วันอังคารที่ 3 เมษายน พ.ศ. 2561

ព័ត៌មានក្តៅៗថ្ងៃនេះ ព្រះរាជអាជ្ញារងនៅតែបន្តសាកសួរលោក ឡាយ វណ្ណៈ ដដែល ៗ ព្រោះរង់ចាំបញ្ជាថ្នាក់លើសម្រេចបែបណា !


នៅម៉ោង ៩ ព្រឹកមិញ  ថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០១៨ នេះ ព្រះរាជអាជ្ញារង សៀង សុខ នៅតែបន្តសាកសួរលោក ​ឡាយ​ វណ្ណៈ​ និង ជនសង្ស័យ ៥ នាក់ ទៀត ទាក់ទងនឹងឃាតកម្មដ៏អាថ៌កំបាំង អ្នកស្រី ចេវ​ សុវឌ្ឍនា ។


លោក ឡាយ វណ្ណៈ ត្រូវបានឃាត់​ខ្លួន នៅមុខវិទ្យាល័យ ជា ស៊ីម សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពី​រសៀល​ថ្ងៃ​ទី​ ០១​ ខែ​មេសា​ ឆ្នាំ ២០១៨  នៅចំងាយប្រហែល ១៥០ ម៉ែត្រ ពីកន្លែងប្រារព្ធ​ពិធីផ្ទេរប្រធានបក្សខេត្ត ។


កាលពីថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០១៨  ក្រោយ​ពិធី​បញ្ចប់តំណែង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ​ខេត្ត​តាកែវ សមត្ថកិច្ចមានគ្នា៤ ទៅ​ ៥ រថយន្ត បានឃាត់រថយន្តរបស់លោក ឡាយ វណ្ណៈ ដោយសមត្ថកិច្ច​បាន​បង្ហាញដីកាបញ្ជា​របស់លោក​សៀង​ សុខ​ ព្រះ​រាជ​អាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូងរាជធានីភ្នំពេញ ទទួលបទបញ្ជាផ្ទាល់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឲ្យនាំខ្លួនលោក ឡាយ វណ្ណៈ ឡើងទៅភ្នំពេញតាមសេនារិយោដែលបានកំណត់ ។


សរុប ជនសង្ស័យទាំង ៦ នាក់ ពាក់ព័ន្ធករណីឃាតកម្មដ៏អាថ៌កំបាំងលើស្រ្តីឈ្មោះ ចេវ សុវឌ្ឍនា រួមមាន៖

១) លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ,

២) លោក ឡាយ ណារិទ្ធ ស្នងការរងនគរបាលខេត្តតាកែវ ត្រូវជាបងប្រុស លោក ឡាយ វណ្ណៈ,

៣) ឈ្មោះ ​ចាន់ ​រី ​ភេទ​ស្រី ​ ភរិយា

៤) ប្តី​ឈ្មោះ ​ជឹម ​វុ​ធ ​ជា​អ្នកបំរើ​នៅផ្ទះ​នាង​ ចេ​វ ​សុ​វ​ឌ្ឍ​នា​, ​

៥) ឈ្មោះ​ មេន​ សម័យ ​អ្នកបើក​ឡាន​ឲ្យ​លោក ​ឡាយ ​វណ្ណៈ ​

៦) ​ឈ្មោះ ​តាក់ ​រតនា ​ជា​អ្នកបើក​ឡាន​ឲ្យ​លោក ​ឡាយ ​ណា​រិ​ទ្ធ ។


ករណីឃាតកម្មស្ត្រីស្រស់សោភាម្នាក់ ឈ្មោះ ចេវ សុវឌ្ឍនា អាយុ ៣៦ ឆ្នាំ បានកើតឡើងកាលពីថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០១៨ កន្លងទៅ ។


សូមបញ្ជាក់ថា ការសាកសួរដដែល ៗ របស់ព្រះរាជអាជ្ញារង សៀង សុខ នេះ ជាវិធីពន្យារពេល រង់ចាំបទបញ្ជាពីថ្នាក់លើដើម្បីសម្រេចរឿងក្តីដ៏ល្បីល្បាញនេះ ព្រោះរឿងក្តីនេះទាក់ទងនឹងអាយុជីវិតត្រកូល ហ៊ុន ទាំងមូល តុលាការមិនហ៊ានសម្រេចបែបណាទេ ហេតុនោះ រឿងក្តីនេះទើបស្មុគស្មាញ មិនអាចចប់បានងាយ ៗ ឡើយ ៕







Khmer Leaking News

Previous Post
Next Post

post written by:

0 ความคิดเห็น: