កើតហានិភ័យធ្ងន់ធ្ងរហើយ បងប្អូនខ្មែរអើយ! ដីសម្បទាន ៩៩ឆ្នាំ ឲ្យក្រុមហ៊ុនវៀតណាមតាមព្រំដែន នឹងក្លាយជាទឹកដីវៀតណាមស្របច្បាប់នៅថ្ងៃអនាគត!
វាជារឿងគួរឲ្យព្រួយបារម្ភមួយដែលលោក ហ៊ុន សែន បានផ្តល់ដីសម្បទាន ៩៩ឆ្នាំ នៅតាមព្រំដែនទិសខាងកើតដល់ក្រុមហ៊ុនវៀតណាម ព្រោះក្រុមហ៊ុនទាំងនេះគ្មានបានអភិវឌ្ឍអ្វីក្រៅពីដាំកៅស៊ូ និងបញ្ជូនមនុស្សមកស្ងាត់ៗ ឲ្យធ្វើការងារក្នុងចម្ការកៅស៊ូនោះទេ ទាំងក្រុមហ៊ុនទាំងនោះបិទបាំងទង្វើរបស់ក្រុមហ៊ុនខ្លួន មិនឲ្យអ្នកខាងក្រៅចូលទៅក្នុងដីសម្បទាននោះទៀតផង ។
ទង្វើទាំងនេះឆ្លុះបញ្ចាំងបានយ៉ាងច្បាស់ដល់ផែនការទុច្ចរិតលើទឹកដីខ្មែរ ដែលកូនខ្មែរជំនាន់ក្រោយមិនយល់ព្រមជាដាច់ខាត ហើយត្រូវទាមទារយកដីសម្បទានទាំងនោះមកវិញឲ្យខានតែបាន ។
ហើយនៅខាងក្រោមនេះជាសារផ្ញើមកពីប្រិយមិត្រ៖ សូមខ្មែរគ្រប់រូបគ្រប់បក្សត្រូវតែក្រោកឡើងបញ្ឈប់ការកាន់អំណាចរបស់បក្សប្រជាជនរបស់យួននៅលើប្រទេសយើង។
**ល្បិចយួនដើម្បីបំបាត់ពូជខ្មែរ ត្រង់ចំណុចទី12បានចែងពីការធ្វើសម្បទានដីទៅអោយក្រុមហ៊ុនយួន 99 ឆ្នាំ ។
ចំណែកឯដំបន់អភិវឌ្ឍន៍ត្រីកោណខ្មែរ-ឡាវ-វៀតណាម(=CLVDTA ឬ DTA)នឹងនាំមកនូវគ្រោះថ្នាក់ខ្លាំងមហិមាលើសដីសម្បទាន 99 ឆ្នាំទៅទៀត។ ហាណូយអាចនឹងប្រើ DTA ដើម្បីលេបកម្ពុជាដោយស្របច្បាប់ក្នុងពេលអនាគត។
*ខាងក្រោមនេះ ជាការស្រាវជ្រាវបឋមពី DTA*
ចំនួនពលរដ្ធនិងផ្ទៃដីចូលរួម ៖
1-វៀតណាម=5ខេត្ត,ផ្ទៃដី51 742,8គម.ក្រឡា។មានប្រជាជន4លាន9សែននាក់(=72%នៃពលរដ្ធសរ៉ុបក្នុងDTA)។
2-ឡាវ=4ខេត្ត,ផ្ទៃដី44 091គម.ក្រឡា។ មានប្រជាជន1លាន2សែន6ម៉ឺន(=18,5%នៃពលរដ្ធសរ៉ុបក្នុងDTA)។
3-កម្ពុជា=4ខេត្ត,ផ្ទៃដី47 596គម.ក្រឡា។មានប្រជាជន6សែន4ម៉ឺន3ពាន់(=9,5%នៃពលរដ្ធសរ៉ុបក្នុងDTA)។
គម្លាតខុសគ្នាដ៏លើសលុបនេះ មុខជាបណ្តាលអោយខ្មែរនិងឡាវបាត់បង់សិទ្ធិសម្រេចអ្វីៗទាំងអស់។
*វិប័ត្តធ្ងន់ធ្ងរទៅអនាគតគឺ៖
1-វៀតណាមអាចនឹងអាចលេបDTAទាំងមូល ព្រោះគេមានកម្លាំងធំជាង។
2-វៀតណាមអាចប្រើDTAជានុយដើម្បីបញ្ចូលកម្ពុជានិងឡាវទាំងមូលទៅបង្កើតជា(សហពន្ធឥណ្ឌូចិន)ដែលមានយួនជាប្រធាន។
3-វៀតណាមអាចនឹងបញ្ចូលជនជាតិខ្លួនមកក្នុងDTAដែលធំល្មមដាក់ប្រជាជនបាន44លាននាក់ ដោយយកចំណុះស្មើនិងនៅវៀតណាមបច្ចុប្បន្ន គឺ137នាក់ក្នុងមួយគីឡូម៉ែត្រក្រឡា; បង្កើតភាពងាយស្រួលអោយពួកគេអាចចូលមកបោះឆ្នោតក្នុងកម្ពុជា ដោយគ្រាន់តែមានអត្តសញាណប័ណ្ណខ្មែរ។
យើងគួរដឹងថា ពួកគេអាចបង្កើតច្បាប់តម្រូវសភាពការណ៍ ដូចជាcppបាននិងកំពុងធ្វើ។
ជាការពិតណាស់ថា DTA រួមនិងគណបក្សCPPនឹងក្លាយជាឈ្នាន់អោយហាណូយជាន់ទៅបង្កើតឥណ្ឌូចិនថ្មីនាសតវត្សទី21 ដោយស្របច្បាប់អង្គការសហប្រជាជាតិ ។ ប្រសិនបើមិនមានមហិច្ឆិតាលេបដី រួមនិងការលក់ជាតិទេ ក៏មិនចាំបាច់បង្កើតDTAដែរ ពីព្រោះខ្មែរ,ឡាវ, នឹងវៀតណាម សុទ្ធតែស្ថិតនៅក្នុង សមាហរណ្ណកម្មអាស៊ានដើម្បការអភិវឌ្ឍន៍សេដ្ធកិច្ចរួចទៅហើយ ។
*សកម្មភាពស្នេហាជាតិដើម្បីការពារអោយខ្មែរនៅតែជាខ្មែរ ទំនងជាពុំបានសម្រេចជោគជ័យល្អទេ បើសិនជាយើងពុំអាចបញ្ឈប់កិច្ចព្រងព្រៀងDTAបាន ។
ប្រភព៖ Chham Chhany
0 ความคิดเห็น: