วันจันทร์ที่ 26 มีนาคม พ.ศ. 2561

នៅទីបំផុតរឿងខ្ញាចខ្ញាំខាំជាំរបស់អាជួបខាំ ក៏ធ្លាយចេញពីមាត់នារីសក្កដា សារភាពថា ត្រូវលោកហ៊ុន ម៉ានី ខាំមែនទែន !


ស៊ិន សក្កដា សារភាពថា ហ៊ុន ម៉ានី ខាំមែន

ស៊ិន សក្កដា តារាសម្តែងម្នាក់ក្នុងចំណោមតារា និងស្ត្រីដ៏ទៃទៀតដែលត្រូវ ហ៊ុន ម៉ានី ខាំ ហើយត្រូវមហាជនជឿថា ពួកនាងៗមានលួចលាក់ស្នេហាជាមួយ ហ៊ុន ម៉ានី ។

ថ្ងៃនេះ ស៊ិន សក្កដា បានបកស្រាយទាក់ទងនឹងស្នាមខាំរបស់នាង នៅក្នុងថ្ងៃខួបកំណើត ហ៊ុន ម៉ានី ដោយនាងនិយាយថា ហ៊ុន ម៉ានី​ ខាំលេង ហើយខាំទាំងប្រុសទាំងស្រី ។


នៅក្នុងគណនី Facebook របស់នាងបានរៀបរាប់ថា “កាលពីឆ្នាំមុន ក្នុងកម្មវិធីខួបកំណើតឯកឧត្ដម ហ៊ុន ម៉ានី គាត់ខាំលេងទេ គាត់ខាំទាំងប្រុសទាំងស្រី ហើយគាត់កំប្លែងលេងដាក់មនុស្សគ្រប់ៗគ្នា ខ្ញំមានសាក្សីជាច្រើន តែអ្នកដែលមានគំនិតស្មោគគ្រោកវាយប្រហារមិនគិតពីកិត្តិយសខ្ញុំ ។ ខ្ញំមិនបានធ្វើអ្វីខុស ខ្ញុំមិនខ្លាចឡើយ ខ្ញុំនឹងរកភាពស្អាតស្អំរបស់ខ្ញុំមកវិញ ។ នេះជារូបភាពកាលពីថ្ងៃខួបកំណើតរបស់គាត់ ហើយខ្ញុំសូមបដិសេធទុកជាមុនបើមានរូបភាពណាផ្សេងពីនេះ។ ពួកមនុស្សតរិច្ឆាន កាឡៃ និងបង្ខូចកិត្តិយសខ្ញុំ បានគ្រប់បែបយ៉ាងដើម្បី បំពេញសេចក្តីសំរេច ដ៏ស្មោគគ្រោគរបស់ពួកគេ ។”

ដើម្បីបង្ហាញមហាជនឲ្យបានជ្រាប និងងាយវិនិច្ឆ័យថា តើទំនាក់ទំនងរវាង ស៊ិន សក្កដា និង ហ៊ុន ម៉ានី មិនពាក់ពន្ធ័ក្នុងរឿងស្នេហាឬយ៉ាងណា ឆាំ ឆានី សូមផ្សាយឡើងវិញនូវឆាតរបស់ ស៊ិន សក្កដា និង ហ៊ុន ម៉ានី ដូចខាងក្រោម៖


សារឆ្លងឆ្លើយ រវាង សិន សក្កដា និង ហ៊ុន ម៉ានី 27 11 2017 12:45am

ហ៊ុន ម៉ានី៖ សុំទោស ខាំច្រើន ព្រោះចង់ខាំយូរហើយ

ស៊ិន សក្កដា៖កាដូសំរាប់បង តែចង់និយាយថាឈឺ

ហ៊ុន ម៉ានី៖ ខ្លាចថាមិនឈឺតា sorry ណា ចង់ខាំយូរហើយ ។ sorry Sak មានបំណងយូរហើយ
ស៊ិន សក្កដា ផ្ញើររូបជាំដៃមួយសន្លឹកទៅអោយ ម៉ានី


ហ៊ុន ម៉ានី៖ អូម៉េចចឹង នាក់ណាគេចិត្តដាច់ចឹង

ស៊ិន សក្កដា៖ អោយតែបងបានសប្បាយចិត្តក្នុងថ្ងៃនេះ ឈឺបន្តិចបន្តួច មិនសំខាន់។

ហ៊ុន ម៉ានី៖ ហឹម...sorry ណា។ សារភាព ចង់ខាំមែន។

ស៊ិន សក្កដា៖ ជូនពរថ្ងៃកំណើតរីករាយ សូមបងប្រធាន ទទួលបានជោគនិងជ័យគ្រប់កិច្ចប្រត្យក្ស។

ហ៊ុន ម៉ានី៖ អូ sorry យប់មិញខាំមែន អរគុណ សាក់។

ស៊ិន សក្កដា៖ ខ្ញុំបានលាបប្រេងកូលារួចហើយ អស់អីហើយបង។

ហ៊ុន ម៉ានី៖ sorry ម្តងទៀត។


30 11 2017 7:21pm ស៊ិន សក្កដា ផ្ញើររូបថតជាំដៃមួយសន្លឹកទៅអោយ ម៉ានី

ហ៊ុន ម៉ានី៖ wow ស្អាតម្លេះ ស្អាតដោយសារស្នាមខាំ។

ស៊ិន សក្កដា៖ សើច....មកដល់កន្លែងថត គេសួរគ្រប់គ្នា រឿងនេះតួស្រីជាំដៃ។

ហ៊ុន ម៉ានី៖សុំទោសម្តងទៀត បើនៅជិតច្រឡំខាំម្តងទៀត

ស៊ិន សក្កដា៖ សើច

យ៉ាងណាក៏ដោយ ឆាំ ឆានី សូមជូនពរ ស៊ិន សក្កដា និងស្ត្រីដែលមានឈ្មោះក្នុងសារបែកធ្លាយ ហ៊ុន ម៉ានី ជួបសំណាងល្អ សូមកុំឲ្យប្រទះគ្រោះកាចដូច អ្នកស្រី ពិសិដ្ឋ ពិលីកា កញ្ញា ទូច ស៊ុននិច អ្នកស្រី តាត ម៉ារីណា កញ្ញា ពៅ បញ្ញាពេជ្រ និងអ្នកស្រី ចេវ សុវឌ្ឍនា ជាដើម ៕




ប្រភព៖ Chham Chhany
Previous Post
Next Post

post written by:

0 ความคิดเห็น: