យោងតាមប្រភពព័ត៌មាន អុញនោះកាន់តែច្បាស់ឡើងហើយ! នៅទីបំផុតបែកធ្លាយការពិតបន្ថែមមកទៀតហើយ រឿងមរណភាពរបស់ស្រីស្អាត ចេវ សុវឌ្ឍនា មានតែសួរ ហ៊ុន ម៉ាណែត ទេ!ព័ត៌មាននេះបានធ្លាក់ដល់ដៃលោកឆាំ ឆានី ហើយលោកក៏បានបង្ហោះចុះផ្សាយ មានដូចខាងក្រោមនេះថា៖ មរណភាពរបស់ស្រីស្អាត ចេវ សុវឌ្ឍនា មានតែសួរ ហ៊ុន ម៉ាណែត ទេ
សាកសពរបស់ ស្រីស្អាត ចេវ វឌ្ឍនា ត្រូវបានស្រីបម្រើរកឃើញដោយមានខ្សែរចងព្យួរករ នៅក្នុងបន្ទប់គេងនាផ្ទះវីឡាមួយដែលនាងជួលសម្រាប់មកសម្រាកកម្សាន្តម្តងម្កាល កាលពីថ្ងៃទី ២៦ ០១ ២០១៨។ ក្រោយពីបានធ្វើ កោសល្យវិច័យនៅទីកន្លែងស្លាប់ស្ងាត់ៗដោយប៉ូលិសខ្វះជំនាញមួយក្រុម ដោយមិនយកទៅអោយអ្នកជំនាញ នៅមន្ទីពេទ្យពិនិត្យមើលត្រឹមត្រូវ ខាងសមត្ថកិច្ចបានប្រកាសភ្លាម ថានាងបានចងកសម្លាប់ខ្លួន រួចប្រកាសបិទករណីនេះភ្លាមៗ ទោះបីជាមតិមហាជនជាច្រើន រាប់លាននាក់មានការសង្ស័យថាជាអំពើឃាតកម្មក៏ដោយ។
ប៉ុន្មានថ្ងៃក្រោយមក ក្រសួងមហាផ្ទៃក៏បានបញ្ជូនអ្នកជំនាញ៣នាក់ អោយទៅស៊ើបអង្កេតទៅដល់ទីកន្លែងម្តងទៀត តែក៏បាត់ដំណឺងសូន្យឈឺងដែរ។ តាមការស្និនដ្ឋាននៃការបញ្ជូនប៉ូលិសពីក្រសួងមហាផ្ទៃនេះ គឺដើម្បីស៊ើបក្រែងមានអ្នកនិយាយរឿង«ឃាតកម្ម»ប៉ុណ្ណោះតែមិនមែនមកស៊ើបរឿង«អត្តឃាត»ឡើយ។
សួរថា តើនរណាមានឥទ្ធិពលម្ល៉េះ បានជាអាចបំបិទករណីនេះបាន?តាមអ្វីដែលយើងដឹងឳពុកម្តាយរបស់នាងក៏ជាមនុស្សមានមុខមាត់មួយរូបដែរក្នុងរបប ហ៊ុន សែន ដោយ ម្តាយនាងគឺជាជំទាវ។ អ្វីដែលរឹតតែឆ្ងល់ទៅទៀតនោះ គឺ ម្តាយមានឋានៈជាជំទាវ រឿងអីឲ្យកូនស្រីមានកូន៣នាក់ទាំងអត់ដឹងថាប្តីនៅឯណាកើត? ហេតុអីមិនហ៊ានវប្រាប់គេថាប្តីកូនស្រីខ្លួនជាអ្នកណា? ហេតុអីមិនហ៊ានប្តឹងបន្តរឿងករណីស្លាប់របស់កូនស្រីខ្លួនដែលអ្នកណាក៏អាចមើលយល់ដែរថាជារឿងឃាតកម្ម។
នៅក្នុងកាបូបដៃរបស់នាង សមត្ថកិច្ចបានរកឃើញសំបុត្រមួយ ដែលនាងបានសរសេទៅជូនបុរសម្នាក់ ដែលនាងបានហោះថាជាប្តី(សូមមើលវីដេអូឃ្លីប)។ នៅក្នុងសំបុត្រនោះ សុវឌ្ឍនា បានរ៉ាយរ៉ាប់អំពីសេចក្តីស្រឡាញ់របស់នាងទៅលើប្តី ទោះបីជាត្រូវធ្វើជាប្រពន្ធទី២ ទោះបីជាត្រូវបានរងការជេរស្តីប្រមាថមើលងាយ ពីសំណាក់ប្រពន្ធដើមក៏ដោយ។តែនៅទីបំផុតនាងបានយល់ព្រមចាកចេញពីបុរសនោះ ទាំងក្តីឈឺចាប់ ព្រោះតែស្រឡាញ់ មកពីប្តីមានស្រីថ្មី។
ភស្តុតាង ដែលបង្ហាញថា នាងជាប្រពន្ធទី២របស់ ម៉ាណែត៖
១) បុរសដែលនាងស្រលាញ់ដោយស្មោះ មិនមែនជា"តាតា"ដែលមានលុយ តែជាមនុស្សមានឥទ្ធិពលណាស់ សូម្បីតែក្រសួងមហាផ្ទៃ ក៏មិនហ៑ានលូកដៃកកូកកាយក្នុងរឿងរ៉ាវនេះដែរ។ សូម្បីតែសាច់ញាតិបងប្អូន និងឪពុកម្តាយមិនហ៊ានប្តឹងបន្ត ឬក៏ហ៊ានត្រឹមតែនិយាយថានាងជាស្រីមេម៉ាយប៉ុណ្ណោះ។
២) នៅថ្ងៃធ្វើកម្មវិធីបុណ្យសពនាង នៅថ្ងៃទី ២៩ ០១ ២០១៨ មិនមានមន្ត្រីជាន់ខ្ពស់ណាមួយទៅចូលរួមទេ ជាពិសេសមន្ត្រីនានានៅរដ្ឋសភាជាតិដែលនាងធ្វើការក្រៅពី ម៉ាណែត។
៣) ពេលថតជាមួយក្រុមគ្រួសាររបស់ សុវឌ្ឍនា នៅថ្ងៃបុណ្យសព ម៉ាណែត ឈរពីក្រោយខ្នងកូនប្រុសពៅរបស់នាង ដាក់ដៃទាំងពីរលើស្មាក្មេងនោះ ដូចជាមនុស្សស្និទស្នាលនឹងគ្នាណាស់។
៤) ក្មេងនោះ កាលនៅពីតូចមានមុខដូច ម៉ាណែតបេះបិទ។
៥) មានសមាជិកគ្រួសារម្នាក់បានសរសេរលើហ្វេសប៊ុកលួចបង្ហើបថាវាជាឃាតកម្ម ដោយបញ្ជាក់ថា សពនាងត្រូវគេធ្វើបាបវាយហើមថ្ពាល់ បែកមាត់ ធ្វើទារុណ្ឌកម្ម ណិងយកទៅចងកសំលាប់។ ( Credit: Dara Khan )
ប្រភព៖ Chham Chhany
0 ความคิดเห็น: