วันพฤหัสบดีที่ 8 มีนาคม พ.ศ. 2561

ព័ត៌មានក្តៅៗ ស្លាប់ខ្មែរអស់ហើយ បងប្អូនអើយ៖ ហ៊ុន ម៉ាណា កូនស្រីសម្ដេចដេកជោរ ប្រធានក្រុមហ៊ុនមេមត់ខេត្តក្រចេះ បញ្ជាឲ្យទាហានបាញ់ប្រជាពលរដ្ឋដូចលាជផ្ទុះ (មានឃ្លិប)


ប្រជាពលរដ្ឋខ្មែរជាង ២០០នាក់ប្រដាប់ដោយកាំបិត ពូថៅ ផ្ទុះការតវ៉ាបិទផ្លូវជាតិ​ 76A រហូតឈានទៅដល់ការប្រើដបសាំង គប់មកលើសមត្ថកិច្ច នៅថ្ងៃព្រហស្បត៏ ៧រោជខែផល្គុនឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៨ខែមិនាឆ្នាំ ២០១៨ ។

វេលាម៉ោង ១១ និង ០០ នាទីនៅចំណុចច្រកចូលរបស់ក្រុមហ៊ុនមេមត់ ភូមិជើងឃ្លេ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ មានប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លី ជាមួយ ក្រុមហ៊ុនមេមត់ ប្រជាពលរដ្ឋជាង២០០នាក់ ប្រដាប់ដោយ ដំបង កាំបិត ពូថៅ នៅក្នុងដៃ បានចុះមកបិទផ្លូវជាតិ លេខ៧៦A ដោយសារខឹង នឹងកំលាំងចំរុះចុះរុះរើផ្ទះរបស់ពួកគាត់នៅតាមក្រវាត់ព្រំដីក្រុមហ៊ុនមេមត់ ដែលមានទំនាស់មិនទាន់​បានដោះ​ស្រាយ​​រួចរាល់។


ប្រជាពលរដ្ឋតវ៉ាមួយចំនួនក្នុងចំណោមនោះឆ្លៀតប្រើដបសាំងគប់មកលើទាហាន ដែលជាហេតុនាំអោយកងកម្លាំង ធ្វើការបាញ់ទ្បើងលើដើម្បីរក្សាសណ្តាប់ធ្នាប់សារធារណៈ ។ របួស២នាក់ ឃាត់ខ្លួន០៧នាក់ មកអធិការស្រុកស្នួល ។

នៅលើទំព័ររបស់លោក ខ្មែរ សុវណ្ណភូមិបានចុះផ្សាយរឿងនេះថា៖ តាមបញ្ជា ហ៊ុន ម៉ាណា ដែលជាខ្នងរបស់ក្រុមហ៊ុនយួន ទាហានចេញមកព្រោងព្រាតបាញ់គំរាមប្រជាពលរដ្ឋ

ខេត្តក្រចេះ៖ ថ្ងៃព្រហស្បត៏ ៧រោជខែផល្គុនឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៨ខែមិនាឆ្នាំ២០១៨ វេលាម៉ោង១១និង០០នាទីនៅចំណុចច្រកចូលរបស់ក្រុមហ៊ុនមេមត់ ភូមិជើងឃ្លេ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ មានប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លី ជាមួយ ក្រុមហ៊ុនមេមត់ ជាង២០០នាក់ ប្រដាប់ដោយ ដំបង កាំបិត ពូថៅ នៅក្នុងដៃ បានចុះមកបិទផ្លូវជាតិ លេខ៧៦A ដោយសារខឹង នឹងកំលាំងចំរុះចុះរុះរើ បំផ្លាញផ្ទះរបស់ពួកគាត់នៅតាមក្រវាត់ព្រំដីក្រុមហ៊ុនមេមត់ ដែលមានទំនាស់មិនទាន់បានដោះស្រាយរួចរាល់។


បញ្ជាក់៖ ក្រុមហ៊ុនមេមត់ជាក្រុមហ៊ុនរបស់ ហ៊ុន ម៉ាណា កូនស្រីរបស់ ហ៊ុន សែន បានទទួលដីសម្បទានពីរដ្ឋាភិបាលឪពុកខ្លួននៅផ្ទៃដីជិត ១ម៉ឺនហិកតារ (៩.៨៥០ហិកតារ) សម្រាប់ដាំដំណាំកៅស៊ូរយៈពេល ៥០ឆ្នាំ ចាប់តាំងពីឆ្នាំ២០០៨ ដោយបានប៉ះពាល់លំនៅដ្ឋានប្រជាពលរដ្ឋចំនួន ៥២៧គ្រួសារ ដែលបានតាំងទីលំនៅត្រង់ចំណុច១០៩ ដល់ ១១៥ ឋិតនៅឃុំឃ្សឹម ស្រុកស្នួល។

ក្រោមបញ្ជាក្រុមហ៊ុនរបស់ ហ៊ុន ម៉ាណា រហូតមកដល់ឆ្នាំ២០១៥ ផ្ទះប្រជាពលរដ្ឋចំនួន ១០ខ្នងត្រូវបានដុតបំផ្លាញ លំនៅដ្ឋាន៣២៧គ្រួសារត្រូវបានរុះរើនិងវាយបំផ្លាញចោល។ ចាប់ពីឆ្នាំ២០១៥មក ហ៊ុន ម៉ាណា បានលក់ ឬផ្ទេសិទ្ធិក្រុមហ៊ុននេះ និងដីសម្បទានទៅឲ្យក្រុមហ៊ុនយួនគ្រប់គ្រងវិញម្តងដោយខ្លួននៅជាបង្អែក ហើយនៅពេលនេះនៅសល់ប្រជាពលរដ្ឋខ្មែរប្រហែល ២០០គ្រួសារឬផ្ទះប្រជាពលរដ្ឋទៀត ដែលកំពុងប្រឈមមុខបណ្តេញចេញ រុះរើ និងដុតបំផ្លាញចោលនាពេលនេះ និងខាងមុខ៕


ប្រភព៖ ខ្មែរ សុវណ្ណភូមិ
Previous Post
Next Post

post written by:

0 ความคิดเห็น: