ចរន្តក្តៅនៅលើបណ្តាញសង្គម ដុតខ្មោចទីងមោងហ៊ុនសែនៗនឹងតាមវាយដល់ផ្ទះ ប្រជាពលរដ្ឋខ្មែរនៅអាមេរិកនិងអូស្ត្រាលីគ្រោងនាំគ្នាតវ៉ាដុតខ្មោចទីងមោងរូបហ៊ុន សែន!-Khmer Australian American to protestest to burn HunSen effigy
ចរន្តក្តៅនៅលើបណ្តាញសង្គម ដុតខ្មោចទីងមោងហ៊ុនសែនៗនឹងតាមវាយដល់ផ្ទះ ប្រជាពលរដ្ឋខ្មែរក្នុងទីក្រុងហ្វីឡាឌែលហ្វីយ៉ា (Philadelphia) នៃរដ្ឋភែនស៊ីលវែនញ៉ា (Pennsylvania) សហរដ្ឋអាមេរិក គ្រោងនាំគ្នាដុតទីងមោងរូបលោក ហ៊ុន សែន នៅព្រឹកថ្ងៃទី១៧ ខែមីនា ស្របពេលដែលពលរដ្ឋខ្មែរ ក្នុងប្រទេសអូស្ត្រាលី នឹងនាំគ្នាដុតរូបទីងមោងលោក ហ៊ុន សែន ដូចគ្នាដែរ។
កម្មវិធីដុតទីងមោងក្នុងទីក្រុងហ្វីឡាឌែលហ្វីយ៉ា នេះ នឹងរៀបចំដោយព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម។
គូសបញ្ចាក់ផងដែរថា៖ កាលពីថ្ងៃទី២១ កុម្ភៈ លោក ហ៊ុន សែន បានថ្លែងសារគំរាមយ៉ាងហិង្សានៅចំពោះមុខកម្មកររោងចក្រកាត់ដេររាប់ពាន់នាក់ នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ដោយខឹងសម្បានឹងពលរដ្ឋខ្មែរ-អូស្ត្រាលី ដែលគ្រោងធ្វើបាតុកម្មប្រឆាំងនឹងវត្តមានរបស់លោក ដែលគ្រោងទៅចូលរួមប្រជុំពិសេសអាស៊ាន-អូស្ត្រាលី លោក ហ៊ុន សែន ព្រមានមិនអត់ឱនឲ្យជាដាច់ខាតចំពោះនរណាហ៊ានតវ៉ា រហូតហ៊ានធ្វើរូបទីងមោងតំណាងរូបលោក ហើយហ៊ានដុតរូបទីងមោងនោះចោល។ បើហ៊ានលោកនឹងតាមធ្វើបាបដល់ណាក៏ហ៊ានដែរ៖ «សុំផ្ដាំទៅអាអ្នកត្រៀមធ្វើបាតុកម្ម បើហ៊ានតែធ្វើរូប ហើយដុតរូប ច្បាស់ជាមានរឿងហើយ ហើយខ្ញុំប្ដូរផ្ដាច់ពេលហ្នឹង បើហ៊ានតែធ្វើរូបទីងមោង រូបខ្ញុំយកទៅដុត អញតាមវ៉ៃដល់ផ្ទះប្រាប់ឲ្យហើយ។ អានេះនិយាយឲ្យច្បាស់! សិទ្ធិរបស់ឯងមាន បើសិទ្ធិអ្នកឯងមានដុតគេ គេមានសិទ្ធិវ៉ៃអ្នកឯងវិញ មានទាស់ខុសអី។ អាហ្នឹងសិទ្ធិទៅសិទ្ធិមក។ អ្នកឯងប្រើដល់ហិង្សាលើរូបកាយគេ អ្នកឯងចាត់ទុកថា អាហ្នឹងរូប ហ៊ុន សែន រួចហើយយកទៅដុត។ តាមដល់ផ្ទះ អត់ទេ ក្របួចយកតែម្ដង!»។
នៅក្នុងពិធីសំណេះសំណាលនាពេលនោះដែរ លោកហ៊ុន សែន ក៍ធ្វើការព្រមានជាមុនថា លោកអាចនឹង ជំទាស់កុំអោយចេញសេចក្ដីថ្លែងការណ៍ណាមួយរួច រវាងអាស៊ាន និងអូស្ត្រាលី ។
លោក ហ៊ុន សែន បញ្ជាក់ថា«មិនមែនត្រឹមតែអូស្ត្រាលីមិនអាចគាបសង្កត់កម្ពុជាទេ។ កម្ពុជាសូមដាក់បញ្ហាទុកជាមុន បើសិនជាអ្នកឯងផ្តេសផ្តាស កម្ពុជាតែម្នាក់អាចនឹងធ្វើអោយគាំងទាំងអស់ នូវការចេញសេចក្ដីថ្លែងការណ៍។ របៀបរបបនៃអាស៊ាន វាត្រូវតែមានកុងសង់ស៊ីស រឿងអីដែលត្រូវហោះពីកម្ពុជាទៅអោយគេស្ដីអោយនៅអូស្ត្រាលី? រឿងនេះ អូស្ត្រាលីគួរតែអរគុណកម្ពុជាវិញទេ ដែលមកឡប់ប៊ីកម្ពុជាអោយគាំទ្រការធ្វើការជួបប្រជុំខួបរំលឹកអនុស្សាវរីយ៍ក្នុងទំនាក់ទំនងរវាងអាស៊ាន និងអូស្ត្រាលី … សូមកុំច្រឡំ។»។
ប្រភព៖ អាស៊ីសេរី, សូមស្ដាប់បទសម្ភាសន៍ជាមួយព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ដូចតទៅ៖ ចុចស្ដាប់សំឡេង
0 ความคิดเห็น: