កិត្តិនាមរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនមែនត្រូវបានគេស្គាល់តែនៅក្នុងប្រទេសកម្ពុជាទេ ឈ្មោះរបស់លោកល្បីល្បាញសុះសាយពេញពិភពលោក។ អ្នកខ្លះហៅលោកថាជាបុរសខ្លាំងតែក្នុងស្នូក ប្រហែលជាគេសំដៅទៅការបង្ក្រាបមិនរើសមុខរបស់លោក។ អ្នកខ្លះទៀតហៅលោកថាជាមេដឹកនាំផ្តាច់ការព្រៃផ្សៃ ជាមេដឹកនាំរបបតិរច្ឆាន ជាមេដឹកនាំរបបពេជ្ឈឃាត ប្រហែលជាគេសំដៅទៅលើសមត្ថភាពវាយបំបែក និងរំលាយគូប្រកួតមិនទុកអោយមានពីររបស់លោក នោះឯង។
ប៉ុន្តែរឿងធម្មតារបស់ច្បាប់នៃធម្មជាតិ ទោះបីសព្វមនុស្សសត្វខ្លាំងក្លាពូកែប៉ុនណាក៏ដោយ ក៏គង់ដល់ថ្ងៃវិនាសខ្ចាយពុំខាន គេចមិនផុតឡើយពីច្បាប់ធម្មជាតិ ដូចនេះរឿងរបស់បុរសខ្លាំងក្នុងស្នូក លោក ហ៊ុន ក៏ដូចគ្នា គេចមិនផុតពីការបាត់បង់នូវអ្វីៗដែលខ្លួនមានបច្ចុប្បន្ន នៅថ្ងៃណាមួយមិនខានឡើយ! ។
នៅលើទំព័រហ្វេសប៊ុករបស់លោក ឆាំ ឆានី បានចុះផ្សាយថ្មីៗពីរឿងសារបែកធ្លាយ ពីប្រភពប្រិយមិត្តថា "បុរសខ្លាំងក្នុងស្នូក លោកហ៊ុន សែន បានបាត់បង់របស់បួនសំខាន់ៗ..." សារពេញទាំងស្រុង មានដូចខាងក្រោមនេះ៖ សារពីប្រិយមិត្ត
លោកហ៊ុន សែន បានបាត់បង់របស់បួនសំខាន់ៗគឺ
ទី១)បាត់បង់ទាំងស្រុងនូវការគាំទ្រជាលក្ខណះសកល និងអន្តរជាតិពីស្ថាប័នធំៗរបស់ពីភពលោក ។
ទី២) បាត់បង់នូវសេចក្តីស្រលាញ់ពេញចិត្ត មានន័យថាបេះដូងរបស់ប្រជាជន ។
ទី៣) នឹងចាប់ផ្តើមបាត់បង់ការគ្រប់គ្រងនូវស្ថានការណ៏របស់ខ្លួនឯង និងស្ថានការណ៏ទូទៅក្នុងសង្គម ។
និងទី៤) នឹងបាត់បង់ការគាំទ្រក្នុងផ្ទៃក្នុងបក្សរបស់ខ្លួន។
ប្រសិនបើស្ថានភាពនៅតែអាក្រក់ហើយប៉ះពាល់ដល់សេដ្ឋកិច្ចនោះ អាចនឹងមានបញ្ហាផ្ទៃក្នុង ឬព្យុះក្នុងកែវ ៕
ប្រភព៖ Chham Chhany
0 ความคิดเห็น: