អុញនោះ! បែកធ្លាយរឿងភ្ញាក់ផ្អើលពិភពលោក តាមប្រភពព័ត៌មានផ្ទៃក្នុងច្បាស់ការណ៍បង្ហើបថា សម្តេចសែនជោរប្រើលុយជាតិបញ្ជូនកម្លាំងពិសេសទៅធ្វើបាតុកម្មប្រឆាំងបាតុករខ្មែរនៅអូស្រ្តាលី!
យោងតាមប្រភពព័ត៌មានផ្ទៃក្នុងច្បាស់ការណ៍ បានអោយដឹងយ៉ាងដូច្នេះថា បែកធ្លាយហើយ៖ តេជោ បាយលុយជាតិ បញ្ជូនកម្លាំងទៅវាយពលរដ្ឋខ្មែរនៅអូស្ត្រាលី
នេះជាសារទាំងស្រុងពីមន្ត្រីម្នាក់នៅក្រសួងការបរទេសផ្ញើរមក ឆាំ ឆានី នៅថ្ងៃនេះ 2/3/2018 ដោយសុំមិនបញ្ចេញឈ្មោះ៖ ក្រសួងការបរទេសដកថវិកា ២ពាន់លានរៀល សម្រាប់ក្រុមយុវជន (ម៉ាណែត នី និត) ចំនួន១០០នាក់ ដើម្បីថ្លៃធ្វើដំណើរ ហូបចុក ស្នាក់នៅ ក្នុងប្រទេសអូស្ត្រាលី ។
ការងារស្នូលរបស់ក្រុមនេះគឺ បាតុកម្ម ប្រឆាំងក្រុមបាតុករខ្មែរ នៅអូស្ត្រាលី ក្នុងឱកាសសម្តេច ទៅចូលរួមប្រជុំ ដោយប្រើល្បិចចូលរួមជាមួយក្រុមបាតុករខ្មែរ អូស្ត្រាលី បង្កើតជាបញ្ហាដល់ខ្មែរអូស្ត្រាលី នេះជាផែនការណ៍របសក្រុមបងធំទាំងបួន ហ៊ុន សែន ហ៊ុន ម៉ាណែត ហ៊ុន ម៉ានី និង ហ៊ុន ម៉ានិត ។
សូមរំលឹកថា កាលពីថ្ងៃ 24/2/2018 ឆាំ ឆានី បានទទួលពត៌មានច្បាស់ការមួយពីអ្នករស់នៅប្រទេសអូស្ត្រាលីដែលស្និទ្ធនឹង ហ៊ុន ម៉ាណែត បានបង្ហេីបឲ្យដឹងថា ហ៊ុន ម៉ាណែត បានបញ្ជាមេបណ្តាញឈ្មោះ ម៉េង មុខរបរលក់នំបុ័ងនៅទីក្រុងស៊ីដនី ឲ្យដេីរប្រមូលមនុស្សទៅគាំទ្រ ហ៊ុន សែន ក្នុងពេលកិច្ចប្រជុំអាស៊ាន អូស្ត្រាលី ដោយក្នុងម្នាក់ៗទទួលបានទឹកប្រាក់ចំនួន៦០០ដុល្លារសហរដ្ឋអាមេរិក ។
ប្រភពបញ្ជាក់ថា ថ្ងៃទី១៧-១៨ មិនា ២០១៨ ខាងមុខនេះ ហ៊ុន សែន នឹងទៅអូស្ត្រាលី ហើយគាត់និងជួលគេឲ្យមកទទួលគាត់ ក្នុងម្នាក់ទទួលបាន៦០០ដុល្លារ ចំពោះមេខ្យល់ដែលបបួលគេទៅបានចាប់ពី ៥នាក់ ទៅ៦នាក់ ហ៊ុន សែន នឹងថែមឲ្យ ១៥០ដុល្លារទៀត ក្នុងនោះមាន freeសណ្ឋាគារ ម្ហូបអាហារ និងច្រៀងរាំលេងសប្បាយទៀតផងដែរ ។
ដោយក្តីបារម្ភពីសុវត្ថិភាពបងប្អូនបាតុករខ្មែរនៅអូស្ត្រាលី និងបញ្ជៀសនូវភាពអាម៉ាសនៃប្រជាជាតិខ្មែរនៅលើទឹកដីនៃប្រទេសអូស្ត្រាលី ដែលបង្ករហឹង្សារខ្មែរ និងខ្មែរ ដោយរបប ហ៊ុន សែន ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានស្នើរដល់រដ្ឋាភិបាលអូស្រ្តាលីឲ្យបដិេសធវត្តមាន ហ៊ុន សែន ក្នុងកិច្ចប្រជុំកំពូលអាស៊ាន អូស្ត្រាលី ។
ចំណែក ពលរដ្ឋខ្មែរនៅអូស្ត្រាលី ក៏បានជូនដំណឹងទៅអាជ្ញាធរនៃរដ្ឋាភិបាលអូស្ត្រាលីរួចហើយដែរ ពីការប៉ុនប៉ងប្រើហឹង្សារ តាមវ៉ៃដល់ផ្ទះ របស់ ហ៊ុន សែន ។
គម្រោងនៃការធ្វើដំណើររបស់ ហ៊ុន សែន ទៅចូលរួមប្រជុំកំពូលអាស៊ាន អូស្ត្រាលី នាថ្ងៃ ១៧ - ១៨ មិនា ២០១៨ ខាងមុខនេះ យើងសង្កេតឃើញថា មានប្រតិកម្មខ្លាំងពីមជ្ឈដ្ឋាននានា រួមទាំងមន្ត្រីក្រសួងការបរទេស និងតំណាងរាស្ត្រអូស្ត្រាលីផងដែរ ព្រោះតែ ហ៊ុន សែន គម្រាមតាមវ៉ៃពលរដ្ឋខ្មែរ សញ្ជាតិអូស្ត្រាលី ដល់ផ្ទះ នៅមុនពេលធ្វើដំណើរទៅ ៕
ប្រភព៖ Chham Chhany
0 ความคิดเห็น: