วันศุกร์ที่ 30 มีนาคม พ.ศ. 2561

ទីបំផុតក៏បែកធ្លាយការពិតហើយរឿងឃាតកម្មអ្នកស្រីរូបស្រស់សោភា ចេវ សុវឌ្ឍនា មានអ្នកសមគំនិតដល់ទៅ ៨ នាក់ និងអ្នកបញ្ជាសម្លាប់ម្នាក់ !


ត្រកូល ហ៊ុន រកឃាតករ និងអ្នកនៅពីក្រោយសិប្បនិម្មិត ក្នុងរឿងធ្វើឃាដអ្នកស្រី ចេវ សុវឌ្ឍនា ជិតបានហើយ

Fresh News បានផ្សាយនៅល្ងាចថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ ថា នៅទីបំផុត ក្រោយការជជីកសួរនាំអស់រយៈពេល២ថ្ងៃមកនេះករណីស្ដ្រីស្រស់សោភា វ័យ៣៦ឆ្នាំ ចេវ សុវឌ្ឍនា ដែលត្រូវបានគេប្រទះឃើញ ចងកសម្លាប់ខ្លួននៅក្រុងដូនកែវនោះ បានលេចចេញពីពន្លឺបណ្ដើរៗហើយនោះគឺករណីនេះមិនមែនជាអំពើអត្តឃាតនោះទេ គឺវាជាអំពើឃាតកម្ម។

តាមចម្លើយសារភាពត្រូវបានលេចចេញពីជនពាក់ព័ន្ធមួយចំនួន ក្នុងចំណោមមនុស្សទាំង៨នាក់ ក្នុងនោះមានទាំងលោក ឡាយ ណារិទ្ធ ស្នងការរងនគរបាល ខេត្តតាកែវ ជាបងប្រុសលោក ឡាយ វណ្ណៈ ក៏បានសារភាពប្រាប់សមត្ថកិច្ចរួចហើយដែរ។



Fresh News បញ្ជាក់ថា ករណីនេះជនពាក់ព័ន្ធមួយចំនួន បានសារភាពអស់ហើយ ប៉ុន្តែមិនទាន់ដឹងច្បាស់ថាអ្នកណាជាអ្នកបញ្ជា​។ សមត្ថកិច្ចកំពុងជជីកសួរនាំ តើនរណាជាមេក្លោងនៅក្រោយខ្នងអំពើឃាតកម្ម ជាអ្នកឲ្យសម្លាប់ស្ដ្រីរងគ្រោះ។

ដំណើរការសួរនាំទៅលើមនុស្សទាំង៨នាក់ រួមមាន៖ ស្នងការរង លោក ឡាយ ណារិទ្ធ, នគរបាលបច្ចេកទេស និងនគរបាលព្រហ្មទណ្ឌក្រុងដូនកែវ បាននិងកំពុងបន្ដដើម្បីឈានទៅដល់ការបំបែកអំពើឃាតកម្ម ដ៏កក្រើកនៅតាមបណ្ដាញសង្គមមួយនេះ។


ការសើរើករណីឃាតកម្មឡើងវិញនេះត្រូវបានប្រភពពីក្រសួងមហាផ្ទៃហៅថា ជាការរៀបឆាកចាប់ឃាតករ និងអ្នកបញ្ជាសិប្បនិម្មិត ឲ្យទទួលទោសជំនួស ពេជ្រ សោភ័នឪពុកក្មេក ហ៊ុន ម៉ាណែត ដែលជាអ្នកនៅពីក្រោយឃាតករ និងជួយលាងអំពើថោកទាបរបស់ ហ៊ុន ម៉ាណែត ដែលជាប់ពាក់ពន្ធ័ក្នុងរឿងស្នេហាលួចលាក់ជាមួយអ្នកស្រី ចេវ សុវឌ្ឍនា ប៉ុណ្ណោះ ។


ប្រភពបញ្ជាក់ថា “ឡាយ​ វណ្ណៈ​ នៅកន្លែង​ងាប់ ធ្វើក៏​ខុស​ មិនធ្វើក៏ខុស ។ ឆាយ​ សាវុធ្ធ​ ជាមេប៉ូលីសខែត្រ​ ដែលចង់​បានមុខ​បានមាត់​ ហួសពីអ្វី​ដែលខ្លួន​ត្រូវបាន។

ស​ ខេង​ ជាមនុស្ស​ដែល​មានគុណធម៌​ល្អ​ជាងគេ​ ទាំង​ក្នុង​បក្ស​ និង​ក្នុង​រដ្ឋាភិបាល​ ហើយ​ឪពុក​ ចេវ​ សុវឌ្ឍនា​ ជាកូន​ចៅ​ ស​ ខេង។ ដូច្នេះ​រឿងនេះ​ មិនចប់ងាយៗ​ទេ។

ពេលនេះ​ តេជោ​ កំពុង​តែ​ឈឺក្បាល​ខ្លាំង​ហើយ​ ថាតើត្រូវ​ អោយ​ ស​ ខេង​ បន្ត​កាត់ទោស​ ពេជ្រ​ សោភ័ន​ ឪក្មេក​ម៉ាណែត​ ឬ​បញ្ឈប់ត្រឹមហ្នឹង? បើបញ្ឈប់​ត្រឹមហ្នឹង​ តើឪពុក​ ចេវ​ សុវឌ្ឍនា​ ព្រមដែរទេ?"

សូមបញ្ជាក់ថា បន្ទាប់ពីករណីឃាតកម្មអ្នកស្រី ចេវ សុវឌ្ឃនា រំលងបានជិត១ខែ ឆាំ ឆានី បានទទួលសារពីមន្ត្រីក្រសួងមហាផ្ទៃ ដែលជាប្រភពដដែលនេះ ហើយ ឆាំ ឆានី សូមផ្សាយឡើងវិញដូចតទៅ ៖


ច្បាស់ហើយ៖ អ្នកពាក់ពន្ធ័ អ្នកបញ្ជាសម្លាប់ និងអ្នកបញ្ជាឲ្យបិទការស៊ើបអង្កេត ករណីឃាតកម្មអ្នកស្រី ចេវ សុវឌ្ឃនា

ស្ត្រីឈ្មោះ ចេវ សុវឌ្ឍនា អាយុ៣៦ឆ្នាំ អតីតមន្ត្រីពិធីការនៅរដ្ឋសភា និងជាសមាជិកក្នុងក្រុមយុវជន ហ៊ុន ម៉ាណែត ទទួលបន្ទុកលើការងារពង្រីកចលនាយុវជននៅក្រៅប្រទេស ដែលរបបកុម្មុយនីស្ត ហ៊ុន សែន ហៅថាក្រុមអង្គការចាត់តាំង ត្រូវបានឃាតករធ្វើឃាតនៅក្នុងផ្ទះវីឡាមួយនៅ​ចំណុច​ភូមិ​ផ្សារ​តា​កោរ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ កាលពី​យប់ម៉ោង១៩ និង​៣០​នាទី ថ្ងៃ​ទី​២៦ មក​រា ឆ្នាំ២០១៨ ហើយត្រូវប៉ូលីខេត្តតាកែវ បំភ្លៃ កាឡៃ ថាជាករណីចងកសម្លាប់ខ្លួននោះ ពេលនេះត្រូវបានលាតត្រដាងការពិតហើយ ។

មន្ត្រីក្នុងក្រសួងមហាផ្ទៃម្នាក់បានផ្ញើរសារមក ឆាំ ឆានី ដែលមានសំណៅដើមដូចតទៅ៖ “ ហ៊ុនម៉ា ណែត​ មិនមែនជាអ្នកសម្លាប់ទេ​ តែ​ ហ៊ុន​ ម៉ាណែត​ ជាមូលហេតុ​នៃ​ការស្លាប់​របស់​លោក​ស្រី​ ចេវ​ សុវឌ្ឍនា ។

តាម​របាយការណ៍​សម្ងាត់​របស់​លោក​ ឆាយ​ សាវុទ្ធ​ ហៅ​ សុង​ អ្នក​បញ្ជានៅ​ពីក្រោយ​គឺ​ឯកឧត្តម​ ពេជ​ សោភ័ន​ អតីត​ជំនាញការ​វៀត​ណាម​ ជាឪពុករបស់លោកស្រី​ ពេជ​ ច័ន្ទកែវមុនី ប្រពន្ធ​របស់​ ហ៊ុន ម៉ាណែត​ បច្ចុប្បន្ន​ជា​រដ្ឋលេខា​ធិការ​ក្រសួង​ការងារ ។


ពេល​នេះ​សម្តេច​ ប៊ុន​ រ៉ានី​ បាន​បញ្ជា​លោកស្រី​ សុខា​ ឲ្យបញ្ជូន​កម្លាំង​តាមការពារ​កូនៗ​របស់​លោកស្រី​ ចេវ​ សុវឌ្ឍនា​ ដែល​ត្រូវ​ជាចៅ​របស់​គាត់​ផងដែរ ។

អ្នកដែល​ជួយកូន​សម្តេច​ កូន​ប្រសារ​សម្តេច​ ភាគ​ច្រើន​គឺ​សុទ្ធ​តែគ្មាន​សំណាង​ល្អទេ​ ពេល​នេះ​ ឪពុក​ម្តាយ​ របស់​ក្រុមយុវជន​ និង​ក្រុមយុវជន​ ដក​ខ្លួន​ចេញ​ពី​ ក្រុម​ត្រកូលហ៊ុន​ បណ្តើរៗ​ហើយ “ ។

តាមរយះនៃសារនេះ បានបញ្ជាក់យ៉ាងច្បាស់ថា ហ៊ុន ម៉ាណែត គឺជាប្តីមិនបានរៀបការរបស់អ្នកស្រី ចេវ សុវឌ្ឍនា ហើយ ពេជ សោភ័ណ ជាជំនាញការយួន ដែលត្រូវជាឪពុកក្មេក ហ៊ុន ម៉ាណែត ជាអ្នកបញ្ជាឲ្យឃាតករសម្លាប់អ្នកស្រី ចេវ សុវឌ្ឍនា ។


ប្រភពបន្ថែមថា ករណីឃាតកម្មនេះ ហ៊ុន សែន និង ប៊ុន រ៉ានី ដឹងច្បាស់ ហើយអ្នកដែលបញ្ជាឲ្យអាជ្ញាធរប៉ូលីសបិទការស៊ើបអង្កេតគឺ ប៊ុនរ៉ានី ហ៊ុនសែន ដោយ ប៊ុនរ៉ានី ហ៊ុនសែន យកលេសនិយាយថា ខ្មោចងាប់ហើយ ទោះជាស៊ើបអង្កេតដល់ណាក៏មិនរស់ឡើងវិញដែរ ។

សូមបញ្ជាក់ថា អ្នកស្រី ចេវ សុវឍ្ឍនា មានឪពុកជាឧត្តមសេនីយ៍ផ្កាយពីរឈ្មោះ ចេវ សារ៉េន តែទោះជាឪពុកមានបុណ្យសក្តិផ្កាយពីរលើស្មារក៏ដោយ ក៏គ្មានសមត្ថភាពការពារ និងរកយុត្តិធ៌មឲ្យកូនស្រីបានដែរ ព្រោះករណីឃាតកម្មនេះជាស្នាដៃនៃការរៀបចំរបស់ជំនាញការយួន ពេជ សោភ័ណ និងមានការគាំទ្រពីក្រុមឃាតករកញ្ជះយួន ហ៊ុន សែន ប៊ុន រ៉ានី ។


កំណត់សម្គាល់៖ ក្រុមយុវជនរបស់ ហ៊ុន ម៉ាណែត និង ហ៊ុន ម៉ានី ដែលមានរូបស្រស់ស្អាត តែងរងនូវការធ្វើទារុណកម្មផ្លូវភេទយ៉ាងធ្ងន់ធ្ងររហូតស្លាប់បាត់បង់ជីវិត ពីសំណាក់ ហ៊ុន ម៉ាណែត និង ហ៊ុន ម៉ានី តែអ្នករងគ្រោះ មិនដែលទទួលបានយុត្តិធ៌មឡើយ ៕

ប្រភព៖ Chham Chhany


Previous Post
Next Post

post written by:

0 ความคิดเห็น: