วันอังคารที่ 20 มีนาคม พ.ศ. 2561

អុញនោះ! ធ្លាយខ្ទេចធ្លាយខ្ទីគ្មានទីកំបាំងឡើយ បងប្អូនអើយ ហ៊ុន សែន ប្រើអំណាចរដ្ឋជាខែលផ្ទេរដីរដ្ឋចំនួន ៤៧៣ ១៧៦​ ម៉ែត្រក្រឡា ឲ្យដល់ ហ៊ុន ម៉ាណា ជាកូនស្រី !


អំណាចរដ្ឋសព្វថ្ងៃត្រូវបានលោក ហ៊ុន សែន ប្រើដើម្បីបំរើផលប្រយោជន៍គ្រួសារ និង បក្សពួក មិនមែនដើម្បីផលប្រយោជន៍ជាតិ និង ប្រជាពលរដ្ឋជាម្ចាស់ប្រទេសទេ ហេតុនោះ លោក ហ៊ុន សែនទើប គ្មានភាពស្របច្បាប់ក្នុងការប្រើអំណាចរដ្ឋសព្វថ្ងៃនេះទេ ​លោក ហ៊ុន សែន មានសិទ្ធិត្រឹមតែជាម្ចាស់ក្រុមហ៊ុនមួយរបស់គ្រួសារលោកប៉ុណ្ណោះ ។


ផ្ទៃដី​បឹង​ជើងឯក និង ​ប្រឡាយ​ឋិត​នៅ​ខណ្ឌមានជ័យ និង​ ខណ្ឌដង្កោ ក្រុង​ភ្នំពេញ និង ​ក្រុង​តាខ្មៅ ខេត្តកណ្តាល​ទំហំ​ ៤៧៣ ១៧៦ ​ម៉ែត្រក្រឡា ដែលជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ត្រូវបាន​លោក ហ៊ុន សែន ​សម្រេច​ធ្វើ​អនុ​ប​យោ​គ(ផ្ទេរ)ជា​ដីឯកជន​ដើម្បី​ផ្តល់ជូន​ក្រុមហ៊ុន អ័​រ​គី​ដេ វីឡា ៤ ឯ​.​ក ដែល​គេ​ស្គាល់​ថា​ជា​ក្រុមហ៊ុន​ឯកជន​របស់​លោកស្រី ហ៊ុន ម៉ា​ណា ត្រូវជា​កូនស្រីបង្កើត​របស់​នាយក​រដ្ឋមន្ត្រី​ដ៏​មាន​ឥទ្ធិពល និង ​លោក​ឧកញ៉ា ខូវ គឹម​បាក់ ដោយ​ប្រើ​អនុក្រឹត្យ​លេខ​១២​អនក្រ​.​បក ចុះ​ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ​ ២០១៨ ត្រូវ​នឹង​ថ្ងៃ​ពុធ ៧​រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព​.​ស​.២៥៦១ ។


​ក្នុងចំណោម​ផ្ទៃដី​បឹង​ជើងឯក និង​ប្រឡាយ​ទំហំ​ ៤៧៣ ១៧៦ ​ម៉ែត្រក្រឡា​នោះ គឺ​ផ្ទៃដី​ទំហំ​៣៧៤ ៦៧៨​ម៉ែត្រក្រឡា ឋិត​នៅ​ភូមិ​ខ្វា ភូមិ​ម័ល និង​ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ត្រូវបាន​រដ្ឋាភិបាល​កម្ពុជាមានលោក ហ៊ុន សែនជាប្រមុខ ផ្ទេរឲ្យជា​កម្មសិទ្ធិ​ជូន​ក្រុមហ៊ុន អ័​រ​គី​ដេ វីឡា ៤ ឯ​.​ក (Orkide Villa) ដែល​គេ​ស្គាល់​ថា ជា​ក្រុមហ៊ុន​របស់លោក​ស្រី ហ៊ុន ម៉ា​ណា ត្រូវជា​កូនបង្កើត​របស់​លោក ហ៊ុន សែន  និង ​ផ្ទៃដី​ទំហំ​ ៩៨ ៤៩៨​ ម៉ែត្រក្រឡា ឋិត​នៅ​ភូមិ​ខ្វា ភូមិ​ម័ល និង ​ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ ក្រុងភ្នំពេញ ត្រូវបាន​រដ្ឋាភិបាល​ផ្ទេរជា​កម្មសិទ្ធិ​ជូន​លោក​ឧកញ៉ា ខូវ គឹម​បាក់ ។​


​ពាក់ព័ន្ធ​នឹង​ផ្ទៃដី​បឹង​ជើងឯក និង​ប្រឡាយ​នេះដែរ គឺ​ រដ្ឋាភិបាលកម្ពុជា​ធ្លាប់បាន​សម្រេច​កាត់​ផ្ទៃដី​ទំហំ​ ៣០​ ហិកតា​ឲ្យ​ទៅ​ក្រុមហ៊ុន ING Holding Co.,Ltd. ដែល​គេ​ស្គាល់​ថា​ជា​ក្រុមហ៊ុន​របស់លោក​ឧកញ៉ា អ៊ឹង ប៊ុន​ហ៊ូ​វ និង​ លោក​ឧកញ៉ា លឹម រស់ ព្រមទាំង​លោក​ឧកញ៉ា លឹម ប៊ុន​សួរ ធ្វើជា​កម្មសិទ្ធិ ដោយ​​អនុក្រឹត្យ​លេខ ​០៥​ អនក្រ​.​បក ចុះ​ថ្ងៃទី​ ១៨ ខែមករា ឆ្នាំ​២០១៨ ។ មានន័យថា ផ្ទៃដី​បឹង​ជើងឯក និង ​ប្រឡាយ​ទំហំ​ជិត​១០០ ​ហិកតា ត្រូវបាន​លោក ហ៊ុន សែន ស​ម្រេច​លក់​ឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន និង ​ឈ្មួញ​គ្រាក់ៗ​ចំនួន ​៣​ ធ្វើជា​កម្មសិទ្ធិ គឺ ​ក្រុមហ៊ុន អ័​រ​គី​ដេ វីឡា ៤ ឯ​.​ក របស់លោក​ស្រី ហ៊ុន ម៉ា​ណា ត្រូវជា​កូនស្រីបង្កើត​​, ក្រុមហ៊ុន ING Holding Co.,Ltd. របស់លោក​ឧកញ៉ា អ៊ឹង ប៊ុន​ហ៊ូ​វ​, លោក​ឧកញ៉ា លឹម រស់​, លោក​ឧកញ៉ា លឹម ប៊ុន​សួរ និង ​ក្រុមហ៊ុន​របស់លោក​ឧកញ៉ា ខូវ គឹម​បាក់ ។


​លោក ខូវ គឹម​បាក់ គឺជា​ឈ្មួញ​រកស៊ី​ដ៏​សកម្ម​ម្នាក់​ដែល​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ត្រូវបានតែងតាំង​ជា​ឧកញ៉ា ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៧៩៩/០៨ ចុះ​ថ្ងៃទី​០៥ ខែកក្កដា ឆ្នាំ​១៩៩៩ ។ បច្ចុប្បន្ន លោក​ឧកញ៉ា ខូវ គឹម​បាក់ ជា​អនុប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ៕ DTN7




Previous Post
Next Post

post written by:

0 ความคิดเห็น: