សំណើចសង្ក្រាន្តឆ្នាំថ្មី២០១៨៖ ហ៊ុន សែន គំរាមដាក់ឡានក្រុង២០០ គ្រឿងដឹកឥតគិតថ្លៃ បើឯកជនដំឡើងថ្លៃ (ព្រោះប្រទេសឥតច្បាប់ និងមានរដ្ឋាភិបាលបាលព្រៃទីងមោងប៉ុនណោះ!)
សំណើចសង្ក្រាន្តឆ្នាំថ្មី២០១៨៖ ហ៊ុន សែន គំរាមដាក់ឡានក្រុង២០០ គ្រឿងដឹកឥតគិតថ្លៃ បើឯកជនដំឡើងថ្លៃ (ព្រោះប្រទេសឥតច្បាប់ និងមានរដ្ឋាភិបាលបាលព្រៃទីងមោងប៉ុនណោះ!)
លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន កាលពីថ្ងៃអង្គារបានគំរាមទៅដល់ក្រុមហ៊ុនដឹកជញ្ជូនឯកជន ដែលបង្កើនតម្លៃក្នុងអំឡុង ថ្ងៃបុណ្យចូលឆ្នាំខ្មែរថា រដ្ឋាភិបាលនឹងផ្ដល់រថយន្តក្រុង ២០០ គ្រឿងសម្រាប់ប្រជាជននៅទីក្រុងភ្នំពេញត្រូវធ្វើដំណើរទៅខេត្តដោយមិនគិតប្រាក់នៅឆ្នាំក្រោយប្រសិនបើក្រុមហ៊ុនឯកជនបន្តបង្កើនតម្លៃ។
លោកនាយករដ្ឋមន្ដ្រីរួមទាំងសាលារាជធានីភ្នំពេញបានដាក់រថយន្តក្រុង ៦០ គ្រឿងសម្រាប់ការដឹកជញ្ជូនដោយមិនគិតប្រាក់នៅតាមបណ្ដោយផ្លូវជាតិចំនួន ៥ ខ្សែក្នុងអំឡុងចូលឆ្នាំខ្មែរដែលនឹងចាប់ផ្តើមពីថ្ងៃទី ១២ ស្អែកនេះទៅ។
លោក ហ៊ុន សែន បានថ្លែងកាលពីម្សិលមិញថា៖ «នេះជាឆ្នាំសាកល្បង ដើម្បីដាក់ឲ្យដំណើរការរថយន្តក្រុងចាប់ពីថ្ងៃ ១២ ដល់ទី ១៨ យើងដកបទពិសោធ តើក្រុមហ៊ុនដឹកជញ្ជួនឡើងថ្លៃទៀតអត់ បើនៅតែហ៊ានដំឡើងថ្លៃទៀត ឆ្នាំក្រោយដាក់រថយន្តក្រុង ២០០ គ្រឿងដឹកហ្មងនឹងធ្វើឲ្យក្រុមហ៊ុនដាច់ជើង ព្រោះនិយាយអត់ស្តាប់គ្នា»។
លោកបន្តថា៖ «ពេលហ្នឹងយើងប៉ាវយកហ្មង ហើយផ្លូវហ្នឹងជាផ្លូវរបស់រដ្ឋ រដ្ឋដាក់ឡានប៉ុណ្ណឹងសិន ដើម្បីជួយសម្រួលដល់អ្នកដែលមានប្រាក់ចំណូលទាប គ្មានប្រាក់ធ្វើដំណើរ»។
អ្នកស្រី ប៉ែន សុធារី អ្នកគ្រប់គ្រងនៅក្រុមហ៊ុន សេវាតាក់ស៊ីឯកជន មេគង្គ អ៊ិចប្រេស បានស្វាគមន៍នឹងការប្រកាសនេះ និងថ្លែងថាក្រុមហ៊ុនមិនបានដំឡើងតម្លៃរបស់ខ្លួនក្នុងរយៈពេល ២ ឆ្នាំកន្លងមកនេះ។
អ្នកស្រីបានថ្លែងថា៖ «សេវានេះល្អសម្រាប់ប្រជាជនដែលកំពុងស្វែងរកការជិះដោយមិនគិតប្រាក់ទៅស្រុកកំណើតរបស់ពួកគេ»។ អ្នកស្រីបន្តថា៖ «វានឹងមិនប៉ះពាល់ដល់ពួកយើងនោះទេ យើងមានអតិថិជនដែលតែងតែគាំទ្រដល់ពួកយើង និងចង់បានសេវារបស់យើង»។
អ្នកស្រី ប៉ែន សុធារី បានឲ្យដឹងកាលពីពេលកន្លងមកថា ក្រុមហ៊ុនបានបង្កើនតម្លៃ ដោយសារតែការកកស្ទះចរាចរណ៍ក្នុងអំឡុងថ្ងៃបុណ្យជាតិដែលបានបណ្ដាលឲ្យមានការប្រើប្រាស់ប្រេងសាំងច្រើន ហើយបុគ្គលិកត្រូវទទួលប្រាក់បន្ថែមម៉ោងធ្វើការងារក្នុងអំឡុងរដូវបុណ្យ។
អ្នកស្រីបានបន្ថែមថា៖ «ប្រសិនបើរដ្ឋាភិបាលមើលទៅតម្លៃប្រេងសាំងនោះតម្លៃសំបុត្រនឹងមិនបង្កើននោះទេ»។
តំណាងនៅក្នុងក្រុមហ៊ុនដឹកអ្នកដំណើរភ្នំពេញសូរិយា និងក្រុមហ៊ុន កាពីតូល ដែលជាក្រុមហ៊ុនរថយន្តក្រុងធំ ២ ផ្សេងទៀតនៅទីក្រុងភ្នំពេញបានបដិសេធធ្វើអត្ថាធិប្បាយកាលពីម្សិលមិញ៕
ប្រភព៖ Phnom Penh Post
0 ความคิดเห็น: