วันจันทร์ที่ 5 มีนาคม พ.ศ. 2561

អមតវាចាកាលពីពីរឆ្នាំមុន លោក​ហុង លីម ចាត់​ទុក​របប​ដឹកនាំ​ហ៊ុនសែន"ថាជារបបតិរច្ឆានហ៊ុនសែន" ថាឱ្យត្រូវការណ៍ពិតទាំងអតីតនិងបច្ចុប្បន្ន"ថាជា​របបពេជ្ឈឃាដហ៊ុនសែន"


​កូន​ប្រុសរបស់​មេដឹកនាំ​របប​ក្រុងភ្នំពេញ​ចោទ​តំណាងរាស្ត្រ​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ​ ថា ​បាន បើក​ការ​វាយប្រហារ​ លាបព័ណ៍​ និងមាក់ងាយ ​ដល់ប្រជាពលរដ្ឋ​ខ្មែរ​គ្នាឯង​ ដែល​មានទស្សនៈ​ផ្ទុយពីក្រុមប្រឆាំង​។ លោក ហុង លីម ​ថា​ រដ្ឋាភិបាល​កំពុងលាបព័ណ៍ខ្លួនឯង។​ រីឯលោក​ ហុង លីម វិញ​បាន​ហៅ​របប​លោក​ ហ៊ុន សែន ​ថាជា​របប​អសីលធម៌​ទាំង​អំពើពុករលួយ ​និង​ផ្លូវភេទ។ ​


តំណាង​រាស្រ្តអូស្រ្តាលី​ដើមកំណើតខ្មែរ​លោក ​ហុង លីម ​បានចាត់​ ទុករបបដឹកនាំលោក ​ហ៊ុន សែន ថា​ជារបបពេជ្ឈឃាដ ​ដោយសារ ​របបនេះ​ បាន​សំលាប់​មនុស្ស​អស់​ជាច្រើន​ ជា​ពិសេស ក្រុម​អ្នករិះគន់ ​របប​ របស់លោក​ សកម្មជន​ បរិស្ថាន​ មេដឹកនាំ​សហជីពកម្មករ​ តារាសម្តែង ​និងក្រុម យោធា​ នៃ​របបរាជា​និយម​អស់​ជា​ច្រើននាក់​។ ជាងនេះទៅទៀត​ លោក​ ហុង លីម ក៏បាន​ហៅរបបក្រុងភ្នំពេញ ​ថា​ជារបបអសិលធម៌​ ទាំង​ពាក្យសំដី​ ទាំង​សកម្មភាព​ផ្ទាល់​ ហើយ មេដឹកនាំ​នៃរបបនេះ​ មានជាប់ពាក់ព័ន្ធរឿង ​អាស្រូវ ​ពុករលួយ​ និងផ្លូវភេទ​ ទាំងឪ ​ទាំងកូនតែ​ ម្តង។​


ការ​ចោទ​ប្រកាន់​របស់​លោក ​ហុង លីម​ គឺការ​ឆ្លើយតប​ទៅ​នឹង ​កូន​ប្រុស​ ច្បងរបស់​ លោក​ ហ៊ុន សែន គឺ លោក ​ហ៊ុន ម៉ាណែត​ ដែល​ បានសរសេរនៅ​ក្នុងបណ្តាញសង្គម​ ហ្វេសប៊ុកកាល​ពី​ថ្ងៃ​អាទិត្យ ដោយ​ចាត់​ទុកសកម្មភាព​របស់​ លោក ​ហុង លីម ​ថាបាន​បង្ហាញពី​ កម្រឹត​នៃភាពចាស់ទុំ​ និង ​សីល ធម៌​ ។ កូន​ប្រុស​របស់​លោក ហ៊ុន សែន​ រូបនេះ​បាន​ចោទប្រកាន់លោក​ ហុងលីម ​ថាមនុស្ស​ដែល​ពូកែ​ខាង លាប​ពណ៌​។ ​អ្នកវិភាគ​នយោបាយ ​លោកបណ្ឌិត ​មាស នី​ ថា ​ក្នុង​កាលៈទេសៈ នយោបាយតាន​តឹង​បែបនេះ​ លោក ​មិន​ ហ៊ាន​សន្មត់ ​ថា​ រដ្ឋាភិបាល​ កម្ពុជា ​ឬ​តំណាងរាស្ត្រអូស្ត្រាលី​ដើមកំណើតខ្មែរ ជាអ្នកលាប​ ព័ណ៍​ ទេ​។ ​ប៉ុន្ដែ​ ស្ថានការណ៍​ជាក់ស្ដែង​នៅកម្ពុជាបច្ចុប្បន្ន​ មិនអាចលាក់ ​ពលរដ្ឋ និង​សហគមន៍​ អន្ដរ ជាតិ​បានទេ​។ ​លោកបន្តថា​ មានតែ​ ពលរដ្ឋ​ទេ​ទើប​ដឹងថា​ អ្នកណា​ជា​អ្នកលាបពណ៌​អ្នកណានោះ​។ ​

អ្នកវិភាគ​រូបនេះ​អះអាងថា​ ហេតុផល​ដែល​បណ្ដាល​ឲ្យ​ស្ថានភាព​ នយោបាយ រងគ្រោះ​មហន្តរាយ ​ដូចសព្វ​ថ្ងៃនេះ​ ឡើង​ដោយសារ​តែ​ អ្នកនយោបាយ​ អ្នក​ឈ្នះខ្លាច​ចាញ់ ឯ​អ្នកចាញ់​ខ្លាច​ពេល​ឈ្នះ ​មិន​ បានអំណាច​។ លោក​បណ្ឌិត មាស នី ​ស្នើ​ឲ្យ​អ្នកនយោបាយ​ផ្ដល់ភាព​កក់ក្ដៅ​ឲ្យគ្នា​ កុំ​ប្រើភាសាគុំគួនគ្នា​ បើមិន​ ដូច្នេះ ​ទេ ​ពលរដ្ឋខ្មែរ​ជា​ អ្នក​ រងគ្រោះ​ ក្នុង​ស្ថានភាព​នយោបាយ​បែបនេះ​។ ((ប្រភព៖​ អាស៊ីសេរី))

គូសបញ្ជាក់ផងដែរថា៖ កាលពីឆ្នាំ២០១៦ សមាជិកសភាខ្មែរ-អូស្រ្តាលី ប្រចាំរដ្ឋវ៉ិកតូរីយ៉ា (Victoria) លោក ហុង លីម នៅតែប្រកាន់ជំហរយ៉ាងមុតមាំចំពោះការបញ្ចេញមតិរបស់លោកដែលថា របបដឹកនាំរបស់លោក ហ៊ុន សែន សព្វថ្ងៃ ជារបបតិរច្ឆានហ៊ុនសែន ទោះបីជាមានប្រតិកម្មពីមន្ត្រីរដ្ឋាភិបាល និងស្ថាប័ននីតិប្បញ្ញត្តិរបស់កម្ពុជា យ៉ាងណាក៏ដោយ។ លោក ហុង លីម អះអាងទៀតថា គ្មានផ្លូវណាដែលត្រូវឲ្យលោកសុំទោសចំពោះពាក្យសម្ដីរបស់លោកដែលចាត់ទុកការដឹកនាំរបស់លោក ហ៊ុន សែន ជារបបតិរច្ឆាន នោះឡើយ។ លោកបន្តទៀតថា ប្រសិនបើពាក្យសម្ដីរបស់លោកធ្វើឡើងនៅកម្ពុជាវិញ នោះលោកនឹងត្រូវគេចាប់ខ្លួនបញ្ជូនទៅពន្ធនាគារជាមិនខាន៕ ((ប្រភព៖​ អាស៊ីសេរី))


Previous Post
Next Post

post written by:

0 ความคิดเห็น: