ទីបំផុតព្រះរាជអាជ្ញាសម្រេចចោទប្រកាន់មនុស្សតែ ៤ នាក់ប៉ុណ្ណោះ លើករណីឃាតកម្មដ៏អាថ៌កំបាំងស្រ្តីឈ្មោះ ចេវ សុវឌ្ឍនា
ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់សាលាដំបូងរាជធានីភ្នំពេញ បានថ្លែងប្រាប់បណ្តាញព័ត៌មាននៅថ្ងៃទី០៣ ខែមេសា ឆ្នាំ ២០១៨ នេះថា ព្រះរាជអាជ្ញារង សៀង សុខ បានសម្រេចចោទប្រកាន់មនុស្ស ៤ នាក់តែប៉ុណ្ណោះ ក្នុងចំណោម៦នាក់ ពាក់ព័ន្ធនឹងករណីធ្វើឃាតកម្មលើស្ត្រីឈ្មោះ ចេវ សុវឌ្ឍនា ។ ដោយចោទប្រកាន់ពីបទ ឃាតកម្ម និងលាក់បាំងតម្រុយ។
ជនសង្ស័យត្រូវចោទទាំង ៤ នាក់រួមមាន ៖
ទី១ ៖ លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ,
ទី២៖ លោក ឡាយ ណារិទ្ធ ស្នងការរងនគរបាលខេត្តតាកែវ ត្រូវជាបងប្រុស លោក ឡាយ វណ្ណៈ,
ទី៣ ៖ ឈ្មោះ ម៉េន សាម៉ៃ អ្នកបើកឡានឲ្យលោក ឡាយ វណ្ណៈ និង
ទី៤៖ ឈ្មោះ ជឹម វុធ ហៅ ថូត ជាអ្នកបំរើនៅផ្ទះនាង ចេវ សុវឌ្ឍនា។
ចំណែកមនុស្ស ២ នាក់ទៀតត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញមានឈ្មោះ ឈ្មោះ ចាន់ រី ភេទស្រី និងឈ្មោះ តាក់ រតនា ជាអ្នកបើកឡានឲ្យលោក ឡាយ ណារិទ្ធ។
សម្រេចបើកការស៊ើបអង្កេតលើអង្គហេតុ និងដាក់ឲ្យស្ថិតក្រោមការពិនិត្យ ៖
ទី១៖ ឈ្មោះ ឡាយ វណ្ណៈ ភេទប្រុស អាយុ ៤៥ ឆ្នាំ ជនជាតិខ្មែរ (ឃាត់ខ្លួន)
ទី២៖ ឈ្មោះ ឡាយ ណារិទ្ធ ភេទប្រុស អាយុ ៤៦ ឆ្នាំ ជនជាតិខ្មែរ (ឃាត់ខ្លួន)។
ចោទប្រកាន់ពីបទ ៖ ឃាតកម្ម ប្រព្រឹត្តនៅចំណុចផ្ទះជួល ភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី ២៦ ខែមករា ឆ្នាំ២០១៨ តាមបញ្ញត្តិមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ។
ទី៣៖ ឈ្មោះ ម៉េន សាម៉ៃ ភេទប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិខ្មែរ (ឃាត់ខ្លួន)
ទី៤៖ ឈ្មោះ ជឹម វុធ ហៅថូត ភេទប្រុស អាយុ ៤១ ឆ្នាំ ជនជាតិខ្មែរ (ឃាត់ខ្លួន)
ចោទប្រកាន់ពីបទ៖ លាក់បំបាំងតម្រុង ប្រព្រឹត្តនៅចំណុចផ្ទះជួល ភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី ២៦ ខែមករា ឆ្នាំ២០១៨ តាមបញ្ញត្តិមាត្រា ៥៣២ នៃក្រមព្រហ្មទណ្ឌ។ (ប្រភព ៖ សាន ព្រំ)
ម្ហូបមួយចានស៊ីគ្នាពីរនាក់ បែជាឲ្យ ឡាយ វណ្ណៈ និងបងប្រុសរួមទាំងមនុស្សពីរនាក់ទៀតចេញថ្លៃពី ១១ ទៅ ១៨ ឆ្នាំ ជំនួសទៅវិញ ។ វាមិនសមទាល់តែសោះ ។
បញ្ជាក់ ៖ ឡាយ វណ្ណៈ និង បងប្រុសខ្លួន ឡាយ ណារិទ្ធ ត្រូវបានតុលាការចោទប្រកាន់ពីរបទល្មើសគឺ «លាក់បាំងតម្រុយ និង ឃាតកម្ម» ដែលបទល្មើសទី ១ ចែងក្នុងមាត្រា ៥៣២ នៃក្រមព្រហ្មទណ្ឌ បានកំណត់ថា អំពើលាក់បាំងតម្រុងដែលធ្វើឲ្យមានឧបសគ្គក្នុងការស្វែងរកការពិត ត្រូវផ្តន្ទាទោសពី១ឆ្នាំ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី២លានរៀល ទៅ ៦លានរៀល។ និងបទល្មើសទី២ ចែងក្នុងមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ បានកំណត់ថា អំពើឃាតកម្ម ត្រូវផ្តន្ទាទោសពី១0ឆ្នាំ ទៅ ១៥ ឆ្នាំ។
សំគាល់៖ សម្រាប់ប្រទេសដែលមានតុលាការឯករាជ្យ ក្នុងរឿងក្តីនេះប្រសិនបើមហាជនសង្ស័យថា ហ៊ុន ម៉ាណែត ក៏ជាជនសង្ស័យដ៏សំខាន់ពាក់ព័ន្ធដែរនោះ តុលាការនឹងកោះហៅ ហ៊ុន ម៉ាណែត មកសាកសួរ ស៊ើបអង្កេតដូច ឡាយ វណ្ណៈ ដែរហើយ តែមិនមែនធ្វើថ្លង់ ធ្វើគ និងធ្វើខ្វាក់ដូចតុលាការអាយ៉ងសព្វថ្ងៃទេ។
(ប្រភព ៖ ខ្មែរ សុវណ្ណភូមិ)
0 ความคิดเห็น: