วันพุธที่ 21 มีนาคม พ.ศ. 2561

បែកធ្លាយល្បិចបោកបែបឆាកល្ខោនមួយទៀតហើយ បងប្អូនអើយ តោះកុំបង្អង់ឡើយ នាំគ្នាចុចមើលឆាកល្ខោននិយាយរបស់លោករដ្ឋា វិសាល អតីតបុគ្គលិកវិទ្យុអាស៊ីសេរី សំដែងសមឬអត់


បែកធ្លាយល្បិចបោកបែបឆាកល្ខោនមួយទៀតហើយ បងប្អូនអើយ តោះកុំបង្អង់ឡើយ នាំគ្នាចុចមើលឆាកល្ខោននិយាយរបស់លោករដ្ឋា វិសាល អតីតបុគ្គលិកវិទ្យុអាស៊ីសេរី សំដែងសមឬអត់

លោករដ្ឋា វិសាល ធ្លាប់បានបម្រើការឲ្យវិទ្យុអាស៊ីសេរី បច្ចុប្បន្ននេះ បានលាឈប់ហើយទៅនៅក្រោមក្លៀករបស់បុរសខ្លាំងក្នុងស្នូក លោកហ៊ុន សែន ហើយកំពុងរស់នៅយ៉ាងមានសេរីភាព ដោយឥតភ័យខ្លាច CIA តាមសម្លាប់លោកទេ​ ប៉ុន្តែលោក បែរជាព្រួយបារម្ភរឿង CIA តាមសម្លាប់លោក ជុន ចាន់បុត្រ ដែលរស់នៅលើទឹកដីអាមេរិកទៅវិញ ទាំងមានចេតនាចោទសហរដ្ឋអាមេរិក ថា សម្លាប់លោកបណ្ឌិត កែម ឡី ទៀតផង ។



បទល្ខោននេះ មិនមែនជាល្ខោនបាសាក់ ឬ ល្ខោនក្រាំងស្លែងទេ ប៉ុន្តែជាល្ខោននិយាយ សម្តែងដោយលោក រដ្ឋា វិសាល អតីតបុគ្គលិកវិទ្យុអាស៊ីសេរី មិនដឹងថា គាត់ត្រូវការអ្វីទេ ប្រហែលជាត្រូវការដូរសេរីភាព ឬ ដូរបាយទេដឹង ។

បទល្ខោននិយាយរបស់គាត់ធ្វើឲ្យកើតចម្ងល់ជាច្រើនដែលត្រូវចោទសួរដូចខាងក្រោម៖

១. អតីតបុគ្គលិកវិទ្យុអាស៊ីសេរីប៉ុន្មាននាក់ហើយដែលឈប់ធ្វើការឲ្យអាស៊ីសេរី ហើយត្រូវបានបាញ់សម្លាប់ រួមទាំងតួសម្តែង រដ្ឋា វិសាល ផង ?

២. បើរបប ហ៊ុន សែន ដឹងច្បាស់ថា CIA អាមេរិកជាអ្នកបាញ់សម្លាប់លោក កែម ឡី ហើយ ចុះហេតុអីមិនប្តឹង ?

៣. បើថា CIA ជាអ្នកសម្លាប់លោក កែម ឡី ហេតុអីរបប ហ៊ុន សែន បែជាចាប់ ជួប សម្លាប់ ហើយកាត់ទោសឲ្យជាប់គុកមួយជីវិត ?


៤. បើ CIA អាមេរិកសម្លាប់លោក កែម ឡី មែន ហេតុអីសូម្បីតែវីដេអូបាញ់សម្លាប់លោក កែម ឡី ក្នុងស្តារម៉ាត ក៏របប ហ៊ុន សែន មិនបញ្ចេញ ?

រឿងដែលដឹងហើយ បែរជាជួយលាក់បាំង មិនចាត់ការតាមច្បាប់ បានន័យថា ជាការឃុបឃិត មានទោសស្មើគ្នា ។


យើងសូមលើកទឹកចិត្តឲ្យរបប ហ៊ុន សែន ប្តឹងរដ្ឋាភិបាលអាមេរិក បើរបប ហ៊ុន សែន ច្បាស់ថា CIA ជាអ្នកសម្លាប់លោក កែម ឡី មែន ។

តែបើរបប ហ៊ុន សែន មិនប្តឹង ហើយបានត្រឹមតែស្រែកកោកៗដូចរាល់ថ្ងៃនេះ បានន័យថា របប ហ៊ុន សែន កំពុងតែលេងល្បែង ឆ្កែស៊ីបាយ លាបមាត់ពពែ ( របប ហ៊ុន សែន ជាឃាតករ តែបែជាចោទអាមេរិក ) ៕




ប្រភព ៖ Chham Chhany

Previous Post
Next Post

post written by:

0 ความคิดเห็น: