วันเสาร์ที่ 3 มีนาคม พ.ศ. 2561

ភ្លេចនៅបងប្អូន! ប្រសិនបើភ្លេច តោះកុំបង្អង់! សូមអានល្បិចគគ្រក់លាងឈាមកខ្វក់របស់ស៊ីភីភី និង ត្រកូលហ៊ុនទាំងអស់គ្នា!


ភ្លេចនៅបងប្អូន! ប្រសិនបើភ្លេច តោះកុំបង្អង់! សូមអានល្បិចគគ្រក់លាងឈាមកខ្វក់របស់ស៊ីភីភី និង ត្រកូលហ៊ុនទាំងអស់គ្នា! 

ការដឹកនាំប្រទេសខ្មែររាល់ថ្ងៃរបស់លោក ហ៊ុន សែន គ្មានអ្វីក្រៅពីការការពារត្រកូលខ្លួនឯង បក្សពួកខ្លួនឯង និង កេងប្រវញ្ចផលប្រយោជន៍ជាតិ ដូចជា​ កាប់បំផ្លាញព្រៃឈើ ទាញចំណូលទេសចរណ៍អង្គរឬភ្នំគូលេនចូល​ហោប៉ៅខ្លួនឯង ឬ សាជីវកម្ម និង អាជីវកម្មជាច្រើនទៀត ដែលមានត្រកូលហ៊ុនចូលរួមកាន់កាប់ហ៊ុន ៧០%  ។ល។  និង ។ល។ នោះទេ!។


ព្រោះហេតុនោះឯង នៅពេលកើតមានបញ្ហាឡើង ទើបគ្មានដំណោះស្រាយអ្វីទាំងអស់ ក្រៅពីការកាយកប់លុបចោលបញ្ហាទាំងនោះ រង់ចាំឲ្យមហាជនភ្លេចហេតុការណ៍ទាំងនោះ ។

ដើម្បីជួយរំលឹកល្បិចគគ្រក់លាងឈាមកខ្វក់របស់ស៊ីភីភី និង ត្រកូលហ៊ុនបំផ្លាញសង្គមរស់នៅរបស់ប្រជាពលរដ្ឋស្លូតត្រង់ សូមស្រង់យកហេតុការណ៍សំខាន់ ៦  ដែលត្រកូលហ៊ុនចូលទៅពាក់ព័ន្ធហើយទីបំផុត គ្មានទោសកំហុសអ្វីទាំងអស់ គឺ៖


១-​យក​វិធី​អារក​មាន់​​ ៩២ ​ក្បាល​ដើម្បី​បំភ្លេច​រឿង​ត្រកូលហ៊ុន​បើក​សៃវៀន​ជល់​មាន់​ សុទ្ធតែគំរាមសម្លាប់ ប៉ុន្តែទីបំផុតមកដល់ថ្ងៃនេះ គ្មានសមាជិកត្រកូលហ៊ុនណាមានទោសទេ
២​-​យក​វិធី​ចែក​ក្តារមឈូស​ ដើម្បី​បំភ្លេច​​រឿង​អារក​មាន់​
៣-យក​វិធី​ ហ៊ុន​ ម៉ានី​ ខាំ​ស្រី​ ដើម្បី​បំភ្លេច​រឿង​ចែក​ក្តារមឈូស​

៤-​ យក​វិធី​ កង​ ប៊ុន​ទូ​ គំរាម​បាញ់​​អា​សង្ហា​ ដើម្បី​បំភ្លេច​រឿង​អា​ ហ៊ុន​ ម៉ានី​ ខាំ​ស្រី​ ។
៥​-​ យក​វិធី​ ដុត​ទីងមោង​ ហ៊ុន​ សែន​ ដើម្បី​បំភ្លេច​រឿង​ អា​កង​ ប៊ុន​ទូ​ គម្រាម​បាញ់​អា​សង្ហា​នៅ​កូរ៉េ​ ។
និង​ចុងក្រោយ យក​វិធី​ កែម​ រិទ្ធី​សិត​ បើក​គណបក្ស​ កែម​ឡី​ ដើម្បី​បំភ្លេច​រឿង​ដុត​ទីងមោង​របស់​ ហ៊ុន​ សែន​ ។

រហូតដល់មកដល់ថ្ងៃនេះ លោក ហ៊ុន ម៉ានី ដែលប្រព្រឹត្តទារុណកម្មផ្លូវភេទលើស្រ្តីជាច្រើននាក់ នៅតែគ្មានទោសទណ្ឌអ្វីទាំងអស់ មិនតែប៉ុណ្ណោះ ថែមទាំងឡើងសក្តិវរសេនីយ៍ឯកទៀតផង ព្រោះទារុណកម្មផ្លូវភេទនោះ ។

បងប្អូន​ដែលតាម​ដាន​នយោបាយ​គណបក្ស​ប្រជាជន​ និង​ ត្រកូល​ហ៊ុន​យូរអង្វែង តែងដឹងច្បាស់ចំពោះរឿងទាំងអស់នេះ ​​ ទង្វើអ្វី ៗ ដែលលោក ហ៊ុន សែនធ្វើ គ្រាន់តែជាការជួយលាង​ឈាមកខ្វក់​របស់ខ្លួនឯងតែប៉ុណ្ណោះ វាមិនមែនជាដំណោះស្រាយពិតប្រាកដសម្រាប់ជាតិឡើយ ៕








ប្រភព៖ Khmerleaking


Previous Post
Next Post

post written by:

0 ความคิดเห็น: