អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ប្ដេជ្ញាថានឹងចូលរួមការបោះឆ្នោតជាតិខាងមុខឲ្យបាន -CNRP vow to join election 2018
លោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិ កាលពីថ្ងៃទី១៤ មេសា ប្ដេជ្ញាថា គណបក្សសង្គ្រោះជាតិនឹងចូលរួមបោះឆ្នោតបាន ពីព្រោះថា របបលោក ហ៊ុន សែន មិនអាចបោះឆ្នោតដែលគ្មានដៃគូ ប្រហាក់ប្រហែលចូលរួមប្រកួតបានទេ ដោយសារសហគមន៍ អន្តរជាតិ កំពុងតែ ឃ្លាំមើលការអនុវត្តរបស់លោក ហ៊ុន សែន បើមិនដូច្នោះទេ ប្រទេសម្ចាស់ជំនួយ សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក និងបិទការលើកលែងពន្ធផលិតផលរបស់កម្ពុជា ជាមិនខាន។
លោក សម រង្ស៊ី មានប្រសាសន៍ទៅកាន់អ្នកគាំទ្រនៅប្រទេសជប៉ុនថា របបរបស់លោក ហ៊ុន សែន ដឹកនាំប្រទេសបច្ចុប្បន្ននេះ មិនខុសពី របប ប៉ុល ពត នោះទេ តែយ៉ាងនេះក្ដី លោក សម រង្ស៊ី មានជំនឿថា កម្ពុជានឹងមានដំណោះស្រាយ នយោបាយក្នុងពេលឆាប់ៗនេះ ព្រោះថា របបលោក ហ៊ុន សែន មិនអាចនៅឯកោដឹកនាំប្រទេសតែឯងបានទេ ព្រោះថាកម្ពុជាត្រូវការប្រទេសផ្សេងៗទៀតជាមិត្ត ពិសេសកម្ពុជា នៅតែពឹងលើជំនួយ និងទីផ្សារអន្តរជាតិ ដើម្បីដកដង្ហើមសេដ្ឋកិច្ចបាន។
លោក សម រង្ស៊ី បន្ថែមថា លោក ហ៊ុន សែន កំពុងតែធ្វើនយោបាយ ប្រជាភិថុតិ លើយុវជន និងកម្មកររោងចក្រ ដែលលោក ដឹកនាំមិនល្អ ធ្វើឲ្យរោងចក្រមួយចំនួន បង្ខំចិត្តបិទទ្វារ ហើយលោក ហ៊ុន សែន ចេញមុខផ្ដល់លុយឲ្យកម្មករម្នាក់បន្តិចបន្តួចនោះ មិនអាចធានា និរន្តរភាព សេដ្ឋកិច្ចរបស់ក្រុមគ្រួសាររបស់កម្មករបានយូរអង្វែងឡើយ៕
ប្រភព៖ វិទ្យុអាស៊ីសេរី
0 ความคิดเห็น: