วันอาทิตย์ที่ 8 เมษายน พ.ศ. 2561

ផ្តាំមកពួកស៊ីភីភីបន្តិច៖ កុំឃើញតែរូបភាព ចេះតែយកមកធៀប ហើយជឿតាមគ្នា តែតែ ស្ករស្ករ ឈប់ប្រើការពិចារណា វាមិនសមជាមនុស្សទេ!


ផ្តាំមកពួកស៊ីភីភីបន្តិច៖ កុំឃើញតែរូបភាព ចេះតែយកមកធៀប ហើយជឿតាមគ្នា តែតែ ស្ករស្ករ ឈប់ប្រើការពិចារណា វាមិនសមជាមនុស្សទេ!

រឿងវាខុសគ្នាដូចមេឃនិងដី ដោយហេតុថា៖

១៖ លោក ត្រាំ មុនគាត់ក្លាយជាប្រធានាធិបតី គាត់គឺជាអ្នកជំនួញ ប្រធានក្រុមហ៊ុនធំៗនិងមានទ្រព្យក្លាយជា ប៊ីលីនែ (មហាសេដ្ឋីប្រាក់ពាន់លានដុល្លារ) រួចទៅហើយ។ ជាពិសេសការរកស៊ីរបស់គាត់មានខ្ទង់ចំណូល ចំណាយ បង់ពន្ធច្បាស់លាស់ អ្នកណាក៏ដឹងដែរ។ ចុះ ហ៊ុន សែន រកស៊ីស្អីខ្លះ មានក្រុមហ៊ុនស្អី បានចំណូលប៉ុន្មាន បង់ពន្ធប៉ុន្មានដែរក្រៅពីមុខដំណែងនាយករដ្ឋមន្រ្តី និងប្រាក់ខែនាយករដ្ឋមមន្រ្តី? តើរាស្រ្តខ្មែរណាខ្លះបានដឹងប្រភពចំណូលទាំងនោះរបស់ ហ៊ុន សែន?


២.សម្រាប់អ្នកក្រអត់ផ្ទះដេកក្នុងរូបនេះ នៅអាមេរិកពិតជាមានមែន។ តែត្រូវចាំថា អ្នកអត់ផ្ទះសំបែង ឬអ្នកសុំទាននៅអាមេរិកមាន៣ប្រភេទគឺៈ

ក). ពួកគេជាជនប្រម៉ឹក និងជនញៀនថ្នាំ ដោយពួកនេះមិនរវល់ ឬទៅរស់នៅផ្ទះសង្គមរបស់រដ្ឋាភិបាលផ្តល់ឲ្យពួកគេទេ។ ពួកគេចូលចិត្តរស់នៅបែបនេះ។ ក្រៅពីនេះអ្នកខ្លះទទួលយកផ្ទះទាំងនោះរស់នៅដែរ តែមិនព្រមកែខ្លួនដោយគោរពតាមច្បាប់កំណត់ត្រូវរស់នៅទីនោះឡើយ ដូចជាអនាម័យ ភាពស្ងៀមស្ងាត់ ការឈប់ហូប ឬកាត់បន្ថយគ្រឿងស្រវឹង ។ល។ និង។ល។ ជាដើម ពួកគេធ្វើមិនបាន គឺត្រូវតែពិន័យដកសិទ្ធិនេះ។

ខ). ពួកគេជា«ជនអន្តោប្រវេសន៍ខុសច្បាប់» ដោយជនទាំងនោះជាអ្នកមករស់នៅអាមេរិកខុសច្បាប់ ឬបាត់លិខិតស្នាមនានា គ្មានសិទ្ធិរកការងារធ្វើ ហើយមិនហ៊ានទៅពឹងពាក់រដ្ឋ ឬគ្មានសិទ្ធិទទួលបានផលប្រយោជន៍សង្គមពីរដ្ឋាភិបាលអាមេរិកឡើយ។ ដូច្នេះ ពួកគេត្រូវចល័តរស់នៅអនាថា គេចពីប៉ូលិស ដើររកស៊ី ដើរធ្វើនេះធ្វើនោះ រកនេះរកនោះដើម្បីរស់។ សម្រាប់ប៉ូលិសអាមេរិក ក៏មិនរវល់ចាប់ដែរ ដោយពួកគេមិនបង្ក ឬគំរាមអសន្តិសុខសង្គមឡើយ។ ដូច្នេះ ត្រូវយល់ថាជនអន្តោប្រវេសន៍ខុសច្បាប់នៅអាមេរិកគ្មានសិទ្ធិរស់នៅ មានអំណាច បើករបរកស៊ី និងការពារដោយរដ្ឋាភិបាលដូចពួកយួនខុសច្បាប់ចូលមកខ្មែរទេ។ ពោលមានតែដើរសុំទាន និងក្លាយជាជនអនាថាតែប៉ុណ្ណោះ។ ដូច្នេះ សូមភ្លឺភ្នែកទៅ។


គ) អ្នកសុំទាននៅអាមេរិក គឺពួកគេដើម្បីសុំទានបានលុះត្រាមានលិខិតបញ្ជាក់ពីប៉ូលិសអាមេរិក។ ពួកក្រុមមនុស្សប្រភេទនេះ គឺពួកគេមានលុយរដ្ឋចិញ្ចឹម មានផ្ទះរដ្ឋផ្តល់ឲ្យរស់នៅ តែពួកគេមិនចង់នៅមួយកន្លែង ហើយចង់ដើរក្រៅ ដើររកលុយតាមរបៀបពួកគេចង់ (ការសុំទាន)។ បើពួកគេគ្មានលិខិតបញ្ជាក់ពីប៉ូលិសទេ បើប៉ូលិសចាប់បាន នឹងមានទោសជាក់ជាមិនខាន។

ក្នុងរឿងនេះដែរក៏ចង់បញ្ជាក់បន្ថែមដែរថា មានយួន មានចិន មានខ្មែរផងដែរដែលរស់នៅអាមេរិករហូតដល់សព្វថ្ងៃនេះ អត់មានការងារធ្វើ តែពួកគេអត់មានដើរសុំទាន ដើដេកតាមចិញ្ចើមផ្លូវ ដូចពួកមនុស្សទាំងនេះទេ ដោយសារបងប្អូនខ្មែរ ពួកយួន ពួកចិនទាំងនោះរស់នៅដោយការចិញ្ចឹមរបស់រដ្ឋាការអាមេរិក ហើយមានជីវភាពសមរម្យ មកលេងស្រុកខ្មែរ ស្រុកយួន ស្រុកចិន ម្តងៗឡូយឆាយ មានមនុស្សជាច្រើនអត់ទាំងដឹងថាពួកគាត់ដេកស៊ីលុយរដ្ឋផង។ លើសពីនេះត្រូវដឹងថាពួកមនុស្សដែលអត់ផ្ទះ ឬសុំទានទាំងអាមេរិកទាំងនោះ ភាគច្រើនគឺជាអាមេរិកស្បែកខ្មៅ និងអាមេរិកឡាទីន ឬពួកអឺរ៉ុបខាងកើតអតីតប្រទេសក្រោមការគ្រប់គ្រងរបស់សហភាពសូវៀត។

ដូច្នេះ សូមបងប្អូនស៊ីភីភីយល់ចាប់ពីថ្ងៃនេះតទៅ។

មើលផ្ទះអ្នកក្រ៖ ហ៊ុន សែន ថា ខ្លួនក្រជាងគេ...»

ហេតុតែគេជាអ្នកក្រមើលចុះ ក្រៅពីវិមានទទាំងបី មានតំលៃរាប់រយលានដុល្លារ ហ៊ុន សែន នៅមានប្រាក់ (តាមការបញ្ជាក់ពីអង្គការ Global Witness និងមន្រ្តីក្រសួងការបរទេសអាមេរិក) គិតត្រឹមឆ្នាំ ២០០៥ ចំនួន៥០០លានដុល្លារ និងមកដល់ឆ្នាំ២០១៧ ហ៊ុន សែន មានលុយជិត៤០០០ លានដុល្លារ។ តែរឿងនេះគួរអោយឆ្ងល់ណាស់ថា ហ៊ុន សែន បានលុយពីណា ព្រោះប្រាក់ខែនាយករដ្ឋមន្រ្តីពីឆ្នាំ១៩៩៣ មកឆ្នាំ ២០១៤ គឺមានតែ ១១៥០ដុល្លារប៉ុណ្ណោះក្នុង១ខែ ហើយ ២៥០០ដុល្លារក្នុង១ខែ ពីឆ្នាំ២០១៥មក។





ប្រភព៖ ខ្មែរ សុវណ្ណភូមិ
Previous Post
Next Post

post written by:

0 ความคิดเห็น: