วันศุกร์ที่ 30 มีนาคม พ.ศ. 2561

ក្ដៅៗហុយៗ៖ បែកធ្លាយរឿងរ៉ាវអំពើពុករលួយជា​ប្រព័ន្ធ​នៅ​ពីក្រោយ​វាំងនននៃសកលវិទ្យាល័យកងទ័ពដែលជាស្ថាប័នការសិក្សារបស់ជាតិ !


រឿងរ៉ាវអំពើពុករលួយជា​ប្រព័ន្ធ​នៅ​ពីក្រោយ​វាំងនននៃរាល់ក្រសួង និងស្ថាប័ននានា ជាទីជ្រាបច្បាស់របស់ប្រជាពលរដ្ឋក្នុងប្រទេសនេះ វាក្លាយជាទម្លាប់ដែលអាក្រក់បំផុតក្នុងលោក ដែលសូម្បីតែស្ថាប័នការសិក្សារបស់ជាតិ ក៏ជាជំរកនៃអំពើពុករលួយជាប្រព័ន្ធនៅពីក្រោយវាំងនន បានចាក់ឫសស៊ីជម្រៅដ៏ជ្រៅសែនជ្រៅផងដែរ។


រឿងរ៉ាវអំពើពុករលួយជា​ប្រព័ន្ធនៅ​ពីក្រោយ​វាំងនននេះ កើតឡើងនៅក្នុងមហាវិទ្យាល័យការពារជាតិ ដែលជាស្ថាប័នការសិក្សារបស់ជាតិ ដោយលាក់ឈ្មោះមន្រ្តីសាច់ញាតិចំនួន ៧០នាក់ ដើម្បីបើកប្រាក់ខែ ចាត់ជាទង្វើដែលស៊ីឡឹបកិបកេងថវិកាជាតិយ៉ាងគួរឲ្យខ្មាសអៀនបំផុត លើសពីនោះ មានការលក់មុខតំណែងនាយករងមហាវិទ្យាល័យ ១២ ​កន្លែង  ហើយក្នុង១កន្លែងៗ មានតម្លៃដល់ទៅ ៣០០០ ឬ ៤០០០ ដុល្លារ ដែលមានអ្នកស្រី ប៉ែន ម៉ារីណា ជាមេពុករលួយប្រចាំស្ថាប័ននេះ។


ហើយខាងក្រោមនេះ ជាខ្លឹមសារ ដែលយើងទទួលបាន និង​ ស្នើឲ្យចុះផ្សាយដើម្បីឲ្យបងប្អូនក្នុងជួរកងទ័ពបានដឹងលឺជាទូទៅ៖ "បែកធ្លាយបណ្តឹងរឿងពុករលួយក្នុងសកលវិទ្យាល័យកងទ័ព

សាពីមន្ត្រីយោធា៖ សូម ឆានី មេត្តាជួយផ្សព្វផ្សាយលិខិតនេះអោយបានទូលំទូលាយផង ដេីម្បីអោយបងប្អូននៅក្នុងជួរកងទ័ពទាំងអស់បានដឹងអំពីអំពេីពុករលួយនៅសកលវិទ្យាល័យកងទ័ព"








ប្រភព ៖ Chham Chhany

Previous Post
Next Post

post written by:

0 ความคิดเห็น: