วันเสาร์ที่ 3 มีนาคม พ.ศ. 2561

អុញនោះ! អ្នកម្នាងតារាល្បីម៉ោទៀតហើយ៖ បែកធ្លាយផែនការចន ចន្ទ័លក្ខិណា បញ្ចុះបញ្ចូលសិល្បករចាស់ថ្មីទៅជួបលោក ហ៊ុន សែន នៅថ្ងៃទី ៦ មីនាខាងមុខនេះ!


អុញនោះ! អ្នកម្នាងតារាល្បីម៉ោទៀតហើយ៖  បែកធ្លាយផែនការចន ចន្ទ័លក្ខិណា បញ្ចុះបញ្ចូលសិល្បករចាស់ថ្មីទៅជួបលោក ហ៊ុន សែន នៅថ្ងៃទី ៦ មីនាខាងមុខនេះ! 

យោងតាមប្រភពនែបនិត្យស្និទ្ធជិតដិតអ្នកម្នាងចន ចន្ទ័លក្ខិណា បានឲ្យដឹងថា នាងប្រុងលើកក្រុមសិល្បករជាច្រើននាក់ទៅចូលរួមពិសាអាហារល្ងាចជាមួួយលោក ហ៊ុន សែន នៅកោះពេជ្រ  ។

ការលើកកម្លាំងសិល្បករទៅជួបលោក ហ៊ុន សែន នេះ ទំនងជាការស្នើមុខឲ្យលោក ហ៊ុន សែន ប្រើវិស័យសិល្បៈជាឈ្នាន់នយោបាយធ្វើប្រជាភិថុតិរកសំឡេងឆ្នោតនៅពេលបោះឆ្នោតខាងមុខនេះ ព្រោះការបោះឆ្នោតជាតិខិតជិតចូលមកដល់ហើយ ហេតុដូច្នេះហើយ បានជាអ្នកម្នាង ចន្ទ័លក្ខិណាទើបបែកគំនិតនាំយកសិល្បករជាង ៤ ពាន់នាក់ទៅជួបពិសាអាហារជាមួួយលោក ហ៊ុន សែន ។

សារសម្ងាត់នេះត្រូវបានផ្ញើចូលមកក្នុង Inbox របស់លោក ឆាំ ឆានី ហើយ លោកឆាំ ឆានី ក៏បានផូស្តិ៍ផ្សព្វផ្សាយសារនោះ នៅលើទំព័រហ្វេសប៊ុករបស់លោក មានដូចខាងក្រោមនេះ៖  

ចន្ទ័អើយម៉ោទៀតស្ងួន

សារពីប្រិយមិត្ត៖ ចនចាន់ និង ហេង ទ្បុងសារត្ន័ កំពុងមមាញឹកកែនកងបញ្ចុះបញ្ចូលនិងអូសទាញសិល្បករចាស់ថ្មីជាច្រេីននាក់ទៅចូលរួមហូបអាហារពេលល្ងាចជាមួយ ហ៊ុន សែន នៅថ្ងៃ ៦ មីនាខាងមុខនេះ ។

លឺគេអួតថា នេះជាការជួបជុំដ៍ធំមួយដែលមានសិល្បករសរុបប្រមាណ ៤ ពាន់នាក់ តែភាគច្រេីនសិល្បករដែលនាង ចនចាន់ ដាក់ឈ្មោះទៅចូលរួមនោះ គឺជាអាមុីអាថោង​របស់សមាគមសិល្បករខ្មែរនិង​សមាគមមិត្តសិល្បៈ​ស្មគ្រ័ចិត្តលេីកជេីងជួយសង្គមតែប៉ុណ្ណោះ ចំណែកឯម៉ែយ៉ែម ដួង ហ្សូរីដា ក៍នឹងទៅចូលរួមពិធីនោះដែរបេីតាមដឹង ពិធីជួបជុំហូបអាហារជាមួយសម្ដេចដេីម្បីទិញ​ទឹកចិត្តតារាៗ​នេះគឺ​នឹងធ្វេីទ្បេីងនៅកោះពេជ្រ ។

ការយកវិស័យសិល្បៈទៅប្រឡូកប្រឡាក់ជាមួយនឹងអ្នកនយោបាយនេះចាត់ជាកំហុសមួយ ព្រោះធ្វើឲ្យវិស័យសិល្បៈសៅហ្មង មិនគួរជាទីពេញចិត្ត និង ទុកចិត្តពីមហាជន ទាំងត្រូវដឹងថា សិល្បៈជាវប្បធម៌ជាតិដែលមានមនុស្សគាំទ្រគ្រប់និន្នាការ ហេតុនោះ ការនាំសិល្បៈទៅជ្រកក្រោមក្លៀកអ្នកនយោបាយទើបជាគ្រោះថ្នាក់មួួយខាងជំនឿទុកចិត្តរបស់មហាជន ៕

ប្រភព៖ Chham Chhany

Previous Post
Next Post

post written by:

0 ความคิดเห็น: