់ ឃាតករពាក់ព័ន្ធការសំលាប់លោក ឈុតវុទ្ធី ឡើងស័ក្កិ!

ពិតជាមិនធម្មតាមែន ដេកចំតិតនៅតែអូស្រ្តាលី បែជាឡើងឋានៈដូចឡើងកាំជណ្តើរ។ ជននេះមានពាក់ព័ន្ធ ឬអាចថាជាអ្នកទទួលបន្ទុកបញ្ជាសំលាប់លោក ឈុត វុទ្ធី ផ្ទាល់តែតែម្តងពីមេធំ។ សូមអានដំណើររឿងដើម្បីដឹងថា ជននេះជាអ្នកណា បក្សពួកអ្នកណា ហើយរឿងហេតុពាក់ព័ន្ធដូចម្តេច?


ដំណើររឿង៖ លោក ឈុត វុទ្ធី ទទួលមរណភាព ថ្ងៃទី ២៦ មេសា ២០១២ លោកជាអតីតប្រធាន “អង្គការក្រុមការពារធនធានធម្មជាតិ Natural Resource Protection Group” ពេលចុះពិនិត្យការកាប់បំផ្លាញព្រៃឈើ ។


ទីតាំងធ្វើឃាត៖ នៅក្រុមហ៊ុន Timber Green ជាក្រុមហ៊ុនមួយទទួលបានសិទ្ធិប្រមូលអនុផលព្រៃឈើនៅស្ទឹងតាតៃ នៅខេត្តកោះកុង តែតាមពិតក្រុមហ៊ុននេះមិនត្រឹមតែប្រមូលអនុផលព្រៃឈើទេ តែជាក្រុមហ៊ុនកាប់បំផ្លាញព្រៃឈើ និងរកស៊ីជួញដូរវល្លិ៍រមៀតសម្រាប់ផលិតគ្រឿងញៀនថែមទៀត។


ផ្ទុយទៅវិញក្រុមហ៊ុននេះ មិនមានការចុះបញ្ជីត្រឹមត្រូវ គ្មានអាស័យដ្ឋានទំនាក់ទំនងពិតប្រាកដឡើយ នេះបើតាមការផ្សាយរបស់កាសែត ភ្នំពេញប៉ុស្តិ៍ ថ្ងៃទី១១ ខែធ្នូ ២០១១ ។ ក្រុមហ៊ុននេះ មានបីភាគីកាន់កាប់ភាគហ៊ុន គឺ ៖


១. ហ៊ុន ម៉ាណា និង ខៀវ សស៊ីលៀប មានភាគហ៊ុន ៥៧,៥% ។
២. ហួ ហាប់ កាន់កាប់២៥,៥%។
៣. ភាគីទី៣ កាន់កាប់១៧%។

ទំនាក់ទំនងបុគ្គលក្នុងក្រុមហ៊ុន ៖

១. ហ៊ុន ម៉ាណា និង ខៀវ សស៊ីលៀប គឺចាត់ទុកគ្នាដូចបងប្អូនបង្កើត ហើយការពិតនាងគ្រាន់តែជាមនុស្សរកស៊ីឈរឈ្មោះឲ្យ ហ៊ុន ម៉ាណា ប៉ុណ្ណោះ។ ហ៊ុន ម៉ាណា ជាអតីត ប្រពន្ធ ម៉ឹង កុម្ភៈ ត្រូវជាកូនប្រសារ ម៉ឹង សំផន និងត្រូវជាបងថ្លៃរបស់ ម៉ឹង ពន្លក។ ម៉ឹង ពន្លក ត្រូវជាប្តីរបស់ ខៀវ សស៊ីលៀប និងជាកូនចៅរបស់ ហ៊ុន ម៉ាណែត។ ម៉ឹង សំផន ជាឪពុកក្មេក ខៀវ សស៊ីលើប មានឋានៈជាឧត្តម​សេនីយ៍​ ជារដ្ឋ​​លេខាធិការ​ក្រសួង​ការ​ពារ​ជាតិ និងជាអ្នកកាន់កាប់ផ្នែកភស្តភាក្រសួងការពារជាតិ ហើយត្រូវជាអតីតដន្លងរបស់ ហ៊ុន សែន។ ហ៊ុន ម៉ាណា និង ខៀវ សស៊ីលៀប ក្រៅពីរកស៊ីកាប់ឈើជាមួយគ្នា ពួកគេក៏រកស៊ីខាងសំណង់ជាមួយគ្នាផងដែរ គឺក្រុមហ៊ុន «អូគីដេរ» ដែលសាងសាង់វីឡា និងផ្ទះផ្វែងលក់។ល។


២. ហួរ ហាប់៖ ជាកូនធម៌យាយភូ (ដែលជាមេចោរប្លន់ដី) មានងារជាឧកញ៉ា ជាអនុប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជន ប្រចាំនៅអូស្រ្តាលី និងណូវ៉ែលហ្សេឡង់ និងជាប្រធានក្រុមការងារតំបន់៣ ប្រចាំក្រុងស៊ីដនី រដ្ឋញូហ្សាវ៉ែល និងជាមនុស្សជំនិតរបស់ ហ៊ុន ម៉ាណែត។


ហេតុការណ៍៖ ដោយសារតែក្រុមហ៊ុន Timer Green នេះជារបស់កូនចៅអស់លោកបែបនេះ បានជាគ្រប់ពេលដែលលោក ឈុត វុទ្ធី ចុះទៅពិនិត្យក្រុមហ៊ុននោះ ឬទៅមើលតំបន់ដែលក្រុមហ៊ុននោះកាប់ឈើ គឺតែងមានកម្លាំងកងទ័ព ពីកងពលលេខ៧០ ដែលគេស្គាល់ថាជាកងអង្គរក្សផ្ទាល់របស់ ហ៊ុន សែន និងកម្លាំងពីកងរាជអាវុធហត្ថ មករារាំងលោក ឈុត វុទ្ធី គ្រប់ពេល ហើយការស្លាប់របស់លោក ឈុត វុទ្ធី គឺមានវត្តមាន សន្តិសុខក្រុមហ៊ុន Timber Green និង កងរាជអាវុធហត្ថជាអ្នកនៅទីនោះ និងពាក់ព័ន្ធដែរ។ នេះហើយក៏ជាមូលហេតុដែល ពេលធ្វើឃាតភ្លាមគឺគ្រប់ក្រសួងចេញមុខការពារក្រុមហ៊ុន និងជួយផ្សាយលាក់បាំងមេខ្លោងឃាតករ ហើយពួក ម៉ឹង ពន្លក ប្តី ខៀវ សស៊ីលៀប ចេញសកម្មភាពក្នុងការបំភ្លៃព័តមាននានានៅពេលនោះ។

សូមបងប្អូនជនរួមឈាមគិតទៅមើល តើអ្នកផ្សេងឯណាទៅសំលាប់លោក ឈុត វុទ្ធី ដើម្បីប្រយោជន៍ស្អី? ហើយតើអ្នកណាមានអំនាចប្រើអាជ្ញាធរជាតិ កងរាជអាវុធហត្ថ និងកងអង្គរក្សហ៊ុន សែន មកយាយី និងសំលាប់លោក ឈុត វុទ្ធី បាន? ៕​​​ ​ ប្រភព៖ ខ្មែរ សុវណ្ណភូមិ


រូបថតកូនប្រុសលោក ឈុត វុទ្ធី លើកបង្ហាញរូបថតឪពុកក្នុងសកម្មភាពល្បាតព្រៃឈើ។ ប្រភពរូបថត៖ ហ្វេសប៊ុកឈ្មោះ Chuth Wuthy Son ។ អ្នកស្រី សម ចាន់ធី ភរិយា លោក ឈុត វុទ្ធី បានបង្ហាញអារម្មណ៍ឈឺចាប់ ចំពោះការផ្តល់ភាពយុត្តិធម៌ដល់ក្រុមគ្រួសាររបស់អ្នកស្រីក្នុងរយៈ ៥ឆ្នំា នៅឆ្នាំ២០១៧ កន្លងមកនេះដែលអ្នកស្រីថា «៥ ឆ្នំា គ្មានពន្លឺយុត្តិធម៌ចំពោះ រូបខ្ញុំនិង កូនៗ នោះទេ »។

ទោះបីយ៉ាងណាអ្នកស្រី ចាន់ធី នៅតែមានក្តីសង្ឃឹមថា នឹងទទួលបានយុត្តិធម៌ ពិតប្រាកដនៅក្នុងថ្ងៃណាមួយ ។ ប៉ុន្តែបែបនេះក្ដី អ្នកស្រី ក៏ជឿថា ការសម្លាប់ប្តី របស់អ្នកស្រី នឹងមានអ្នកបញ្ជានៅពីក្រោយខ្នងយ៉ាងពិតប្រាកដ។

លោក ឈុត វុទ្ធី ប្រធានក្រុមអភិរក្សធនធានព្រៃឈើ នៅកម្ពុជា ត្រូវបានឃាតករឈាមខ្មៅបាញ់ សម្លាប់ នៅស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង កាលពីថ្ងៃ២៦មេសា ឆ្នាំ ២០១២ នៅពេលលោកដើរល្បាតព្រៃ៕


វិទ្យុអាស៊ីសេរី៖ ទាក់ទង​នឹង​រឿង​ខួប ៥​ឆ្នាំ នៅឆ្នាំ ២០១៧ ​នៃ​ការ​បាញ់​សម្លាប់​លោក ឈុត វុទ្ធី សកម្មជន​បរិស្ថាន សូម​ស្តាប់​បទសម្ភាសន៍​របស់​អ្នកស្រី ខែ សុណង ជាមួយ​លោក ឆឺយ ឧត្ដមរស្មី កូន​ប្រុស​របស់​លោក ឈុត វុទ្ធី តាម​ប្រព័ន្ធ​ស្កែប (Skype) ដែល​លោក​កំពុង​មាន​វត្តមាន​ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា (California) សហរដ្ឋ​អាមេរិក។ ចុចស្ដាប់​បទសម្ភាសន៍

Previous Post
Next Post

post written by:

0 ความคิดเห็น: