วันอังคารที่ 20 มีนาคม พ.ศ. 2561

បែកខ្ទេចធ្លាយខ្ទីសារសំងាត់ពីមន្រ្តីជិតស្និទ្ធនឹងលោកហេង សំរិន ម្នាក់ ថាអ្នកស្រីហេង ហ្គិច ត្រូវបានប្តីវាយហើមដៃប៉ោងភ្នែក ព្រោះមានសហាយស្មន់ជាមួយហ៊ុន ម៉ាណែត កូននាយក !


សារពីមន្រ្តីម្នាក់៖ បាបកម្មពិតជាមានមែន

ខ្ញុំជឿថាលោក ខ្មែរ សុវណ្ណភូមិ និងប្រជាជនខ្មែរពិតជានៅចាំស្ត្រីម្នាក់ឈ្មោះ ហេង ហ្គិច ហៅ កែវ រតនៈ ដែលធ្លាប់ពាក់ព័ន្ធហេតុការណ៍បាញ់បោះអនាធិបតេយ្យនៅមុខវត្តសន្សំកុសល កាលពីអំឡុងឆ្នាំ២០០៩ និងហេតុការបង្កគ្រោះថ្នាក់ចរាចរណ៍កាលពីយប់ថ្ងៃទី០៩ ខែឆ្នាំ២០១៦ កន្លងទៅ។ ចំពោះហេតុការណ៍បង្កគ្រោះថ្នាក់ចរាចរណ៍ កាលនោះនាងបើករថយន្តម៉ាកឡិចស៊ីស ៥៧០ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 2AK-7999 បុកយុវជនឈ្មោះ មាស សុវុឌ្ឍី ភេទប្រុសអាយុ២៧ឆ្នាំ រងរបួសធ្ងន់ដោយបាក់ជើងខាងឆ្វេង និងរបួសក្បាល យ៉ាងដំណំ ត្រូវបញ្ជូនទៅសង្គ្រោះនិងព្យាបាលនៅក្រៅប្រទេស។ចចេញពីកន្លែងកើតហេតុ។ កាលនោះអ្នកណាក៏ដឹងដែរថានាងបុកហើយទៅផុត និងព្យាយាមថយរថយន្តមកបុកបន្ថែមក្នុងបំណងបុកអោយស្លាប់តែម្តង សំណាងល្អជនរងគ្រោះព្យាយាមគេចផុត និងមានអ្នកជួយទាន់។


ទាក់ទងនឹងបទឧក្រិដ្ឋជាក់ស្តែងនេះ ( គឺបទព្រហ្មទណ្ឌបង្កគ្រោះថ្នាក់ចរាចរណ៍ និងបទប៉ុនប៉ងធ្វើ ឃាត) ហេង ហ្គិច ត្រូវបានប៉ូលិសចាប់ទៅឃុំខ្លួន តែមិនបានប៉ុន្មានត្រូវបានគេដោះលែងហើយសងសំណងតែ៥០០០ដុល្លារប៉ុណ្ណោះ។ ដោយឡែកជនរងគ្រោះត្រូវរស់ជាជនពិការជាមួយនឹងលលាដ៍ក្បាលសិប្បនិម្មិត ជើងនិងដៃអមដោយឆ្អឹងដែកក្នុងសាច់អស់មួយជីវិត។


តើ ហេង ហ្គិច ជាអ្នកណា? តាមពិតនាងជា អ្នកជំនួយការផ្ទាល់របស់សម្តេចហេង សំរិន។ គេគ្រប់គ្នាហៅនាងថាជា«អ្នកជំនួយការលើគ្រែផ្ទាល់របស់សម្តេច» តែម្តង។ នាងកម្រមកធ្វើការណាស់ នាងមកតែកំដរសម្តេចពេលសម្តេចត្រូវការប៉ុណ្ណោះ។ ក្នុងពេលនោះដែរនាងក៏មានអំណាចមានសិទ្ធិរកស៊ីទិញដីលក់ដីដោយពឹងអំណាចសម្តេច ហើយក៏ក្លាយជាអ្នកមាន ហឺហារ ឡូយឆាយ ភ្លើតភ្លើនទាំងក្មេងខ្ចី។ ក្រៅពីនេះ គិតត្រឹមចុងឆ្នាំ២០០៨មក នាងក៏បានលួចមានទំនាក់ទាក់ទងជិតស្និទ្ធជាមួយកូនប្រុសរបស់សម្តេចតេជោ ហ៊ុន សែន ផងដែរ គឺឯកឧត្តម ហ៊ុន ម៉ាណែត ពីក្រោយខ្នងសម្តេច ហេង សំរិន។ នេះហើយជាមូលហេតុគ្មានអ្នកណាហ៊ានប៉ះសសៃសក់របស់នាងនោះទោះនាងដើរបាញ់បោះ ឬប្រព្រឹត្តបទឧក្រិដ្ឋយ៉ាងណាក៏ដោយ។


ចំពោះរឿងប្តីនាងមានស្រីថ្មី និងវាយនាងបែកមុខបែកមាត់ បាក់ធ្មេញ បែកក្បាល ហើមដៃហើមជើង ហើមខ្លួន គឺដោយសារតែប្តឹងនាងខឹងនឹងនាងដើរតែស៊ីផឹក និងផឹតក្បត់នៅនឹងមុខគាត់គ្មានភាពអៀនខ្មាស។ នាងតែងលួចទៅដេកសប្បាយរោលរាលជាមួយឯកឧត្តម ហ៊ុន ម៉ាណែត ជាញឹកញាប់ ទោះនាងបានរៀបការមានប្តីមានគ្រួសារហើយក៏ដោយ។ ក្នុងរឿងហិង្សានេះ នាងក៏បានទៅសុំឲ្យឯកឧត្តម ហ៊ុន ម៉ាណែត ជួយអន្តរាគមន៍ដែរ តែឯកឧត្តមជួយមិនបាន ណាមួយកំពុងវ័ណ្ឌកនឹងរឿងឃាតកម្មអ្នកនាង ចេវ សុវឌ្ឍនា ថ្មីនេះផង ហើយត្រូវចេញដំណើរទៅអូស្រ្តាលីរៀបចំមនុស្សទទួលសម្តេចមកប្រជុំនៅអូស្រ្តាលីថែមទៀត។


តាមពិតខ្ញុំមិនចង់និយាយរឿងនេះទេ តែទ្រាំមិនបាននូវទង្វើរបស់នាង ហើយចង់ប្រាប់អ្នកគ្រប់គ្នាថា «បាបកម្មពិតជាមានពិតៗមែន»។





ប្រភព ៖  ខ្មែរ សុវណ្ណភូមិ & Chham Chhany
Previous Post
Next Post

post written by:

0 ความคิดเห็น: