នៅលើទំព័រហ្វេសប៊ុករបស់លោកខ្មែរ សុវណ្ណភូមិ បានសរសេរបញ្ចេញទស្សនៈរបស់លោក ទាក់ទងរឿងវិវាទដីធ្លី នៅខេត្តក្រចេះ មានដូចខាងក្រោមនេះថា៖
បញ្ជាក់៖ នេះហើយដែលគេហៅថារបៀបពួកកុម្មុយនីស្តផ្តល់ការពិតដល់ពលរដ្ឋ។ ជារួមពួកកុម្មុយនីស្ត ឬផ្តាច់ការចង់ឲ្យរាស្រ្តស្តាប់ ឮ និងឃើញតែអ្វីដែលពួកគេចង់ឲ្យប៉ុណ្ណោះ។ជាក់ស្តែងករណីនេះ គ្រាន់តែមានរឿងភ្លាមពួកគេនាំគ្នាដុតដៃដុតជើងតាមរកចាប់ខ្លួនលោកស្រី ទិន សុភ័ក្រ ភ្លាមៗមានពីគ្រប់ផ្នែក (តុលាការកងទ័ព ប៉ូលិស អាជ្ញាធរដែនដី ស្រុកខេត្ត ពួកព័ត៌មានរដ្ឋាភិបាល និងរួមទាំងអាម៉ីអាថោងស៊ីភីភីតាមហ្វេសប៊ុកផងដែរ)។ យើងជឿ១០០% មិនដឹងថាលោក ទិន សុភ័ក្រ រងការគំរាមបែបណានោះទេ។
សូមបញ្ជាក់ផងដែរថាក្រោយហេតុការណ៍ គឺពលរដ្ឋបាននាំរត់ភៀសខ្លួនចេញពីភូមិគ្រប់គ្រប់គ្នា ហើយផ្ទះសំបែងពួកគាត់ត្រូវគេដុតបំផ្លាញស្ទើរគ្មានសល់ និងអ្នកខ្លះកំពុងត្រូវបានអាជ្ញធរតាមចាប់ខ្លួនថែមទៀត។ សម្រាប់អ្នកសង្កេតការណ៍ពី UN និងអង្គការផ្សេងៗមិនត្រូវបានខាងអាជ្ញាធរអនុញ្ញាតឲ្យចូលមកស៊់បអង្កេតឡើយ។
យោងតាមប្រភពពីសំណាក់ព័ត៌មាន VOD បានអោយដឹងថា៖ មន្ត្រីការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ(OHCHR)អះអាងថា ពួកគេមិនអាចចូលទៅកាន់ទីតាំងដែលមានការបាញ់រះប្រហារពីសមត្ថកិច្ចលើប្រជាពលរដ្ឋតវ៉ារឿងដីធ្លី នៅស្រុកស្នួល ខេត្តក្រចេះបានទេ។
នៅលើបណ្តាញសង្គមTwitter របស់ឧត្តមស្នងការអង្គការសហប្រជាជាតិកាលពីម្សិលមិញនេះបានសេរសេរថា ក្រុមការងាររបស់ពួកគេបានព្យាយាមចូលទៅកាន់ទីតាំងកើតហេតុនៅស្រុកស្នួល ដើម្បីស្រាវជ្រាវបន្ថែមប៉ុន្តែថា មិនអាចចូលទៅបាន។
OHCHRលើកឡើងថា៖«យើងកំពុងនិយាយជាមួយប្រជាសហគមន៍ដែលផ្តល់ការគាំទ្រ និង និយាយជាមួយអាជ្ញាធរព្យាយាមទៅកន្លែងកើតហេតុ។ រហូតដល់ពេលនេះយើងមិនអាច ចូលទៅ កាន់កន្លែងកើតហេតុបានទេ។»
កាលពីថ្ងៃទី៨ខែមីនាមានហេតុការណ៍សមត្ថកិច្ចបាញ់ប្រហារលើប្រជាពលរដ្ឋដែលតវ៉ាករណីដីធ្លី។ ក្រោយកើតហេតុប្រជាពលរដ្ឋ និង សមត្ថកិច្ចបកស្រាយខុសគ្នា។
ពលរដ្ឋថា សមត្ថកិច្ចចូលទៅដុតផ្ទះរបស់អ្នកភូមិដើម្បីយកដីឲ្យក្រុមហ៊ុនដាំកៅស៊ូរបស់ វៀតណាម ក្រោយមកពលរដ្ឋផ្ទុះការតវ៉ា ទើបសមត្ថកិច្ចបាញ់បង្ក្រាបបណ្តាលឲ្យស្លាប់៨នាក់ និង របួសជាង៤០នាក់។
ប៉ុន្តែនៅក្នុងថ្ងៃកើតហេតុនោះ អាជ្ញាធរខេត្តក្រចេះបានប្រកាសថា ពលរដ្ឋតវ៉ាបិទផ្លូវ ហើយប្រើប្រាស់កាំបិត ពូថៅ និងដំបងជាដើម វាយប្រហារលើសមត្ថកិច្ចទើបមានការបាញ់ បង្ក្រាបកើតឡើង។ អាជ្ញាធរអះអាងថា ក្នុងហេតុការណ៍ផ្ទុះអាវុធនេះមិនមានអ្នកស្លាប់ទេគឺ មានអ្នករងរបួសចំនួន៩នាក់ ហើយក្នុងនោះមានពលរដ្ឋ២នាក់ និង សមត្ថកិច្ច៧នាក់៕
0 ความคิดเห็น: