วันจันทร์ที่ 2 เมษายน พ.ศ. 2561

ខ្មែរ សុវណ្ណភូមិ ៖ អ្នកណាជាឃាតករពិតលើស្រីស្រស់ ចេវ សុឌ្ឍនា?​


អ្នកណាជាឃាតករពិតលើស្រីស្រស់ ចេវ សុឌ្ឍនា?​

លោក ខៀវ សុភ័ក្រ បានបញ្ជាក់កាលពីថ្ងៃទី៣០ មិនា ថា ឃាតករដៃដល់ផ្ទាល់គឺលោក ឡាយ វណ្ណៈ អតីតចៅហ្វាយខេត្ត តាកែវ និងមានអ្នករួមគំនិត៥នាក់ផ្សេងទៀត រួមមានទាំងលោក ឡាយ ណារិទ្ទ បងប្រុសរបស់លោក ដែលជាស្នងការរងខេត្តតាកែវផងដែរ។ តែសាច់រឿងដូចជាពិបាកទទួលយកបាន។ មូលហេតុគឺ៖

១. មានករណីអត្តឃាតបែបនេះពីមុនធ្លាប់កើតឡើងដែលគេគិតថាជាករណីឃាតកម្ម តែអាជ្ញធរមិនដែលសើររើស៊ើបអង្គេតឡើងវិញឡើយ។​ជាក់ស្តែងករណីលោក ឧកញ៉ា អ៊ុម ឆាយ ស្លាប់កាលពីឆ្នាំ២០០៧ ដោយកាលនោះខាងអាជ្ញាធរថាលោកធ្វើអត្តឃាតលោតពីបង្អួចប្រហែល កំពស់ ៣ ឬ៤ម៉ែត្រពីដីសំលាប់ខ្លួន តែធាតុពិតគេសង្ស័យថាជាករណីឃាតកម្ម ដោយលោកជាអ្នករកស៊ីគ្រឿងញៀន ហើយបែកការណ៍ ដោយមានមេធំនៅពីក្រោយ (អាចជា ហ៊ុន សែន)។ ជាការពិតវាមិនអាចស្លាប់ទេត្រឹមលោតពីឡៅតឿកំពស់ប៉ុណ្ណេះ។ រឿងនោះគ្មានអាជ្ញាធរណាស៊ើបឡើងវិញឡើយទោះសាច់ញាតិប្តឹង ឬអ្នកកាសែតចុះផ្សាយយ៉ាងណាក៏ដោយ។


២. បើស្រីស្រស់ ចេវ សុវឌ្ឍនា ជាស្រីស្នេហ៍លួចលាក់របស់លោក ឡាយ វណ្ណៈ មែន នោះវាដូចជារឿងឆោតល្ងង់ពេកហើយដែលជួលផ្ទះឲ្យនាងនៅក្បែរខ្លួន ព្រោះមិនខ្លាចរថភ្លើងបុកគ្នាទេឬ? លោក ឡាយ វណ្ណៈ មានប្រពន្ធជាកូនលោក ស៊ូ ភារិន្ទ ថែមទៀត រស់នៅទាំងគ្រួសារនៅខេត្តតាកែវ។ ជាពិសេសមិនខ្លាចមន្រ្តី ឬរាស្រ្តដឹងទេឬ?


៣. តាមស័ក្កិ លោក ឡាយ វណ្ណៈ ស័ក្កិ តូចជាងឪពុកនាង ចេវ សុវឌ្ឍនា ដែលមានផ្កាយ២ និងជាមនុស្សជំនិតរបស់លោក ស ខេង ថែមទៀត។ ស្រុកខ្មែរ និងក្នុងរបបស៊ីភីភី គេគោរពបុណ្្យស័ក្កិណាស់។ ដូច្នេះ លោក ឡាយ វណ្ណៈ មិនអាចហ៊ានបំពានកូនលោក ផ្កាយ២ បានទេ។ មួយមិញទៀត បើគិតតាមស័ក្កិនេះ គឺគ្រួសារ នាង ចេងវឌ្ឍនា មិនខ្លាចប្តឹងលោក ឡាយ វណ្ណៈ ទេ។ ពោលមានតែអ្នកសំលាប់មានបុណ្យស័ក្កិធំជាង និងមហាសែនធំទៀតផង។


៤. ពេលរបាយការណ៍ថានាង ចេវ សុវឌ្ឍនា ស្លាប់ដោយអត្តឃាត ខាងគ្រួសារសព បានបិទមាត់ជិតទាំងអស់ អត់មានអ្នកណាហ៊ាននិយាយ ឬហ៊ានប្តឹងឲ្យសើររើឡើយ ហើយទទួលយកដោយស្ងៀមស្ងាត់។ អ្វីដែលចំឡែកគេឃើញមានគណនីហ្វេសប៊ុកក្លែងក្លាយពីរ ដែលគេសន្និដ្ឋានថាអាចជាសាច់ញាតិរបស់នាង បែជាសរសេររឿងការស្លាប់នេះថាជារឿងឃាតកម្ម និងលើកហេតុផលនានាមកនិយាយ និងថ្លែងចង់បានយុត្តិធម៌ដោយប្រយោល។


៥. នៅពេលខាងបណ្តាញសង្គម ជាពិសេស ពួកយើង (មាន លោក ឆាំ ឆានី លោក ខ្មែរ សុវណ្ណភូមិ លោក ម៉ែន ណាត និងលោក ដា រាខាន់) បានវាយលុក ផ្សាយហើយផ្សាយទៀតថារឿងនេះជារឿងឃាតកម្ម ដោយដាក់ការសង្ស័យលើ ហ៊ុន ម៉ាណែត និងគ្រួសារខាងប្រពន្ធ ហ៊ុន ម៉ាណែត ពាក់ព័ន្ធ យ៉ាងគគ្រឹកគ្រេងក៏ខាង គ្រួសារសព នៅតែមិននិយាយ មិនប្តឹង និងនៅតែមិនប្តឹងរហូតមកដល់ពេលនេះ។ តែអ្វីដែលចំលែក បែជាខាងក្រសួងមហាផ្ទៃបោះសន្ទូចរំលងភ្នំចេញទៅស៊ើបអង្កេតដោយស្ងាត់ៗ ភ្លាមៗ ទោះគ្មានបណ្តឹងពីសមាជិកគ្រួសារសពក៏ដោយ។ ជារួមការណ៍នេះគួរទុកឲ្យស្នងការខេត្តតាកែវជាអ្នកស៊ើបអង្កេតឡើងវិញទើបត្រូវពើចង់សើររើ។ (បញ្ជាក់៖ កាលស្លាប់គឺលោកស្នងការរងអ្នកស៊ើបអង្កេត ដូច្នេះនៅលោក ស្នងការខេត្តអាចទទួលបន្ទុកស៊ើបអង្កេតឡើងវិញបានក្នុងករណីមិនប្រក្រតីបែបនេះ)។ ពោល តើនេះអាចជាទង្វើដើម្បីលាងសំអាតឲ្យអ្នកណាមួយដែរទេ?


៦. រឿងទំនាក់ទំនងស្នេហារបស់នាង គេបានលើកឡើងថា ហ៊ុន ម៉ាណែត ក៏មានស្នេហាលួចលាក់ជាមួយនាងផងដែរ។ ដូច្នេះ មានន័យថា នាងមានស្នេហាលួចលាក់ជាមួយបុរសពីរនាក់ក្នុងពេលតែមួយ។ អញ្ចឹង តើអ្នកណាជាឃាតករ?


៧. លោក ឡាយ វណ្ណៈ សារភាពថាមានទំនាក់ទំនងស្នេហា តែបដិសេធថាមិនបានសំលាប់នាង ខាង ស្នងការរង ក៏បានបដិសេធថាមិនបានសំលាប់ឬរួមគំនិត និងកំពុងស្រែករកយុត្តិធម៌នាពេលនេះ។ ដោឡែក លោក ខៀវ សុភ័ក្រ និងក្រុមកូនចៅ ហ៊ុន ម៉ាណែត បានផ្សាយព្រោងព្រាតថាលោក ឡាយ វណ្ណៈ គឺជាឃាតកររួចស្រេចយ៉ាងសុះសាយទៅហើយទាំងតុលាការមិនទាន់កាត់ក្តីឬការសាកសួរមិនទាន់បានបញ្ចប់។ ដូច្នេះ តើរឿងនេះអាចគួរឲ្យសង្ស័យទេ? តើអ្នកណាជាឃាតករ និងដើម្បីលាងសំអាតអោយអ្នកណា?


៨. ចង់ដឹងច្បាស់យកកូនតូចចុងក្រោយធ្វើ DNA មើលទៅ។ លើសពីនេះ បើរឿងនេះលោក ឡាយ វណ្ណៈ អ្នកធ្វើ ម្ល៉េះក្រោយនាងស្លាប់ជឿថាអ្នកតាកែវមិនថាមិនដឹង ហើយបិតមាត់ស្ងាត់ឈឹងអញ្ចឹងទេ។ ពោល មានតែអ្នកផ្សេងហើយធំដែលសូម្បីតែគ្រួសារសពក៏បិទមាត់មិនហ៊ានប្តឹង ឬនិយាយប្រាប់គេថាកូនខ្លួនមានទំនាក់ទំនងជាមួយដែរ។

ជារួម ខ្មែរ សុវណ្ណភូមិ មានតែប៉ុណ្ណឹង ទុកជូនបងប្អូនពិចារណា និងវិនិច្ឆ័យចុះថាអ្នកណាជាឃាតករពិត។



ប្រភព៖ ខ្មែរ សុវណ្ណភូមិ
Previous Post
Next Post

post written by:

0 ความคิดเห็น: