ជំនួយរបស់ប្រទេសអូស្រ្តាលីផ្តល់មកប្រជាពលរដ្ឋខ្មែរ គឺស្ថិតនៅក្នុងគម្រោងជំនួយពីឆ្នាំ២០១៥-២០១៨ ដែលផ្តោតលើវិស័យអាទិភាពចំនួនបី គឺ ៖
១. ការកែលម្អនូវការទទួលបានហេដ្ឋារចនាសម្ព័ន្ធចាំបាច់, ២. បង្កើនផលិតភាពវិស័យកសិកម្ម និងប្រាក់ចំណូលរបស់កសិករ, និង ៣. សុខភាពល្អប្រសើរ និងលទ្ធផលអប់រំ។
ចំនួយសម្រាប់ឆ្នាំ២០១៧-២០១៨ គឺមានទឹកប្រាក់ប៉ាន់ប្រមាណជា $87.4 លានដុល្លារ។
ថវិកាចំនួយនេះមិនមែនសម្រេចនៅពេលមេដឹកនាំរដ្ឋាភិបាលខ្មែរទៅចូលរួមប្រជុំ អាស៊ាន-អូស្រ្តាលី នេះទេ ប៉ុន្តែជាគម្រោងជំនួយដែលមានស្រាប់បានសម្រេចពីឆ្នាំ២០១៥មុននាគ្រានដែលនៅមានបក្សប្រឆាំងមកម្ល៉េះ ហើយអូស្រ្តាលីបន្តបំពេញកិច្ចសន្យារបស់ខ្លួនដែលមានកន្លងមកប៉ុណ្ណោះ។
ដោយឡែកនៅក្នុងជំនួបបិទទ្វារនៅរវាង ហ៊ុន សែន និងនាយករដ្ឋមន្រ្តីអូស្រ្តាលី គឺនាយករដ្ឋមន្រ្តីអូស្រ្តាលីបានលើកពីបញ្ហាការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យ និងការធ្វើទុក្ខបុកម្នេញមកលើគណបក្សប្រឆាំង ដូចជាការចាប់និងឃុំខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ សង្គមស៉ីវិល និងប្រព័ន្ធផ្សព្វផ្សាយ ហើយនិងការបោះឆ្នោតខាងមុខដែលត្រូវប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដោយមានការចូលរួមពីគណបក្សប្រឆាំង៕
ប្រភព៖ ខ្មែរ សុវណ្ណភូមិ
0 ความคิดเห็น: