วันพฤหัสบดีที่ 15 มีนาคม พ.ศ. 2561

ក្ដៅៗ៖ សហភាពអឺរ៉ុប(EU)បញ្ជាក់ជាថ្មី នូវការទាមទារអោយមានការដោះលែងមេដឹកនាំគណបក្សប្រឆាំង លោក កឹម សុខា ជាបន្ទាន់! (នេះអាចជាការព្រមានចុងក្រោយផងដែរមុននឹងប្រកាស​ដាក់ទណ្ឌកម្មធ្ងន់បំផុតមកលើរបបភ្នំពេញ)


“សហភាពអឺរ៉ុបទាមទារដោះលែងមេដឹកនាំគណបក្សប្រឆាំង លោក កឹម សុខា ជាបន្ទាន់!”

សេចក្តីថ្លែងការណ៍របស់សហភាពអឺរ៉ុប ថ្លែងទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សសហប្រជាជាតិ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ ៖

សហភាពអឺរ៉ុបនៅតែព្រួយបារម្ភយ៉ាងជ្រាលជ្រៅ អំពីការបន្តធ្លាក់ដុនដាបធ្ងន់ធ្ងរនៃស្ថានភាពនយោបាយ និងសិទ្ធិមនុស្សនៅប្រទេសកម្ពុជា និងការសង្កត់សង្កិនរិតតែខ្លាំងឡើងទៅលើគណបក្សប្រឆាំង សង្គមស៉ីវិល និងប្រព័ន្ធផ្សព្វផ្សាយ។

សហភាពអឺរ៉ុបបញ្ជាក់ជាថ្មី នូវការទាមទារអោយមានការដោះលែងជាបន្ទាន់នៃមេដឹកនាំគណបក្សប្រឆាំង កឹម សុខា។

ការរំលាយដោយបង្ខំនៃគណបក្សប្រឆាំងដ៏សំខាន់ គឺ គណបក្សសង្រ្គោះជាតិ គឺជាជំហានដ៏សំខាន់មួយដែលឃ្លាតឆ្ងាយពីវិថីពហុនិយម និងលទ្ធិប្រជាធិបតេយ្យ ដែលត្រូវបានចែងកំណត់នៅក្នុងរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា។

សហគភាពអឺរ៉ុមបញ្ជាក់ជាថ្មីថា ដំណើរការមួយដែលគណបក្សប្រឆាំងដ៏សំខាន់ត្រូវបានផាត់ចេញតាមទំនើងចិត្ត គឺ “មិនស្របច្បាប់ឡើយ”។

សហភាពអឺរ៉ុបបញ្ជាក់ជាថ្មី នូវការទាមទាររបស់ខ្លួនអោយមានការកែប្រែជាបន្ទាន់ចំពោះការរំលាយគណបក្សសង្រ្គោះជាតិ និងការស្តានីតិសម្បទាឡើងវិញនូវតំណាងរាស្រ្ត និងក្រុមប្រឹម្សាមូលដ្ឋានទាំងអស់។

សហភាពអឺរ៉ុប ក៏រំពឹងផងដែរថា រដ្ឋាភិបាលនឹងអនុញ្ញាតអោយអង្គការសង្គមស៉ីវិល ដើម្បីបំពេញតួនាទីស្របច្បាប់របស់ពួកគេ៕


The EU remains deeply concerned about the continuing deterioration of the political and human rights situation in Cambodia and the escalating repression of the opposition, civil society and the media.

The EU reiterates its call for the immediate release of opposition leader Kem Sokha. The enforced dissolution of the main opposition party (CNRP) is a significant step away from the path of pluralism and democracy enshrined in Cambodia’s constitution.

The EU reiterates that an electoral process from which the main opposition party has been arbitrarily excluded is not legitimate.

The EU reiterates its call for the swift reversal of the dissolution of the CNRP and for the reinstatement of all CNRP members of parliament and CNRP local counsellors.

The EU also expects the government to allow civil society organisations to fulfil their legitimate role.




Previous Post
Next Post

post written by:

0 ความคิดเห็น: